• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

ពិធីទទួលអំណោយពីសប្បុរសជន របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នារសៀលថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងអំណោយ ពីលោកវរសេនីយ៍ត្រី ជ័យ សុភារ័ត្ន នាយរងការិយាស័យវិស្វកម្ម កងពលតូចថ្មើរជើងលេខ៤១ និងលោកស្រី ស៊ុក ចិន្តា ព្រមទាំងកូនៗ។ ក្នុងឱកាសនោះ លោកវរសេនីត្រីយ៍ បានឱ្យដឹងថា អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់លោក និងក្រុមគ្រួសារ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំប៊ូស្រា ខេត្តមណ្ឌលគីរី ទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែមករា ឆ្នាំ២០២១ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តបេសកកម្មមនុស្សធម៌ ក្នុងការចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ២០១គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកស្វាយទាប និងក្រុងស្វាយរៀង ទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែក អំណោយ មនុស្សធម៌ដល់ អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី ៧ ឃុំ ក្នុងស្រុកស្វាយទាប ចំនួន ២២ គ្រួសារ និង ៦ សង្កាត់ក្នុង ក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួន ២០ គ្រួសារ សរុបចំនួន ៤២ គ្រួសារ ។ ក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពត ៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែ មករា ឆ្នាំ២០២១ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរ ដោយឯកឧត្តមអនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ នៅស្រុកចន្ទ្រា

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃ សុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ មករាឆ្នាំ២០២១ នេះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងនិងសហការី បានបន្តជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ ចំនួន ១១ គ្រួសារ មកពី ៤ ឃុំ ក្នុងចន្ទ្រា ដែលពិធីនេះប្រារព្វធ្វើនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា។ (ច្រើន​ទៀត…)

ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខអតីតយុទ្ធជនមានជីវភាពខ្វះខាត មកពីសង្កាត់ទាំង៨ក្នុងខណ្ឌ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍​ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ៣១ ខែ​ ធ្នូ ឆ្នាំ​ ២០២០នេះ​ នៅសាលាខណ្ឌ៧មករា​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌ​ ដឹកនាំដោយ លោកស្រី ទាវ ឆវីមុនីរ៉ា ប្រធានគណៈកម្មាធិការអនុសាខា​ តំណាងលោក​ លីម សុភា ប្រធានកិត្តិយសអនុសាខា​ បានជួបសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន៥៤គ្រួសារ មកពីសង្កាត់ទាំង៨ក្នុងខណ្ឌ ។ (ច្រើន​ទៀត…)

អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី៩ ឃុំ ក្នុងស្រុកកំពង់រោទិ៍ ចំនួន២៩ គ្រួសារ ។ ពិធីនេះប្រារព្វធ្វើនៅ សាលាស្រុក កំពង់រោទិ៍ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាមគណៈកម្មាធិការសាខា ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកអូរជុំ

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ២ រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹង ចំនួន ២៤១គ្រួសារ មកពីឃុំចំនួន ៧ និង ៣៧ ភូមិ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិមិត្តភាព

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ៣០ ខែ​ ធ្នូ ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌឬស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា ជា ពិសី ប្រធានក្រុមការងារអនុសាខា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ រស់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ។ នាឱកាសនោះ លោកជំទាវប្រធានក្រុមការងារអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះស្រុកចិត្របុរីខេត្តក្រចេះទទួលអំណោយមនុស្សពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការីបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយ គ្រួសារមានជីវភាពខ្វះខាត កុមារកំព្រា សរុប ៣៥ គ្រួសារ នៅឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។ (ច្រើន​ទៀត…)