• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

បុរសពិការភ្នែកទាំងសងខាង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញ​ជួបសំណេះ​សំណាល​សួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌ ជូនដល់​លោក ឃឹម នភាល័យ អាយ ៣៩ឆ្នាំ ពិការភ្នែកទាំង​សងខាង (ដោយសារជំងឺកញ្ជ្រឹល​តាំងពីអាយុ៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម) បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួល នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ មានមុខរបរ​ជាអ្នកចម្រៀង​តាម ហាង នៅក្នុង​ក្រុងសៀមរាប ដើម្បីទ្រទ្រង់​ជីវភាពប្រចាំថ្ងៃ។

(ច្រើន​ទៀត…)

កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំកាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ នៅប្រទេសវៀតណាម

គណៈប្រតិភូ​កាកបាទក្រហម​កម្ពុជា​ដឹកនាំ​ដោយ​លោកជំទាវ​ ពុំ ចន្ទីនី អគ្គ​លេខា​ធិការ កាកបាទក្រហម​កម្ពុជាបាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ ថ្នាក់ដឹកនាំ​កាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ រយៈពេល​​២ថ្ងៃ ចាប់ពីថ្ងៃទី ២១​-២២​ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម ។

(ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំស្រអែមទទូលអំណោយពីអនុសាខាស្រុកជាំក្សាន្ត

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ លោក ហែម ថុន​ ប្រធានគណៈកម្មាធិការ​អនុសាខា​កាកបាទ ក្រហមកម្ពុជា​ ស្រុកជាំក្សាន្ត បានចុះសួរសុខទុក្ខ​និងនាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ចំនួន ២ គ្រួសារ ដោយសារ​ខ្យល់កន្ទ្រាក់​បណ្តាល​អោយ​រលំផ្ទះ​កាលពី

(ច្រើន​ទៀត…)

ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ បានប្រារព្ធ​ពិធីសម្ពោធ​ដាក់ឱ្យ​ ប្រើប្រាស់​អគារទី​ស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ ស្រុកបន្ទាយស្រី ដែលស្ថិត​នៅភូមិ​បន្ទាយស្រី ឃុំខ្នារសណ្ដាយ (ជាប់សាលាស្រុក) ដោយមានការ​អញ្ជើញ​ចូលរួមជាគណៈអធិបតី​មាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ​សាខា ឯកឧត្តម​អ្នកឧកញ៉ា

(ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅភូមិនិមិត្តទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅសៀលថ្ងៃទី​ ២២​ ខែកញ្ញា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​មួយចំនួន​ ក្នុងឱកាសចុះ​សួរសុខទុក្ខគ្រួសារ​លោក​ ប៉ាល់​ សេដ្ឋា​ អាយុ​ ៦៥ឆ្នាំ​ អតីតចៅសង្កាត់​និមិត្ត​ ដែលមានប្រពន្ធ​និងកូនក្នុង​បន្ទុកគ្រួសារ​ ៩នាក់​ ហើយបាន​ទទួលរងគ្រោះ​ភ្លើងឆេះផ្ទះ​បណ្តាលឱ្យ​បាត់បងទ្រព្យសម្បត្តិ​ កាលពីថ្ងៃទី​ ១៨​ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅភូមិនិមិត្ត​មួយ​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

(ច្រើន​ទៀត…)

លោកស្រី ប៉ូ ស្រីគង់មានជំងឺរលាកលំពែង ដុំក្នុងថ្លើមទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅព្រឹកថ្ងៃទី ២២​ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា  ដែលមាន ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានឧបត្ថម្ភ​ថវិកា​ និងគ្រឿងឧបភោគ-បរិភោគ​មួយចំនួន ជូនលោកស្រី​ ប៉ូ​ ស្រីគង់​ មានជំងឺរលាកលំពែង ដុំក្នុងថ្លើម និងពោះវៀនដុះខ្នែង ដែលទើបបានវះកាត់ព្យាបាលរួចនៅមន្ទីរពេទ្យសហគមន៍នៃក្តីសង្ឃឹម​ ឬពេទ្យសម្តេចឪ​ រាជធានីភ្នំពេញ។

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះស្រុកសំរោងទងទទួលអំណោយពីសាខាកក្រកខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ​ ដឹកនាំដោយ លោកវេជ្ជៈបណ្ឌិត អោ វណ្ណថេន អនុប្រធានគណៈកម្មាធិកាសាខា និងសហការី

(ច្រើន​ទៀត…)