• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

ប្រជាជនងាយរងគ្រោះនៅស្រុកកោះញែក ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអង្គារ ១៥កើត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ កាកបាទ​ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៨០គ្រួសារ ក្រោមវត្តមានឯកឧត្តម ណយ ស្រូន អនុប្រធានកិត្តិយសសាខា រួមជាមួយនឹងលោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនកោះញែកខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះចុះសួរសុខទុក្ខចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួតមកពីឃុំចំនួន៤ នៃស្រុកចិត្របុរី

សាខាកក្រកខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសហការី បានបន្តចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសារ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួតសរុបចំនួន២៩៥គ្រួសារមកពីឃុំចំនួន៤ នៃស្រុកចិត្របុរី រួមមានឃុំចង្រ្កង់ ៦៥គ្រួសារ ឃុំកន្ទួត១០០គ្រួសារ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខចាស់ជរា ជនពិការនិងគ្រួសារក្រីក្រ មកពីឃុំទាំង៣ របស់ស្រុកអណ្តូងមាស

នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដំណើរដោយឯកឧត្តមលោកជំទាវ អនុប្រធានសមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានអញ្ជើញចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ​ចាស់ជរា ជនពិការនិងគ្រួសារក្រីក្រចំនួន២២៣គ្រួសារ មកពីឃុំទាំង៣ របស់ស្រុកអណ្តូងមាស ខេត្តរតនគិរី។មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយនៅទីតាំងខាងលើ ឯកឧត្តម ថង សាវុន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅសង្កាត់សំរោងក្រោម រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

សាខា​ កក្រក​ រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែបុស្ស​ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២០នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ និងដោយមានការចូលរួមពីលោកស្រី អេង គឹមហៀប ហែម​ ដារិទ្ធ​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជំងឺ​ និងមានជីវភាពខ្វះខាតចំនួន២គ្រួសារ​ រស់នៅសង្កាត់សំរោងក្រោម​ រួមមាន៖​ លោកពូ​ សួន សំអុល (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះឯកឧត្តមធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួតសរុបចំនួន៨២គ្រួសារ នៅឃុំកំពង់ចាមក្នុងស្រុកសំបូរ ។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

វគ្គលើកកម្ពស់ការយល់ដឹងស្តីពី “សុវត្ថិភាពអ៊ីនធឺណិត និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”

សាខា​កក្រក​រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០២០នេះ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បានរៀបចំបើកវគ្គលើកកម្ពស់ការយល់ដឹងស្តីពី “សុវត្ថិភាពអ៊ីនធឺណិតនិងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”​ ជូនដល់អាណាព្យាបាលរបស់កុមារចំនួន៥០នាក់ មកពីតាមមណ្ឌលកុមារកំព្រា​ និងសហគម៍នានា​ ដែលវគ្គយល់ដឹងនេះបានការជួយឧបត្ថម្ភគាំទ្រពីអង្គការសកម្មភាពដើម្បីកុមារ ដែលហៅកាត់ថា APLE ដោយមានការចូលរួមឧទ្ទេសនាម​ (ច្រើន​ទៀត…)

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ ” សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា “នៅខេត្តកំពត

សាខាកក្រក ខេត្តកំពត ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នេះលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ ចំនួន ៥៩គ្រួសារ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា” ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក (ច្រើន​ទៀត…)

ពិធីទទួលអំណោយពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

សាខាកក្រកខេត្តកណ្តាល ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោកវេជ្ជបណ្ឌិត គួយ ប៊ុន ធឿន អនុប្រធានគណៈកម្មាធិការសាខាបានអញ្ជើញចូលរួមពីធីទទួលអង្ករ ១,០០០គីឡូក្រាម ,ទឹកសុទ្ធ ៥០កេស ,ទឹកអាល់កុល ១៥០លីត្រ ,ម៉ាស់ ២,០០០បន្ទះ ,មី ៥០កេសតូច ,ត្រីខ ៥០០កំប៉ុង ជាអំណោយរបស់លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ព្រមទាំងកូនចៅ និងថវិកាចំនួន ១លានរៀល ពីលោកស្រី ហុក សេងឡុង កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅឃ្លាំងទឹកបរិសុទ្ធអេរ៉ូតិច រាជធានីភ្នំពេញ ។ (ច្រើន​ទៀត…)

ក្រុមហ៊ុន MAKALOT GARMENTS (CAMBODIA) CO., LTD ឧបត្ថម្ភអង្ករ និងម៉ាស់ជូនដល់កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន​ MAKALOT GARMENTS (CAMBODIA) CO., LTD (ក្រុមហ៊ុន​ ម៉ាកាឡូត​ ហ្គាមិន​ ខេមបូឌា)​ ដែលបានជួយឧបត្ថម្ភអង្ករចំនួន​ ៣តោន​ និងម៉ាស់ចំនួន​ ២០០ប្រអប់​ (ស្មេីនឹង​ ៤កេស)​ ដល់កាកបាទក្រហមកម្ពុជា។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។ (ច្រើន​ទៀត…)

សិក្ខាសាលាតាមរយៈអនឡាញ ដើម្បីឆ្លុះបញ្ចាំងលទ្ធផលគម្រោងសុវត្ថិភាពចរាចរណ៍រួមបញ្ចូលពិការភាព ប្រចាំឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាតាមរយៈ អនឡាញដើម្បីឆ្លុះបញ្ចាំងលទ្ធផលគម្រោងសុវត្ថិភាពចរាចរណ៍រួមបញ្ចូលពិការភាព ប្រចាំឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១​ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងមានការចូលរួមពីមន្ដ្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាចំនួន៥ រួមមាន សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពត ខេត្តតាកែវ និងខេត្តស្វាយរៀង​ សរុប​ ២០នាក់។ (ច្រើន​ទៀត…)