• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ នេះ ក្រុមការងារសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានទទួលអំណោយសប្បុរសធម៌ពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានកិត្តិយសសាខា និងសហការី នូវអង្ករចំនួន ២០០ គ.ក្រ មី ១០ កេស ត្រីខ ៣ យួ ទឹកសុទ្ធ ១០ កេស ទឹកក្រូច ១០ កេស និងថវិកា ១,០០០,០០០ រៀល (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកប្រាសាទបាគងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ប្រាក់ លំអង សមាជិកគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ចុះសួរសុខទុក្ខ និងផ្តល់ជូនអំណោយដល់គ្រួសារ រងគ្រោះ ដោយសារខ្យល់កន្ត្រាក់រលំផ្ទះ១គ្រួសារ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានឈ្មោះ ញ៉ែម សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សាត់ យឹង អាយុ៣៦ឆ្នាំ មានសមាជិកគ្រួសារ៣នាក់ រស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង។ក្នុងឱកាសនោះ លោក ប្រាក់ លំអងសមាជិកគណ:កម្មាធិការអនុសាខា (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅឃុំត្រពាំងធំបានទទួលអំណោយមនុស្សធម៌ពីសាខាកក្រកខេត្តតាកែវ

នារសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ លោកយឹម ច័ន្ទថន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ តំណាងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត តាកែវ អមដំណើរដោយមន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះអប់រំផ្សព្វផ្សាយពីសុខភាពមាតា និងទារក ខណ្ឌ៧មករា

សាខា​ កក្រក​ រាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ២៩ ខែ​ កញ្ញា ឆ្នាំ​ ២០២០នេះ​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ, ក្រុមការងារអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រៀបចំពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៦

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៦ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត ។ ពេលនៃការលក់សន្លឹកឆ្នោតមានរយៈពេល ៣០ ថ្ងៃតាមការបែងចែកទៅតាម ស្រុក ក្រុង ។ ពិធីនេះបានការអញ្ជើញចូលរួម (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីផ្តល់រទេះជនពិកាជូនឯកឧត្តមជឹម លន់

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជារទេះពិការ និងកៅអីសម្រាប់បត់ជើង ជូនដល់ ឯកឧត្តម ជឹម លន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ដែលមានជំងឺលើសឈាម រស់នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃ​កំពុង​សម្រាកនិងព្យាបាលជំងឺនៅគេហដ្ឋាន។ (ច្រើន​ទៀត…)

ពិធីសម្ពោធអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធី សម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ។ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងតំណាក់កាលកូវីដ-១៩ឆ្នាំ២០២០

កក្រក ៖ នាព្រឹកថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងតំណាក់កាលកូវីដ-១៩ឆ្នាំ២០២០ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីសាខាទាំង២៥រាជធានីខេត្ត និងមន្ត្រីមកពីក្រសួងការងារចំនួន២នាក់ សរុបចំនួន ៥១នាក់។ វគ្គបណ្តុះបណ្តាលនេះ ប្រារទ្ធធ្វើឡើងនៅសាលប្រជុំអេ នៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលទេយ្យទានពីវត្តបទុមវតីរាជវរារាម

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ ១១កើត ខែអស្សុជ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨​ ខែ​ កញ្ញា​ ឆ្នាំ ២០២០នេះ​ នៅវត្តបទុមវតីរាជវរារាម​ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត​ នន្ទ​ ង៉ែត​ សម្តេចសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានការចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនី​ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ​បានដឹកនាំសាលាគណរាជធានីភ្នំពេញ​ ប្រគល់ទេយ្យទានសប្បុរសធម៌ជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលអញ្ជើញទៅទទួលដោយ លោកស្រី​ មុំ​ ចាន់ដានី​ លេខាធិការគណៈកម្មាធិការសាខា​ និងលោក​ ជិន​ ប៊ុនធឿន​ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា នៅក្រុងតាខ្មៅ ជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ (ច្រើន​ទៀត…)