• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

គ្រួសាររងគ្រោះដោយអគ្គិភ័យ២គ្រួសារទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ

គ្រួសាររងគ្រោះដោយអគ្គិភ័យ២គ្រួសាររស់នៅក្រុងប៉ាយប៉ែត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែ តុលា ឆ្នាំ២០២១បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩.១០នាទីយប់នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត   មូលហេតុដោយសារម្ចាស់ផ្ទះឈ្មោះសេង  ហុងដុតសំរាមទុកចោល កាលពីពេលរសៀល ទើបរាលដាលមកឆេះផ្ទះ។​ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣០គ្រួសារ រស់នៅសង្កាត់ក្បាលកោះទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ

ដោយមើលឃើញប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣០គ្រួសារ រស់នៅសង្កាត់ក្បាលកោះ ស្ថិតនៅក្នុងខណ្ឌច្បាររអំពៅ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ​ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ ចាស់ជរា១០គ្រួសារ ជនពិការ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍៥គ្រួសារ ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន៦ និងស្ថានីយ៍លាងដៃចំនួន៤ ក្នុងខេត្តពោធិ៍សាត់

អណ្តូងទឹកស្អាតចំនួន៦ និងស្ថានីយ៍លាងដៃចំនួន៤ នៅខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានរបស់លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា នាថ្ងៃទី​២៦​ តុលា ​២០២១។ តាមប្រសាសន៍របស់លោកជំទាវ ហួន ច័ន្ទបូរ៉ាបានឲ្យដឹងថាជំនួយអណ្តូងទឹកនិងស្ថានីយ៍លាងដៃទាំងនេះជា ទឹកចិត្តរបស់កាកបាទក្រហមសិង្ហបុរី ផ្តល់តាមរយៈកាកបាទក្រហមកម្ពុជា ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាបានឲ្យដឹងថា សាលាមត្តេយ្យពោធិ៍សាត់ មានសិស្សច្រើនតែ ពុំមានលទ្ធភាពសាងសង់សម្រាប់ជួយដល់កុមារៗ និងសិស្សៗ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋចំនួន៤៥គ្រួសារនៅខេត្តពោធិ៍សាត់ ទទួលបានប្រាក់កម្ចីគ្មានការប្រាក់ ពីកាកបាទក្រហមកម្ពុជា

ប្រាក់កម្ចីដែលគ្មានការប្រាក់ចំនួន១លានរៀល ក្នុង១គ្រួសារៗត្រូវបានកាកបាទក្រហមកម្ពុជាយកទីប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៥ គ្រួសារ រស់នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យស្ថិតនីក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី​២៦ តុលា ២០២១កន្លងទៅនេះ ។​ លោកជំទាវហួន ចន្ទបូរ៉ា ដែលមានវត្តមានក្នុងការប្រគល់នោះបានមានប្រសាសន៍ថា “សូមបងប្អូនទាំងអស់ត្រូវអនុវត្តឱ្យបាននូវគោលការណ៍ប្រាក់កម្ចីរបស់ កាកបាទក្រហមកម្ពុជាឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវរក្សានូវមុខរបរនេះឱ្យបានគង់វង់យូរអង្វែងសម្រាប់សម្រួលជីវភាពរស់នៅរបស់បងប្អូនប្រចាំថ្ងៃ” ព្រោះថាប្រាក់កម្ចីគ្មានការប្រាក់នេះ (ច្រើន​ទៀត…)

មន្ត្រីកាកបាទក្រហមកម្ពុជា ចំនួន៣០នាក់ ទទួលវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកសារព័ត៌មានពីលោក ម៉ាយ៉ារិទ្ធ

«ខ្ញុំមានមោទនភាពណាស់ក្នុងការមកចែករំលែកចំណេះដឹងលើវិស័យសារព័ត៌មានថ្ងៃនេះ និងក៏លើកដំបូងដែរដែលបានមកបង្រៀនក្នុងអង្គភាពកាកបាទក្រហមកម្ពុជា» នេះជាចំណាប់អារម្មណ៍ពិតរបស់លោក ម៉ារ យ៉ារិទ្ធិ ដែលមានអាជីពក្នុងវិស័យសារព័ត៌មានរយៈពេលជាង៣០ឆ្នាំ ។​ វគ្គបណ្តុះបណ្តាលចំណេះដឹងសារព័ត៌មានដល់មន្ត្រីកាកបាទក្រហមកម្ពុជា មានចំនួន៣០នាក់ តាមរយៈការចូលរួមផ្ទាល់ និងតាមអនឡាញ(Zoom) នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ។​ លោក ម៉ារ យ៉ារិទ្ធិ រំពឹងថាអ្វីដែលលោកបានចែករំលែកទាំងចំណេះដឹងនិងបទពិសោធន៍ក្នុងការងារសរសេរព័ត៌មាន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ ទទួលបានការផ្សព្វផ្សាយស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដោយគ្រោះទឹកជំនន់នៅខេត្តមណ្ឌលគីរី

ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ ស្ថិតនៅភូមិចំនួន៣ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានការផ្សព្វផ្សាយស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដោយគ្រោះទឹកជំនន់ បញ្ជ្រាបអំពីផ្នែកសុខភាពនៃជំងឺថប់បារម្មណ៍ក្នុងកំឡុងពេលកូវីដ-១៩ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែមានទឹកជំនន់នៅតំបន់នេះ នាពេលថ្មីៗនេះ ។ (ច្រើន​ទៀត…)

ព្រះគ្រូចៅអធិការវត្តមណ្ឌលសីមារាម ហៅវត្តនាងកុកផ្តល់ទេយ្យទានដល់អនុសាខាកាកបាទក្រហមស្រុក

អង្ករចំនួន១៣បាវ ស្មើ៦៥០គ.ក ទឹកស៊ីអ៊ីវ០៥យួរ មីម៉ាម៉ា១៩កេស និងទឹកសុទ្ធ១៥០យួរ ត្រូវបានលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមាទទួលពីព្រះតេជគុណ លឹម ពៅ ព្រះគ្រូចៅអធិការវត្តមណ្ឌលសីមារាម ហៅវត្តនាងកុក ) នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ក្នុងគោលបំណងទៅចែកជូនប្រជាជនងាយរងគ្រោះនៅក្នុងស្រុក អោយបានទាន់ពេលវេលា។​

(ច្រើន​ទៀត…)

គ្រួសារសពដែលរងគ្រោះដោយសារលង់ទឹកនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌

គ្រួសារសព ឈ្មោះ ម៉ាញ រ៉ាម៉ន ភេទប្រុស អាយុ៧ឆ្នាំ ដែលរងគ្រោះដោយសារលង់ទឹកប្រឡាយខាងក្រោយផ្ទះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាបបានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ដែលអំណោយមនុស្សធម៌ត្រូវបានលោក ឃុត សំអាត ប្រធានកិត្តិយសយកទៅផ្ដល់ជូនរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ ខ្នើយ១ ត្រីខ ១យួរ មី ១កេស សាប៊ូលុច ៤ដុំ កន្ទេល១ អង្ករ ២៥គីឡូ ទឹកបរិសុទ្ធ ៥យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ស័ង្កសី ១០សន្លឹក និងថវិកា ១៥ម៉ឺនរៀល (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីការការពារ ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩នៅឃុំទឹកក្រហមស្រុកជាំក្សាន្ត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាឆ្នាំ២០២១នេះ លោក ហែម ថុន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងក្រុមការងារបានផ្សព្វផ្សាយពីការការពារ ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ និងបានយកអំណោយ មនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះ ជាស្រ្តីមេម៉ាយ ចំនួន ១គ្រួសារ ដែលស្ថិតនៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរលោកប្រធាន គណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដល់ប្រជាជនសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកគាស់ក្រឡខេត្តបាត់ដំបងបានទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ប៊ុតគឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនប្រជាពលរដ្ ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង សរុបចំនួន២២គ្រួសារ ស្ថិតនៅចំណុចបឹងរាម ភូមិតាថុក ឃុំធបតី ស្រុកគាស់ក្រឡខេត្តបាត់ដំបង ដោយគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ២៥គក្រ មី១កេសទឹកបរិសុទ្ធវីឃែរ១ធុង ត្រីខ១០កំប៉ុង សារុង១ ក្រមា១ ម៉ាស់ក្រណាត់៥បន្ទៈអាល់កុល១ដបនិងថវិកាមួយចំនួនផងដែរ។ (ច្រើន​ទៀត…)