• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

ស្រ្តីទីទ័លក្ររើសអេតចាយសម្រាលកូនលើរ៉ឺម៉កទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅថ្ងៃទី ៨​ ខែតុលា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងឱកាសចុះសួរសុខទុក្ខ​ ស្ត្រី​ទីទ័លក្រឈ្មោះ​ លន់​ រាជនី​ អាយុ​ ២១ឆ្នាំ​ ជាអ្នករើសអេតចាយ​ជាមួយម្តាយ​ចាស់​ រស់នៅភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌច្បារអំពៅ​។​ ស្ត្រីនេះ​ ទទួលបានការជួយ​សម្រាលលើរ៉ឺម៉កកង់បី​ នៅវេលាម៉ោង​ ១ម៉១៥នាទីរសៀល​ ដោយពេទ្យឆ្មប​ យិន​ រមនី​ និងបានបញ្ជូនមក​សម្រាកថែទាំ​ក្រោយសម្រាល​នៅមណ្ឌលសុខភាព​ផ្សារដើមថ្កូវ​។​ ពេលនេះ​ ម្តាយនិងទារក​ មានសុខភាពល្អប្រសើរ។

(ច្រើន​ទៀត…)

អនុសាខាកក្រកខណ្ឌ៧ មករា ទទួលទេយ្យទានពីវត្តចំនួន៣នៅរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៦​ ខែ តុលា ឆ្នាំ​ ២០១៧នេះ​ នៅវត្តសំពៅមាស​ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌ៧មករា​ ដឹកនាំដោយ ​លោក លីម សុភា ប្រធានកិត្តិយស​អនុសាខា បានអញ្ជើញ​ទៅទទួល​ទេយ្យទាន​សប្បុរសធម៌​ជាគ្រឿងឧបភោគបរិភោគ ​សម្ភារៈប្រើប្រាស់​ចំនួន៩មុខ និងថវិកាចំនួន៦.០០០.០០០រៀល​ ពីវត្តចំនួន៣រួមមាន៖ វត្តសំពៅមាស វត្តមង្គលវ័ន និងវត្តព្រះពុទ្ធមាន​បុណ្យ ។

(ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់ថវិកាមួយចំនួន ជូន លោក យូ ឌីស្កូ ដែលមានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល​ នាព្រឹកថ្ងៃទី ៦​ ខែតុលា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានឧបត្ថម្ភ​គ្រឿងឧបភោគ-​បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយ​ចំនួន ជូន​ លោក​ យូ​ ឌីស្កូ អាយុ​ ៣៩ឆ្នាំ​ ជាពិធីករ​ និងជាតារាសម្តែង​ ដែលមានជំងឺទឹកនោម​ប្រៃ​ធ្ងន់ធ្ងរ​ឈានដល់ការផ្លាស់ប្តូរ​តម្រងនោម​ កំពុងសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ រាជធានីភ្នំពេញ។

(ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាជួបប្រជុំ ប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ី-អាគ្នេយ៍កម្ពុជា

កក្រក​ ៖​ នៅព្រឹកទី ៦ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវ​ ឃួន សុដារី អនុប្រធាន​កាកបាទក្រហម​កម្ពុជា និងជា​តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានអនុញ្ញាត​ឱ្យប្រតិភូ​យុវជនចំនួន ២៩នាក់ នៃសមាគម​នាវា​យុវជន​អាស៊ី-អាគ្នេយ៍កម្ពុជា ចូលជួបសំណេះសំណាល​ សម្តែងការ​គួរសម​ ដើម្បីសុំ​អនុសាសន៍ ​និងដំបូន្មាន​មួយចំនួន មុនពេល​ចេញដំណើរ​ទៅចូលរួម​ក្នុងកម្មវិធី​នាវាយុវជន​អាស៊ី-អាគ្នេយ៍​ និងជប៉ុន លើកទី ៤៤ ចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។

(ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាប្រជុំផ្សព្វផ្សាយពីលក្ខខណ្ឌការងារថ្មីនៅខេត្តត្បូងឃ្មុំ

សាខាកក្រក ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តត្បូងឃ្មុំ ​បានរៀបចំ​កិច្ចប្រជុំ​ ស្តីពី​ការផ្សព្វផ្សាយ​លក្ខខណ្ឌ​ការងារថ្មី​ របស់​កាកបាទក្រហម​កម្ពុជា និង​ប្រាក់បំពេញ​បេសកកម្មក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង

(ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាប្រជុំផ្សព្វផ្សាយពីលក្ខខណ្ឌការងារថ្មីនៅខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី ០៥ តុលា ឆ្នាំ ២០១៧ នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបន្ទាយ​មានជ័យ​មានបើកការប្រជុំផ្សព្វផ្សាយពី​លក្ខខណ្ឌ​ការងារថ្មី របស់កាកបាទក្រហមកម្ពុជាដោយមានការចូលរួមពីសំណាក់ឯកឧត្តមសមកុសល​ នាយកនាយកដ្ឋាន​ធនធានមនុស្ស​កាកបាទក្រហមកម្ពុជា​និងឯកឧត្តម លីសារី​ ប្រធាន​គណៈកម្មាធិការសាខា​ព្រមទាំង​លោកជំទាវឆាន់ចន្ទសោភា ​អនុប្រធាន​គណៈកម្មាធិការសាខា​ជាមួយអនុ​សាខា៩ ស្រុកក្រុង​ក្រុមប្រតិបត្តិ​សាខា។

គោលបំណងក្នុង​ការផ្សព្វផ្សាយ​នេះគឺ សំដៅ​ឲ្យមន្រ្តី អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា​ជ្រួតជ្រាប​ពីដំណើរការ និងសម្រួល​ការបំពេញ​ភារកិច្ច​មនុស្សធម៌​ឲ្យបានកាន់តែ​មានប្រសិទ្ធភាព។ 

កាកបាទក្រហមកម្ពុជាចូលរួម អបអរ សាទរ “ទិវា មនុស្ស ចាស់កម្ពុជា និងទិវា មនុស្សចាស់ អន្តរជាតិ

កក្រក​ ៖ ដើម្បីចូលរួម អបអរសាទរ​ “ទិវាមនុស្ស ចាស់កម្ពុជា និងទិវា មនុស្សចាស់​អន្តរជាតិ ១​ តុលា​”​ និងដើម្បី​ផ្តល់ឱកាស​ដល់មន្ត្រី-បុគ្គលិក​ជើងចាស់ និងអ្នក​បន្តវេន បាន​ជួបជុំគ្នា ចែករំលែក​បទពិសោធន៍​គ្នាទៅវិញទៅមក​ផងនោះ នៅព្រឹកថ្ងៃទី​ ៤​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិខ្មែរ​ គង់ប្រថាប់ជា​ព្រះប្រធាន​កិត្តិយស​

(ច្រើន​ទៀត…)

ពិធីចុះបឋមសិលាសាងសង់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ និងសហការី ​មាន​អញ្ជើញ​ចូលរួម​ពិធីក្រុងពាលី និងបញ្ចុះបឋម​សិលា សាងសង់​អគារទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុកពួក ដែលមាន​ទីតាំងស្ថិត​នៅភូមិ​ពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ តាមប្លង់ ​អគារនេះ​មានក្រលាផ្ទៃ ១៣៦ម៉ែត្រការ៉េ ត្រូវសាងសង់​លើផ្ទៃដីទំហំ ២,០៣០ម៉ែត្រការ៉េ សាងសង់ឡើង​ដើម្បី​បម្រើ​ការងារមនុស្សធម៌ ដល់​ជនរងគ្រោះ និងងាយរង​គ្រោះ​នៅមូលដ្ឋាន។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលទេយ្យទានពីព្រះចៅអធិការវត្តចេតិយថ្មី

សាខាកក្រកខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​ ២០១៧នេះ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកណ្តាល​ ដឹកនាំដោយ​ឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធាន​គណៈកម្មាធិការ​សាខា​ និងជាតំណាង​ឯកឧត្តម ជាវ តាយ ប្រធាន​គណៈកម្មាធិការ​សាខា បានអញ្ជើញ​ទៅទទួល​ទេយ្យទាន​សប្បុរសធម៌ពីព្រះតេជគុណ ភោគ ជ័យរិទ្ធិ ព្រះចៅអធិការ​វត្តចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ។

ក្នុងឱកាសនោះ​ ព្រះអង្ដមាន​សង្ឃដីកាគាំទ្រ និងមានទឹក​ព្រះទ័យ​រីករាយ ក្នុងការចូលរួម​ចំណែកជាមួយសកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ។

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅព្រឹកថ្ងៃទី ២៨​ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម កម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ អំណោយ មនុស្សធម៌ រួមមាន គ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយ ចំនួន​ ជូនបុរសពោះម៉ាយ ឈ្មោះ ម៉ម ហេង អាយុ ៤៨ឆ្នាំ ដែលជួបទុក្ខផ្ទួនៗគ្នា ដោយត្រូវ ភរិយា ទើបស្លាប់ ចោលបាន ៥ខែ ហើយ បានរងគ្រោះ ដោយ ភ្លើងឆេះផ្ទះ​ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក

(ច្រើន​ទៀត…)