
កាកបាទក្រហមកម្ពុជាផ្តល់ថវិកា និងគ្រឿងឧបភោគ-បរិភោគដល់ លោក អ៊ុក រីជែម
កក្រក ៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនដល់ លោក អ៊ុក រីជែម អាយុ ២៧ឆ្នាំ ដែលមិនអាចមានពេលទៅប្រកបរបរបានដោយត្រូវនៅថែទាំភរិយាមានជំងឺគ្រុនចាញ់ និងធ្លាក់ឈាម បន្ទាប់ពីទើបសម្រាលកូនបាន ២០ថ្ងៃ កំពុងសម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
(ច្រើនទៀត…)
ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នៅក្នុងឃុំផាត់សណ្ដាយទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ចំនួន ៥១៦ គ្រួសារ ដែលរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
(ច្រើនទៀត…)
អនុសាខាកក្រកខណ្ឌពោធិ៍សែនជ័យទទួលទេយ្យទានពីព្រះសង្ឃវត្តតាំងក្រសាំងខាងជើង
សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧នេះ នៅវត្តតាំងក្រសាំងខាងជើង ស្ថិតក្នុងសង្កាត់កាកាប ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចំនួន៣៧មុខ និងថវិកាចំនួន៥លានរៀល ដែលសរុបគិតជាទឹកប្រាក់ទាំងអស់ស្មើនឹង២១.២១២.០០០រៀល ពីព្រះគ្រូកោសល្យមុនី គឹម ធួង ព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង ។
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជា ប្រគេនបច្ច័យ គ្រឿងឧបភោគ-បរិភោគដល់ ព្រះតេជគុណ ឌៀប វុទ្ធីដែលមានអាពាធធ្ងន់ធ្ងរ
កក្រក ៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគេនបច្ច័យ គ្រឿងឧបភោគ-បរិភោគមួយចំនួនដល់ ព្រះតេជគុណ ឌៀប វុទ្ធី គង់នៅវត្តព្រះវិហារសំណ ដែលស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយប្អូនប្រុសរបស់ព្រះអង្គ ព្រះនាម ប៊ុត វណ្ណដា មានអាពាធធ្ងន់ធ្ងរ (កោសិកាមិនផលិតគ្រាប់ឈាម) កំពុងគង់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
(ច្រើនទៀត…)
កិច្ចប្រជុំបូក សរុបការ ងារយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ
សាខាកក្រកខេត្តព្រះវិហារ:នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧ លោក រ៉ាត់ សោភា អនុប្រធាន គណ:កម្មាធិការ សាខា កាកបាទក្រហម កម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូក សរុបការ ងារយុវជនកាកបាទក្រហមកម្ពុជា ក្នុងរយ:ពេល ១០ ខែ (មករា-តុលា ២០១៧) និងលើកទិសដៅកាងារឆ្នាំ ២០១៨ ដែលមានការចូលរួមពី ក្រុមប្រតិបត្តិសាខា មន្ត្រីទំនាក់ទំនងការងារយុវជន
(ច្រើនទៀត…)
ការជួបជុំគ្នាឡើងវិញបន្ទាប់ពីបែកគ្នាអស់រយៈពេល៤៤ឆ្នាំ
ទប់ទឹកភ្នែកមិនបានពេលជួបជុំ បង-ប្អូន មីង ក្មួយ ក្រោយបែកគ្នា ៤៤ឆ្នាំ ដោយសារសង្គ្រាម …!! ក្តីសង្ឃឹមនៃការទន្ទឹងរង់ចាំអស់រយៈពេល ៤៤ឆ្នាំ បានក្លាយជាការពិតហើយ ដែលនេះជាករណីជួបជុំគ្រួសារឡើងវិញក្រោយការនិរាសព្រាត់ប្រាសដោយសារសង្គ្រាមស៊ីវិលពីអតីតកាល ក្នុងវ័យ ១៣ឆ្នាំ និងបងប្រុសដែលមានអាយុ ៣២ឆ្នាំ ក្នុងឆ្នាំ១៩៧៣។
(ច្រើនទៀត…)
ចាស់ជរាឥតទីពឹងនៅឃុំផ្អាវទទួលអំណោយពីសាខាកក្រក ខេត្តឧត្តរមានជ័យ
សាខាកក្រកឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧ នេះ លោក សរ សៀងហៀង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនចាស់ជរាឥតទីពឹងចំនួន ៤នាក់ រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
(ច្រើនទៀត…)
យុវជនកាក បាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្តធ្វើយុទ្ធនាការសម្អាតបរិស្ថាន
សាខាកក្រកខេត្តព្រះវិហារ: ព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៧ នេះលោក វ៉ា ម៉ៅ ប្រធានកិត្តិយសក្លឹប និងទីប្រឹក្សាយុវជនកាកបាទក្រហម ប្រចាំវិទ្យល័យ ស្រុកជាំក្សាន្ត បានដឹកនាំយុវជន ចំនួន ៧៥នាក់ ស្រី៥៣ ធ្វើយុទ្ធនាការ ដើររើសសំរាម នៅតាមដងផ្លូវសាធាណ: ទីប្រជុំជន នៅជុំវិញផ្សារ មណ្ឌលសុខភាព និងសាលាស្រុកជាំក្សាន្ត ស្ថិតនៅក្នុង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
(ច្រើនទៀត…)
ប្រជាជនងាយរងគ្រោះបំផុតនៅឃុំព្រៃក្មេងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ
សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ ដោយលោកស្រី អោម ចន្នា នាយិកាសាខា និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន ៤គ្រួសារ ស្ថិតនៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
(ច្រើនទៀត…)
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំអំណោយចែកជូនកុមាររស់នៅជាមួយមេរោគអេដស៍
សាខាកក្រកខេត្តកំពត ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកវេជ្ជ.កែវ សុផាន់ នាយកសាខា និងសហការី បាននាំយកកង់ សំលៀកបំពាក់ និងសម្ភារសិក្សា ជាអំណោយរបស់សប្បុរសជនមកពីប្រទេសអូស្រ្តាលី តាមរយៈកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅចែកជូនដល់កុមារដែលរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ចំនួន ៩នាក់ ស្ថិតនៅស្រុកឈូក ខេត្តកំពត។
(ច្រើនទៀត…)