• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ នៅភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី​២៩ ខែ​មករា ឆ្នាំ​២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌឬស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា ជា ពិសី ប្រធានក្រុមការងារអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥គ្រួសារ រស់នៅភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយស្តីពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល នៅខេត្តមណ្ឌលគីរី

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយស្តីពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការ ថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋានចូលរួមចំនួន៨៥គ្រួសារ(ស្មើនឹង៣៥០នាក់, ស្រី១៧៥នាក់) ស្ថិតនៅភូមិចំនួន២គឺភូមិណងបួរ និងភូមិជីមាតឃុំណងឃិឡឹកស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារប្រតិបត្តិសាខាបានគូសបញ្ជាក់ពីសារបាននៃការកំណត់ទិវាជាតិ សុខភាពមាតា ទារកនិងកុមារ២១កុម្ភៈ នេះ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកសង្គមថ្មី ខេត្តព្រះវិហារ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកសង្គមថ្មី ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រ ចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី ក្រោមវត្តមាន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អនុប្រធានកិត្តិយសសាខា និង លោក សំ លាងទ្រី អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

មន្រ្តីក្រុមប្រតិបត្តិសាខាចុះយុទ្ធនាការផ្សព្វផ្សាយការការពារការរាតត្បាតជំងឺកូវីដ ១៩នៅស្រុកស្ទោង

សាខាកក្រកខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ មន្រ្តីក្រុមប្រតិបត្តិសាខា លោកគ្រូទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម រួមសហការណ៍ជាមួយអង្គការដៃគូ បានចុះយុទ្ធនាការផ្សព្វផ្សាយការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដោយក្រុមការងារបានចុះផ្សព្វផ្សាយ បិទPoster ចែកប័ណ្ណប្រកាស នៅតាមអាហារដ្ឋាន តាមខ្នងផ្ទះ និងទីប្រជុំជនផ្សារប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះនៅសង្កាត់និរោធ

សាខាកក្រករាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២០១នេះ នៅសាលាសង្កាត់និរោធ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អនុប្រធានកិត្តិយសអនុសាខា  តំណាង លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន  ជាប្រធានជូនដល់ចាស់ជរា ១០គ្រួសារ  ជនពិការ៣គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៧គ្រួសារ សរុបចំនួន២០គ្រួសារ រស់នៅសង្កាត់និរោធ ។ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលស្តីពី “អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន”នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តមជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន”ជូនដល់មន្ត្រីសាខាមន្ត្រីប្រចាំការអនុសាខាក្រុងស្រុកទាំង១៣សរុបចំនួន២០នាក់ស្រី៤នាក់ក្រោមការឧបត្ថម្ភថវិកាពីកាកបាទក្រហមជប៉ុន តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមដែលមានរយៈពេល៣ថ្ងៃ(ពីថ្ងៃទី២៧-២៩ខែមករាឆ្នាំ២០២១)នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជខេត្តសៀមរាបទទួលអំណោយជាគ្រឿងបរិភោគ និងថវិកាពីធនាគារ អេស៊ីលីដា ភីអិលស៊ី

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលអំណោយជាគ្រឿងបរិភោគ និងថវិកា ពីលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ក្នុងឱកាសនោះ លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា អំណោយមាន គ្រឿងបរិភោគ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះពិនិត្យអណ្ដូងទឹកស្អាតនៅភូមិចំនួន២ គឺភូមិជីមាត និងភូមិណងបួរ ឃុំណងឃិឡឹក ស្រុកកោះញែក

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះត្រួតពិនិត្យមើលអណ្ដូងទឹកស្អាត ផ្ដល់ដោយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផល និងអណ្ដូងដែលខូច សរុបចំនួន ៣អណ្ដូង (អណ្តូងខូចចំនួន១) ស្ថិតនៅភូមិចំនួន២ គឺភូមិជីមាត និងភូមិណងបួរ ឃុំណងឃិឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឆែប

សាខាកក្រក ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នេះសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកឆែបក្រុមកាកបាទ ក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប ក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ

នាថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ​ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ រួមមាន​ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម​ និងដោយបានការអញ្ជើញចូលរួមពីលោកស្រី​ អុឹម​ ថាវី​ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ (ច្រើន​ទៀត…)