• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះមនុស្សធម៌ ដល់ចាស់ជរាគ្មានទីពឹងនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា បានប្រគល់ផ្ទះចំនួន៣ខ្នងទំហំ ៥×៦ ជូនចាស់ជរាគ្មានទីពឹង និងផ្តល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៦០គ្រួសារ រស់នៅក្នុង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៧៦ ជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

លោកតា ក្រូច រឿន អាយុ ៧១ឆ្នាំមាន ប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានក្តីរំភើបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង ជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ក្នុងឱកាសនៃពិធីប្រគល់-ទទួលផ្ទះ នាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពី (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចុះពិនិត្យអណ្តូង ទឹកស្អាត នៅស្រុកបរិបូរណ៏

សាខាកក្រក ខេត្តកំពង់ឆ្នាំង ÷ នាព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក ដោក ប៊ុនថុន សមាជិកគណៈកម្មាធិការសាខា លោក ងិន ហ៊ុន សមាជិកគណៈកម្មាធិការសាខា លោក ប្រាក់សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងមន្ត្រីសាខា អនុសាខា បានចុះពិនិត្យ និងរៀបចំអណ្ដូងទឹកស្អាត (ព្រះរាជអំណោយដ៏ឧត្តុងឧត្តម សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា) (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងចូលរួមទិវាតំបន់ដីសើមពិភពលោក២០២១

សាខា កក្រក ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកុម្ភះ ឆ្នាំ២០២១នេះ អនុសាខាស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជាសរុប ចំនួន១៨នាក់ក្នុងនោះស្រី៩នាក់ ​ចូលរួមពិធី អបអរសារទ “ទិវាតំបន់ដីសើមពិភពលោក២០២១ “ ក្រោមវត្តមានឯកឧត្ត​ម​ ដួង​ ពៅ​ អនុ​ប្រធាន​កិត្តិយស​ សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ស្ទឹងត្រែង ។ គោលបំណងនៃការចូលរួមទិវានេះគឺជួយលើកស្ទួយបរិស្ថាន និងជួយកាត់បន្ថយនៃការបម្រែបម្រួលអាកាសធាតុ​។​ ក្រោយពីបញ្ចប់ពិធីនេះ យុវជនកាកបាទក្រហមកម្ពុជា បានចូលរួមដាំកូនឈើជានិមិត្តរូប ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន ២៦គ្រួសារ ស្មើនឹង ១០៩នាក់,ស្រី ៦៤នាក់ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទីប្រជុំជន ដែលរួមមាន អ្នកដំណើរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលឧស្សាហ៍ចេញចូលក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ នេះ (ច្រើន​ទៀត…)

កិច្ចប្រជុំបូកសរុបលទ្ធផលឆ្នាំ២០២០ ផែនការឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២០ ផែនការអនុវត្តបន្ត ឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នារសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោមវត្តមាន ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា​ និងវត្តមាន ឯកឧត្តម លោកជំទាវ លោក​ លោកស្រី​សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខា ព្រមទាំងលោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា​​ សរុបប្រមាណ ៣៧នាក់ ស្រី៩នាក់ ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំទុរេនខេត្តកំពត។ របៀបវារៈនៃកិច្ចប្រជុំរួមមានៈ (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សាខាបានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៦០នាក់ ស្រី៤៩ ក្នុងវិទ្យាល័យជាស៊ីមប្រឡាយ ក្នុងស្រុកស្ទោង ក្រោមវត្តមាន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ មានការចូលរួម ពីសមាជិកគណ:កម្មាធិការសាខា ក្រុមប្រតិបត្តិ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទោង ក្រុមកាកបាទក្រហមឃុំ ឣ្នកស្ម័គ្រចិត្ត ការិយាល័យជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ ២៧០នាក់ ស្រី១៧៣។ (ច្រើន​ទៀត…)

ពិធីប្រកាស ទទួល ស្គាល់សមាសភាពគណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកជ័យសែន ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃចន្ទ ទី១ ខែកុម្ភ: ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាស ទទួល ស្គាល់សមាសភាពគណៈកិត្តិយសគណៈ កម្មាធិការអនុសាខាស្រុកជ័យសែន ក្រុមកាកបាទ ក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន ក្រោមអធិបតីភាពលោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ទួលស្វាយព្រៃទី១ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នាល្ងាចថ្ងៃសៅរ៍ ទី​៣០ ខែ​មករា ឆ្នាំ​២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដឹកនាំដោយលោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា​ និងលោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន១០គ្រួសារ កាលពី​វេលាម៉ោង១២:៤៥នាទីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ។ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ

រសៀលថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកឯកភ្នំចំនួន១២រូប មន្រ្តីប្រចាំការអនុសាខាចំនួន៣រូប និង ក្រុមកាកបាទក្រហមឃុំទាំង៧សរុប២៨រូប អ្នកស្មគ្រ័ចិត្តភូមិចំនួន៩០រូប(៤៥ភូមិ)នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ដែលពិធីប្រកាសនោះប្រារព្ធនៅសាលប្រជុំសាលាស្រុក។ (ច្រើន​ទៀត…)