• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្នួលខេត្តក្រចេះ បានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ែន លីណាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងមន្រ្តីប្រតិបត្តិសាខា បានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤គ្រួសារ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកមុខកំពូល បានទទួលអំណោយមនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១ គ្រួសារ សមាជិក ៤៦នាក់ នៅស្រុកមុខកំពូល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃអាទិត្យ ១៣ ទី០៩ ខែឧសភា ឆ្នាំ២០២១ ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ស្រ្តីដែលឆ្លងទន្លេដោយខ្លួនឯងនៅក្នុងបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យទទួលអំណោយមនុស្សធម៌

នាយប់ថ្ងៃអាទិត្យ​ ទី៩​ ខែ​ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដឹកនាំដោយ​ លោកស្រី​ មុំ​ ចាន់ដានី​ លេខាធិការគណៈកម្មាធិការសាខា​ និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ជាថវិកាចំនួន៥លានរៀល​ ទៅប្រគល់ជូនដល់ប្អូនស្រី ញាណ ចាន់ស៊ីណា អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ បានឆ្លងទន្លេដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំមេសរប្រចាន់ ខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ី ធួក ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់បាក់រលំផ្ទះចំនួន ០៣ខ្នងផ្ទះ ស្មើនឹង ៣គ្រួសារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

លោក ចេង មុនីរ៉ា ផ្តល់អំណោយជូនដល់គ្រួសាររងគ្រោះដោយសារផលប៉ះពាល់ជំងឺកូវីដ១៩

ថ្ងៃសៅរ៍ ទី៨​ ខែ​ឧសភា ឆ្នាំ២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ចំនួន៥០គ្រួសារ រស់នៅភូមិចំនួន៩ ក្នុងសង្កាត់ព្រែកឯង ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅចំនុចអូររូង ស្រុកគូលែន ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះ លោក គឹម វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកគូលែននិងក្រុមការងារបាននាំយកអំណោយ មនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ចំនួន ៣គ្រួសារនៅចំនុចអូររូង ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ: កម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលអំណោយពីសប្បុរសជន

នាព្រឹកថ្ងៃសៅរ៍ ទី៨​ ខែ​ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញទៅទទួលអំណោយជាម៉ាស់សុខាភិបាលចំនួន៥០០០ម៉ាស់ និងម៉ាស់N95 ចំនួន៥០០០ម៉ាស់ ពីសមាគមន៍ខ្មែរ​-ចិន​នៅកម្ពុជា​ (សមាគមន៍ត្រកូល​ លីម )​ ។នាឱកាសនោះ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរគុណ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅឃុំប្រភ្នំទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

នាថ្ងៃសុក្រ ទី០៧ ខែ ឧសភា ឆ្នាំ ២០២១ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពត បានចាត់យលោក កឹម បូណា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ និងសហការី ព្រមទាំងនិមន្តចូលរួមពីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ រស់នៅភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ សូមបញ្ជាក់ថា អនុសាខានឹងរៀបចំធ្វើផ្ទះជូនគាត់ឲ្យបានសមរម្យឡើងវិញ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះបាញ់ទឹកសម្លាប់មេរោគអេកូឌីស(ANOLYTE) នៅក្នុងផ្សារក្រុងព្រៃវែង

នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាតំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាក្រុងព្រៃវែង និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះបាញ់ទឹកសម្លាប់មេរោគអេកូឌីស(ANOLYTE) នៅក្នុងផ្សារក្រុងព្រៃវែង ដែលមានតូបលក់ដូរសរុបចំនួន ២៨០តូប ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។ (ច្រើន​ទៀត…)

គ្រួសារខ្វះស្បៀងមកពីសង្កាត់បន្សាយរាក់ខេត្តឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌

នៅសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ ២០២១ ជំនួសមុខឲ្យឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានអញ្ជើញចូលរួមផ្ដល់ជំនួយមនុស្សធម៌ដល់គ្រួសារខ្វះស្បៀងចំនួន០៣គ្រួសារ (មកពីភូមិបុរីរដ្ឋបាល សង្កាត់សំរោង ០២គ្រួសារ និងមកពីភូមិខ្នាចឫស្សី  សង្កាត់បន្សាយរាក់ ក្រុងសំរោងចំនួន០១ គ្រួសារ)។ មានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនទាំងអស់ក្នុងឱកាសនោះ ឯកឧត្តម ឃិន ញ៉ាណ ប្រធានគណៈកម្មាធិការសាខាបានរម្លឹកឲ្យបងប្អូនទាំងអស់ (ច្រើន​ទៀត…)