• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

គ្រួសារងាយរងគ្រោះនៅឃុំត្រើយស្លា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី សុក ថុល ហេរញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២គ្រួសារ ដែលគ្រួសារក្រីក្រទី១ មានចៅកំព្រា ២នាក់ ត្រូវបានឪពុកម្ដាយស្លាប់ចោលដោយសាជំងឺអេដស៍ ហើយសព្វថ្ងៃកំពុងរស់នៅជាមួយជីដូន និងគ្រួសារក្រីក្រទី២ មានកូនពិការ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខា កក្រក ខេត្តស្វាយរៀង៖បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយេជ្រំ ស្តីពីករណីគ្រោះអគ្គីភ័យនៅថ្ងៃអង្គារ ១រោច ខែមគសិរ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកជំទាវពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខានិងសហការីបាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ១គ្រួសារ ឈ្មោះតូច សាមួន រស់នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ លោកជំទាវ លឹម ផល្លា គណៈកិត្តិយសសាខា លោក ឣួង សារឿន ប្រធានគណ:កម្មាធិការឣនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ រួមជាមួយមន្រ្តីប្រចាំការ ប្រធានក្រុមកាកបាទក្រហមឃុំ ព្រះចៅអធិការវត្តបារាយណ៍ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលអំណោយជាថវិកាចំនួន៥០០ដុល្លារអាមេរិក ពី ម្ចាស់សិប្បកម្ម ហេង ស្រេង

សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ​ ធ្នូ ឆ្នាំ ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានជួបសំណេះសំណាល និងទទួលអំណោយជាថវិកាចំនួន៥០០​ដុល្លារអាមេរិក ពីលោក ពាង ស្រេង និងអ្នកស្រី ទៀង លី ម្ចាស់សិប្បកម្ម​​ ហេង ស្រេង​ ព្រមទាំងក្រុមគ្រួសារ​ ។នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខកុមារី ភី ស្រីពៅមានជំងឺដុះសាច់បំពង់ក និងមានជីវភាពខ្វះខាត នៅមន្ទីរពេទ្យបង្អែក

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ ជូនដល់កុមារី ភី ស្រីពៅ អាយុ ៨ឆ្នាំ មានជំងឺដុះសាច់បំពង់ក និងមានជីវភាពខ្វះខាត រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅសាលាដុនបុស្កូខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដលប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៩៦៤ គ្រួសារ នៅសាលាដុនបុស្កូខេត្តព្រះសីហនុ។ លោក អ៊ី សុខឡេង ប្រធានអនុសាខា បានធ្វើរបាយការណ៍ ស្តីពីប្រជាពលរដ្ឋទីទ័លក្រដែលមកទទួលអំណោយពី (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះក្រោយទឹកជំនន់ទឹកភ្លៀងស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

(ស្ទឹងត្រែង) ៖ នៅថ្ងៃសុក្រ ១២កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសហការី រួមជា មួយថ្នាក់ដឹកនាំ-មន្ត្រីសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះក្រោយទឹកជំនន់ទឹកភ្លៀងចំនួន ៣០៨គ្រួសារ រស់ នៅឃុំចំនួន៣ ក្នុងស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ (ច្រើន​ទៀត…)

ពិធីសម្ពោធអាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែនខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ប្រធានកិត្តិយសអនុសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូល រួមពីឯកឧត្តម អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក អនុប្រធាននិងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់

សាខាកក្រកខេត្តពោធិ៍សាត់ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការឧបត្ថម្ភជាថវិកា ពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឬហៅកាត់ថា (IFRC) ទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន២៥៤ខ្នងផ្ទះ ដែលប្រព្រឹត្តទៅនៅតាមបណ្តាវត្តសាលារៀន ស្ថិតនៅក្នុង សង្កាត់ស្វាយអាត់ និងឃុំរកា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ (ច្រើន​ទៀត…)

លោក ចេង មុនីរ៉ា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់និរោធ

សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅវត្តប្រជុំវង្ស ស្ថិតក្នុងសង្កាត់និរោធ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ មកពីតាមបណ្តាភូមិនានា​ ក្នុងសង្កាត់និរោធ ។ នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការ​គិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច​ពីពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)