• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅសង្កាត់ជើងឯក

នាថ្ងៃព្រហស្បតិ៍ ទី​៣០ ខែ​មេសា ឆ្នាំ​២០២០នេះ​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ ដែលមាន​ លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​រស់នៅភូមិចំនួន២ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ដែលកម្មវិធីនេះក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម​ (ICRC)​ តាមរយៈទីស្នាក់ការ

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកភ្នំព្រឹក និងស្រុកកំរៀងទទួលអំណោយមនុស្សធម៌

នាថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី អនុកិត្តិយសសាខាខេត្ត បានជួបសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន១៧៧គ្រួសាររងគ្រោះធ្ងន់ចំនួន ៣៨គ្រួសាររស់នៅក្នុងស្រុកភ្នំព្រឹកចំនួន៧២គ្រួសាររងគ្រោះធ្ងន់ចំនួន២០គ្រួសារប៉ះពាល់លើឃុំចំនួន៥និងស្រុកកំរៀងចំនួន១០៥ គ្រួសាររងគ្រោះធ្ងន់ចំនួន១៨គ្រួសារប៉ះពាល់លើឃុំចំនួន៣ នៃខេត្តបាត់ដំបងដែលរងគ្រោះដោយ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅក្រុងស្វាយរៀងទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជា អធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ចាស់ជរា ១៨ គ្រួសារ ជនពិការ ៩ នាក់ កុមារកំព្រា ១ គ្រួសារ ស្រ្តីមេម៉ាយមានកូនច្រើន ២០ គ្រួសារ ជនចំណាកស្រុក ៥ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២០ គ្រួសារ សរុប ៧៦ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង ។

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួតទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ លោកជំទាវសុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ស្រុកស្វាយលើ ចំនួន១៧គ្រួសារ (រលំ៦ខ្នង របើកដំបូល១១ខ្នង)។នាឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ទទួលអំណោយជាម៉ាស់និងអាវ PPE ពីកាកបាទក្រហមវៀតណាម

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាម៉ាស់ចំនួន ៦ម៉ឺនម៉ាស់ និងអាវ PPE ចំនួន ៣០០កំផ្លេរ ពីកាកបាទក្រហមវៀតណាម តាមរយៈស្ថានទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ លោក វូ គ័រមិញ (Vu Guang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពស្ថានទូតវៀតណាមប្រចាំកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត បានសម្តែង

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយពីដេប៉ូ ចុង ហ្វូវ ( Zhong Fu )

នៅល្ងាចថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ពីម្ចាស់ដេប៉ូ ចុង ហ្វូវ ( Zhong Fu ) មានអង្ករ ២,០០០ គីឡូក្រាម និងម៉ាស់ ចំនួន ៤,០០០ម៉ាស់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក កេតុ មរៈ និងក្រុមគ្រួសារ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តមបានសន្យាថា សាខានឹងយកអំណោយ

(ច្រើន​ទៀត…)

កិច្ចប្រជុំស្ដីអំពីការបូកសរុបលទ្ធផលប្រចាំខែមេសា ឆ្នាំ២០២០ និងលើកទិសដៅបន្តនៅខេត្តមណ្ឌលគីរី

នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំស្ដីអំពីការបូកសរុបលទ្ធផលប្រចាំខែមេសា ឆ្នាំ​២០២០​ និងលើកទិសដៅបន្តអនុវត្តផែនការសម្រាប់ខែឧសភា ក្រោមវត្តមានឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ហិរញ្ញឹកសាខា និងក្រុមប្រតិបត្តិសាខា សរុបចំនួន ១៦នាក់។​កិច្ចប្រជុំ​នេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក្នុងគោលបំណង​លើកទិសដៅផែនការអនុវត្តបន្ត

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរីចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុកអូយ៉ាដាវ

នៅរសៀលថ្ងៃអង្គារទី២៨ខែមេសាឆ្នាំ២០២០ឯកឧត្តមថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរីបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០គ្រួសារមកពី៥ភូមិ ៣ឃុំ ក្នុងស្រុកអូរយ៉ាដាវដែលពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាកាតែ ភូមិកាតែ ឃុំលំជ័រ ស្រុកអូយ៉ាដាវ ។មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមថងសាវុនបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់និងដោយរន្ទះនៅស្រុកវ៉ារិន

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ លោកជំទាវទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជនឋរងគ្រោះដោយខ្យល់កន្ត្រាក់និងរន្ទះនៅស្រុកវ៉ារិនចំនួន១៦គ្រួសារមកពីឃុំ វ៉ារិន៨គ្រួសារ (រលំ១ខ្នង របើកដំបូល១៤ខ្នង និងរន្ទះបាញ់ស្លាប់ម្នាក់) ឃុំល្វាក្រាំង ចំនួន៦គ្រួសារ (របើកដំបូល៦ខ្នង) និងឃុំស្វាយស ចំនួន១គ្រួសារ (របើកដំបូល១ខ្នង)។មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធានការណ៍បង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី COVID-19 នៅឃុំសែនមនោរម្យ និងឃុំដាក់ដាំ

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ​២០២០ ក្រុមការងារ​ប្រតិបត្តិ​សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ​តាមឃោសនស័ព្ទស្ដីអំពីវិធានការណ៍បង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី COVID-19 ដែលមានការឧបត្ថម្ភគាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ជូនដល់ប្រជាពលរដ្ឋ​លើទីតាំងចំនួន២កន្លែង គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ (មានចំនួន ៧ភូមិ) មានប្រជាពលរដ្ឋចំនួន២៤៣ខ្នងផ្ទះ(ស្មើនឹង៩១១នាក់, ស្រី ៥៤៤នាក់) មានរយៈពេល៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២០

(ច្រើន​ទៀត…)