• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឧកញ៉ា ទូច សៀ នាយកក្រុមហ៊ុនវិនិយោគចំណតរថយន្ត ក្រុងសៀមរាប និងលោកជំទាវ បានឧបត្ថម្ភថវិកា ៥,០០០(ប្រាំពាន់)ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ទូច សៀ នាយកក្រុមហ៊ុនវិនិយោគចំណតរថយន្ត ក្រុងសៀមរាប និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅតាមប៉ុស្តិឈជើងប្រចាំការត្រួតពិនិត្យ ព្រំប្រទល់ខេត្តកែប និងកំពត

នាថ្ងៃចន្ទ ទី១២ ខែមេសា  ឆ្នាំ២០២១  ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅតាមប៉ុស្តិឈជើងប្រចាំការត្រួតពិនិត្យ ព្រំប្រទល់ខេត្តកែប និងកំពតចំនួន៣ទីតាំង ។ គោលបំណងនៃយុទ្ធនាការនេះ គឺ ដើម្បីចូលរួមបន្តផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពី  វិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣  ការពារ  និង  ៣  កុំ  និង២ចូលរួម (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅសង្កាត់លេខ១ ក្រុងព្រះសីហនុទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ និងអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៨៦គ្រួសារ រស់នៅក្រុមទី១០ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ និងអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៦២គ្រួសារ រស់នៅក្រុមទី២០ (ច្រើន​ទៀត…)

អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជាបានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១

នាថ្ងៃសុក្រ​ ទី​៩​ ខែ​មេសា ឆ្នាំ​២០២១នេះ​ នៅវិទ្យាល័យទួលទំពូង ថ្នាក់ដឹកនាំ​ មន្ត្រីបុគ្គលិក​ នៃកាកបាទក្រហមកម្ពុជា​ និងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ លើកទី១ ។ ក្នុងនាម​ ថ្នាក់ដឹកនាំ​ មន្ត្រីបុគ្គលិក​ នៃកាកបាទក្រហមកម្ពុជា​ និងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញទាំងអស់​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ​ សុខុមាលភាព​ អាយុជីវិតប្រជាពលរដ្ឋយេីង (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលថវិកាពីអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ និងក្រុមការងារ តាមរយៈសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្ត

នៅថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការីបានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលថវិកាមនុស្សធម៌ពីលោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ និងក្រុមការងារ តាមរយៈសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ខេត្តកោះកុង ដែលបានបរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀលគត់) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាណន់បានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កម្រិតធ្ងន់ធ្ងរ និងមធ្យម ចំនួន ៧៥គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន២២គ្រួសារ រស់នៅក្នុងឃុំចំនួន៤ លើក២៧ភូមិ ក្នុងស្រុកបាណន់ខេត្តបាត់ដំបង (ក្នុងនោះឃុំកន្ទឺ១ចំនួន២៣គ្រួសារ,ឃុំកន្តឺ២ចំនួន១៩គ្រួសារ, ឃុំឈើ់ទាលចំនួន១២និងឃុំបាយដំរាំចំនួន២១គ្រួសារ ) ក្នុងឱកាសនោះ ឯកឧត្តម ងួន រតន បានពាំនាំប្រសាសន៍ របស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រាខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តម សេនីយ៍ ម៉ឹង សំផន រដ្ឋលខាធិការក្រសួងការពារជាតិ មានទឹកចិត្តចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារ និងថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅប្រគល់ដល់អនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងសាលាស្រុកចន្ទ្រាតាមរយៈប្រព័ន្ធvideo conference ។ ឯកឧត្តមបានមានប្រសាសន៍គាំទ្ររាល់សកម្មភាពមនុស្សធម៌ របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះ ជូនប្រជាជនទីទ័លក្រនៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់

នៅព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ឯកឧត្ដម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិកាគណ:កម្មាធិការសាខា បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់ទទួលផ្ទះ២ខ្នង ជូនប្រជាពលរដ្ឋទីទ័លក្រ ២គ្រួសារ៖ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង

នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ នេះឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាសាខា បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សាជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ផ្សាមេសរថ្ងក ស្រុកចន្ទ្រា ដែលក្រុមការងារ បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបានចំនួន ២៧០ នាក់ស្រី ១៣៥ នាក់ ។ ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការ ការពារនិងរក្សាអនាម័យ ជាពិសេស (ច្រើន​ទៀត…)