• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អាល់កុល និងជែល ជូនសាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ រួមមាន ខេត្ដបន្ទាយមានជ័យ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, បៃលិន, កោះកុង, កំពង់ឆ្នាំង។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក (ច្រើន​ទៀត…)

គ្រួសារសពស្លាប់ដោយខ្យល់កន្ត្រាក់បាក់រលំផ្ទះនៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ឈឹម ចន្ថុល សមាជិកគណៈកម្មាធិការអនុសាខាស្រុកព្រះស្តេច និងសហការី បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្លាប់ដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ១នាក់ នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នាឱកាសនោះ លោកស្រី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត  ជាពិសេសសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល  ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ  ៣ការពារ  និង  ៣កុំ (ច្រើន​ទៀត…)

ពិធីចែកម៉ាស់ និងខិត្តប័ណ្ណសុខភាព នៅវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ

នៅពេលព្រឹកថ្ងៃទី១២ ខែ តុលាឆ្នាំ២០២១ លោក ប៉ែន ជឹង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មី បានធ្វើការផ្សព្វផ្សាយ និងចុះចែកម៉ាស់ និងខិត្តប័ណ្ណដល់សិស្សដែលចូលរៀន នៅសាលា វិទ្យាល័យសង្គមថ្មី ។ក្រុមការងារបានចែកជូនម៉ាស់ក្រណាត់ ចំនួន៥០០ ម៉ាស់ និងម៉ាស់ពេទ្យ ចំនួន១០ប្រអប់ ខិត្តប័ណ្ណ  ចំនួន ៦០។ ក្នុងឱកាសនេះលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានផ្តាំផ្ញើសូមឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សត្រូវចូលរួមអនុវត្តឲ្យបានជាប់ជានិច្ចនូវវិធានការសុខាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ (ច្រើន​ទៀត…)

កម្មករសំណង់ ដែលត្រូវវះកាត់ព្យាបាលជើងខាងស្តាំនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅទីស្នាក់ការកណ្តាល នាថ្ងៃអង្គារ ទី ១២ ខែតុលា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជួយសម្រាលការលំបាកដល់ លោក ច័ន្ទ សុភាន (ហៅ ច័ន្ទ ម៉ៅ) អាយុ ៣៩ឆ្នាំ ជាកម្មករសំណង់ ដែលត្រូវវះកាត់ព្យាបាលជើងខាងស្តាំ ដោយសាររងរបួសមុតដែកគោលហើយមិនបានព្យាបាលត្រឹមត្រូវតាមគ្រូពេទ្យជំនាញ (អ្នកជំងឺព្យាបាលតាមបែបគ្រូខ្មែរ) មានទីលំនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់នៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ចាន់ សួយ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយសារលង់ទឹកអណ្តូងស្លាប់នៅក្រោយផ្ទះយាយចម្ងាយ១៥ម៉ែត្រ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ឈាង លីតា ភេទស្រី អាយុ១ឆ្នាំ ៤ខែ ម្តាយឈ្មោះ នៅ ស៊ុយ និងឪពុកឈ្មោះ ឈាង សារ៉ា រស់នៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ នាឱកាសនោះ លោកស្រី ចាន់ សួយ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ (ច្រើន​ទៀត…)

កិច្ចប្រជុំតាមអនឡាញ (Zoom)ត្រៀមរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន

នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តតាកែវ និងខេត្តកំពង់ចាម ដើម្បីពិភាក្សាទៅលើខ្លឹមសារនៃការត្រៀមរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន​ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» នៅខេត្តតាកែវ និងខេត្តកំពង់ចាម។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិម្រេចស្រុកគូលែនខេត្តព្រះវិហារទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នេះក្រុម ការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ។នៅក្នុងឱកាសនោះដែរក្រុមការងារ បានចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលអោយបាត់បង់ផ្ទះទ្រព្យសម្បត្តិផ្សេងៗទៀត ។ ក្រុមការងារបានបន្ថែមថាសម្ភារ និងថវិកាដែលបានផ្តល់ជូននាពេលនេះគ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សាសុខភាព ត្រូវមានអនាម័យ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១១៨គ្រួសារ មកពីឃុំទាំង១៥ នៃស្រុកបន្ទាយមាស ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តសំរោង ស្ថិតនៅក្នុងភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ឡោ ស៊ុនជាង  ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានរៀបចំចែកអំណោយមនុស្សធម៌នៅអនុសាខាស្រុក ជូនក្រុមគ្រួសារក្រីក្រខ្វះស្បៀង ដែលស្ថិតនៅក្នុងបរិបទ កូវីដ-១៩ ចំនួន៦គ្រួសារ និង ប្រជាការពារភូមិ ២គ្រួសារ សរុប៨ គ្រួសារ រស់នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អំណោយដែលអនុសាខាស្រុកចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ក ២៥ គ.ក្រ និង ទឹកស៊ីអ៊ីវ ៦ ដប ។ ក្នុងឱកាសនេះ លោកឧកញ៉ាបានជម្រាបជូនអំពីជំងឺកូវីដ-១៩ ដល់បងប្អូនឲ្យចងចាំ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅក្រុងបូកគោ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែ តុលា ឆ្នាំ២០២១ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន៥៥គ្រួសារ មកពីសង្កាត់ទាំង៣នៃក្រុងបូកគោ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវណវត្តដួងកែវ ហៅវត្តរកា ស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ។ (ច្រើន​ទៀត…)