• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលអំណោយម៉ាស់និងទឹកអាកុល ពីសហគ្រាស ហ្គូដហៀល (កម្ពុជា)

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានទទួលអំណោយសប្បុរសធម៌រួមមានម៉ាស់ចំនួន៣០០ប្រអប់និងទឹកអាកុលចំនួន៦០លីត្រពីសហគ្រាសហ្គូដហៀល (កម្ពុជា) កំពុងបំពេញការងារនៅខេត្តបាត់ដំបង ដែលពីធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសាខា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តចូលរួមរំលែកទុក្ខគ្រួសារសពកុមារា ដែលទទួលមរណភាពដោយលង់ទឹកស្រះក្បែរផ្ទះ នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១ លោក លិញ យុត អនុប្រធានគណ: កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត រួមជាក្រុមការងារបាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខគ្រួសារសពកុមារា ដែលទទួលមរណភាពដោយលង់ទឹកស្រះក្បែរផ្ទះ នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។ នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលបានបាត់បង់សាច់ញាតិ ជាទីស្រឡាញ់ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះនៅភូមិចំនួន២ នៃឃុំភ្នំកុង ស្រុកអង្គរជ័យ

នៅព្រឹកថ្ងៃពុធ ទី១០ ខែ មីនា ឆ្នាំ ២០២១ នេះដោយមានការយកចិត្តទុកដាក់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងលោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានចាត់ឱ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងមន្ត្រីអនុសាខា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ៣គ្រួសារ រស់នៅក្នុងភូមិចំនួន២ នៃឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាចូលរួមអបអរទិវានារីអន្តរជាតិ ៨ មីនា ២០២១

នៅថ្ងៃច័ន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមអបអរទិវានារីអន្តរជាតិ ៨ មីនា ២០២១ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រី សុខ សុធាវីប្រធានមន្ទីរកិច្ចការនារី និងក្រុមការងារ រួមនឹងអាជ្ញាធរសង្កាត់ស្ទឹងវែង បានជួបសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារ«ស្ត្រី និងការអភិវឌ្ឍក្នុងបរិបទកូវីដ១៩» ជាមួយក្រុមស្ត្រីជាប្រជាពលរដ្ឋចំនួន ៣១នាក់ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីក្រុមការងារចំនួន១២នាក់ ស្រី៩នាក់ ។ លោក លោក ឈួន យ៉ាដា បានធ្វើបទបង្ហាញដល់ពុក ម៉ែ បងប្អូន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៧ ជូនទុរគតជន នៅភូមិត្រីញ័រ ឃុំត្រីញ័រ

ផ្ទះមនុស្សធម៌ទី ៧៧ ដែលជាអំណោយរបស់លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្មកាបូបកំប្លោក “បាលិលេយ្យ” តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនលោកយាយ ប៊ិន ហ៊ាវ អាយុ៨៦ឆ្នាំ (ជារាទុរគត) គ្មានកូនចៅ រស់នៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី រួមទាំងអស់លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការអនុសាខា និង អាជ្ញាធរមូលដ្ឋានផង នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅឃុំស្តៅ ស្រុកសេសានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសេសាន និងយុវជនកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនចាស់ជរា ចំនួន ១០០នាក់ ក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ (ច្រើន​ទៀត…)

វគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងគោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា នៅអនុវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា

ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា បានចុះបើកវគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងរំលឹកអំពី គោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួម ពីលោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅ អនុវិទ្យាល័យ មិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ចំនួន២៤នាក់ ស្រី១៨នាក់។ សកម្មភាព និងប្រធានបទដែលបានផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានចុះសួរសុខទុក្ខ មណ្ឌលកុមារកំព្រាខេត្ត

នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់មណ្ឌលកុមារកំព្រាខេត្ត(កុមារកំព្រាចំនួន ៥២នាក់ ស្រី ២៥នាក់) និងអង្គការសហព័ន្ធនារីពិការ (ជនពិការចំនួន ៥០នាក់ ស្រី ២៥នាក់) “ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩” ដែលបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងព្រៃវែង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន (ច្រើន​ទៀត…)

វគ្គផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងគោលការណ៍គ្រឹះទាំង៧របស់ចលនា និងតួនាទីយុវជនកាកបាទក្រហមកម្ពុជា

ថ្ងៃព្រហស្បិ៍ ៦ រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះបើកវគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងរំលឹកអំពី គោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួម ពីលោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ សម្តចឪ ក្រុងសៀមរាប ចំនួន៤៣ នាក់ ស្រី៣១ នាក់។សកម្មភាព និងប្រធានបទដែលបានផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ នៅស្រុកបូទុមសាគរ

នៅថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ ២០២១នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ  មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា  លោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយសអនុសាខា កក្រក ស្រុកបូទុមសាគរ  បានដឹកនាំសមាជិកអនុសាខា យុវជនកាកបាទក្រហមចំនួន១៥នាក់ ស្រី ០៧នាក់ បានសហការជាមួយ រដ្ឋបាលស្រុកបូទុមសាគរ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពអណ្តូងទឹក យុវជនស.ស.យ.ក ស្រុក ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការ ការពារ ទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ (ច្រើន​ទៀត…)