• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

យុវជនកាកបាទក្រហមកម្ពុជាចុះអប់រំសុវត្ថិភាពចរាចរណ៍ ក្នុងរាជធានី

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​ ​គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបទួលទំពូង ស្តុបបូកគោ ស្តុបចំការមន ស្តុបក្បាលថ្នល់ និងស្តុបច្បារអំពៅ ។ គោលបំណងនៃការ​ចុះអប់រំ​សុវត្ថិភាពចរាចរណ៍នេះ​ គឺសំដៅជួយ (ច្រើន​ទៀត…)

ការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃសៅរ៍ ៦ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មន្ត្រីប្រតិបត្តិសាខា បានចុះពិនិត្យការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” ដើម្បីអបអរសាទរ ខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាចំនួន២ មានរួមមាន ៖ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាតបន្ថែមទៀតជូនស្រុករវៀង ខេត្តព្រះវិហារ

នៅថ្ងៃទី​ ១៣​ ខែមីនា​ ឆ្នាំ២០២០ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១៧អណ្តូងបន្ថែមទៀត គិតជាទឹកប្រាក់ចំនួន ៣២.៣០០ដុល្លារអាមេរិក (បីម៉ឺនពីរពាន់បីរយដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ (ស្មេីនឹងមនុស្ស​ ១.០៥៨នាក់)​ រស់នៅតំបន់រាំងស្ងួតខ្លាំង​ ក្នុងឃុំរុងរឿង​ ឃុំរមនីយ​ ឃុំរមទម​ និងឃុំរំដោះ​ នៃស្រុករវៀង​ ខេត្តព្រះវិហារ។ នេះជាការសម្រេចផ្តល់អណ្តូងទឹកស្អាត​ ក្នុងជំហានទី២​ ឆ្នាំ២០២០​ សម្រាប់​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះ​វិហារ​ ដែលជំហានទី១​ ខេត្តព្រះវិហារ​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅ ឃុំកន្ទួត ស្រុកស្វាយលើ

នៅព្រឹក​ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣​ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៧ គ្រួសារ (រលំ​ផ្ទះ១ខ្នង​ និងរបើកដំបូល៦ខ្នង)​ កាលពី​ថ្ងៃទី​ ១១​ ខែមីនា​ ឆ្នាំ២០២០ នៅភូមិភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ​។  មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះដែលរលាកភ្លើងធ្ងន់ធ្ងរ

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាកជូនគ្រួសារ លោកកែវ ណារិន អាយុ ៥៤ឆ្នាំ ជាប៉ូលីសចរាចរណ៍ រងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ដោយ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យរលាកភ្លើងធ្ងន់ធ្ងរ នៅភូមិស្វាយជ្រុំ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឃ)។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រៃវែង

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំកម្មវិធីប្រឡងគំនូរកុមារក្រោមប្រធានបទ “ខ្ញុំ♥️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ដែលមានសាលាបឋមសិក្សាគោលដៅចំនួន ៤គឺ៖ សាលាបឋមសិក្សា រោងដំរី សម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង អនុវត្ត ហ៊ុន សែន ព្រៃវែង និងសាលាបឋមសិក្សាក្រាំងក្អែក ដែលមានរយៈពេល ២ថ្ងៃ ចាប់ពី១១-១២ ខែមីនា ឆ្នាំ២០២០ (ច្រើន​ទៀត…)

ការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃ​សុក្រ​ ៥រោច​ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០​ ក្រុមប្រតិបត្តិសាខា​ និងគណៈកម្មការវាយតម្លៃគំនូរបានធ្វើការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️ សន្តិភាព​ និង​កាកបាទក្រហមកម្ពុជា» ។ ក្រោយ​ពីបាន​ធ្វើ​ការផ្សព្វផ្សាយ​ និងណែនាំរួចមកមាន​សិស្សានុសិស្ស​ចំនួន២៥នាក់ ជ្រេីស​រើសពីសាលាបឋមសិក្សាចំនួន៥រួមមាន ៖ (ច្រើន​ទៀត…)

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅបន្តឆ្នាំ ២០២០នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងឆ្លងផែនការសកម្មភាពការងារឆ្នាំ ២០២០ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា នៅសាលប្រជុំទីស្នាក់ការសាខា។ សមាសភាពដែលបានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រី-បុគ្គលិកក្រុមប្រតិបត្តិសាខា ។
មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តម គួច ចំរើន បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ មេត្តាពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិយោបល់ (ច្រើន​ទៀត…)

ការអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍

នៅថ្ងៃអង្គារ៍-ព្រហស្បតិ៍ ទី ១០-១២ ខែមីនា ឆ្នាំ២០២០ ដោយមានការគាំទ្រពីកាកបាទក្រហមហ្វាំងឡង់ តាមរយៈគម្រោងកសាងភាពធន់ក្នុងសហគមន៍ ក្រុមប្រតិបត្តិសាខា កក្រក ខេត្តត្បូងឃ្មុំ មន្ត្រីអនុសាខា កក្រក ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ បានចុះអប់រំផ្សព្វផ្យាយអំពីវិធានការបង្ការជំងឺកូវីដ១៩ ដល់សហគមន៍ នៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដោយមានប្រជាពលរដ្ឋចូលរួមសរុប ៣៧៨នាក់ ស្រី ២៩១នាក់។  ការផ្សព្វផ្សាយនេះមានគោលបំណង លើកកម្ពស់សុខភាពសហគមន៍ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យចំណេះទូទៅ បច្ចេកទេសបាវិត

នៅព្រឹកថ្ងៃពុធ ទី១១ ខែ មីនា ឆ្នាំ ២០២០ នេះ មានរៀបចំពិធីបំពាក់កន្សែងដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យចំណេះទូទៅ បច្ចេកទេសបាវិត ចំនួន ២៧ នាក់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចន្ទ្រា ២៨ សរុប ៥៥ នាក់ ស្រី ២៧ នាក់ បន្ទាប់ពីសាខាបានជ្រើសរើស និងបណ្តុះបណ្តាលរួច ។ ពិធីនេះបានការអញ្ជើញ​​ចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ព្រមទាំងលោកជំទាវ លោក លោស្រី មន្រ្តីសាខា អនុសាខា លោកគ្រូ អ្នកគ្រូ យុវជនជាច្រើនរូបទៀត ។ បន្ទាប់ពីលោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាក្រុងមានមតិស្វាគមន៍រួចមក លោកជំទាវ ដួង វណ្ណា (ច្រើន​ទៀត…)