• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទទួលអំណោយពីសប្បុរសជន

នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង តំណាងរាស្ត្រមណ្ឌលព្រៃវែង បាននាំយកនូវទឹកបរិសុទ្ធចំនួន១០០កេស ម៉ាស៊ីនបាញ់សម្លាប់មេរោគចំនួន១គ្រឿង និងថ្នាំសម្លាប់មេរោគចំនួន៦០០លីត្រ ស្មើនឹង ២០ពិដុង ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជាអំណោយរបស់លោកជំទាវ ឧកញ៉ា កញ្ញា ឡេង ស្រ៊ួយហៀង ប្រធានក្រុមហ៊ុន ស៊ី អេច អេច អ៊ីនវេសម៉ិន ឯ.ក។ ក្នុងនាមឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត សូមថ្លែងអំណរគុណ លោកជំទាវ ឧកញ៉ា កញ្ញា ឡេង ស្រ៊ួយហៀង ប្រធានក្រុមហ៊ុន ស៊ី អេច អេច អ៊ីនវេសម៉ិន ឯ.ក ដែលបានឧបត្ថម្ភ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ ៣ការពារ ២ចូលរួម ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

នៅថ្ងៃ​ចន្ទ​ ទី១៥ ខែមីនា​ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា​ រួម​នឹង​យុវជន​ស្ម័គ្រ​ចិត្ត​ ដឹក​នាំ​ដោយ​លោក​នាយក​ប្រតិបត្តិ​សាខា​ ចុះផ្សព្វផ្សាយអប់រំ​អំពី​វិធានការ​ ៣កុំ​ ៣ការពារ​​ ២ចូលរួម​​ ស្តីពី​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ ១៩ ក្នុង​ទីប្រជុំជន​ ចំណុច​ដុំ​ក្រឡរ​ ឃុំ​អូរស្វាយ​​ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ ខេត្ត​ស្ទឹងត្រែង​។ ការផ្សព្វផ្សាយនេះ​ សាខា​បាន​ចែក​នូវ​បណ្ណ​ប្រកាស​ស្តីពី​វិធានការ​ ៣កុំ​ ៣ការពារ​ ២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (ច្រើន​ទៀត…)

លោកវរសេនីយ៍ត្រី កុយ ចន្ថន និងពលករមកពីប្រទេសថៃ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសំរោង ខេត្តតាកែវ បានទទួលការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ទី ១៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមដំណើរជាមួយ​ ឯកឧត្តម​ អ៊ូច​ ភា​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកវរសេនីយ៍ត្រី កុយ ចន្ថន ជាអ្នកបើករថយន្ដយោធារបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលបានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ខណៈពេលដឹកពលករមកពីព្រំដែនអូស្មាច់ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ ៣ការពារ ២ចូលរួម ស្តីពីការទុបស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅខេត្តស្ទឹងត្រែង

នៅថ្ងៃសុក្រ​ ទី១២​ ខែមីនា​ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជំរុញឲ្យក្រុមប្រតិបត្តិសាខា​ រួម​នឹង​យុវជន​ស្ម័គ្រ​ចិត្ត​ ដឹក​នាំ​ដោយ​លោក​នាយក​ប្រតិបត្តិ​សាខា​ ចុះផ្សព្វផ្សាយអប់រំ​អំពី​វិធានការ​ ៣កុំ​ ៣ការពារ​​ ២ចូលរួម​​ ស្តីពី​ការ​ទុប​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ ១៩ ។ ក្រុម​ផ្សព្វផ្សាយ​បែងចែក​ជា​២ក្រុម​ និង​៣ទីប្រជុំជន​ធំ​ៗក្នុង​ខេត្តស្ទឹងត្រែង​រួម​មាន​៖  ក្រុម​ទី​១​ ចំណុច​ផ្សារ​សាមគ្គី​ក្រុង​ស្ទឹងត្រែង​ និង​ផ្សារ​គីឡូ​២​ ក្រុង​ស្ទឹងត្រែង​ និង ក្រុម​ទី​២​ ចំណុច​ អូ​រ​ពង​មាន់​ ក្រុង​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ។ (ច្រើន​ទៀត…)

បុរសម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយកំណាត់ខ្លួនត្រូវប្រពន្ធរត់ចោលបានទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

ដោយមើលឃើញពីទុក្ខលំបាក​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃសុក្រ​ ទី១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ១០លានរៀល ផ្តល់ជូនលោក ឡុង ប៊ុនណា ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ​ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ​ បណ្តាលឱ្យស្លាប់មួយកំណាត់ខ្លួន ហើយត្រូវបានប្រពន្ធបោះបង់ចោលទុកឱ្យរស់នៅយ៉ាងកម្សត់ក្នុងខ្ទមក្បែរមាត់ទឹកតែម្នាក់ឯង។ ដោយឃើញបែបនេះ​ ម្តាយមីង​ បាននាំយកមកមើលថែនៅក្នុងផ្ទះជួល​ជាបណ្តោះអាសន្ន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុនឆ្នោតមហាសំណាង

នៅថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងទី ១២ ខែមីនា ឆ្នាំ២០២១លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការីបានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុនឆ្នោតមហាសំណាង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។ក្នុងឱកាសនោះ តំណាងក្រុមការងារ នៃក្រុមហ៊ុន ឆ្នោតមហាសំណាងប្រចាំខេត្តកោះកុង ថាការផ្តល់សម្ភារជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នាឱកាសនេះ គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ (ច្រើន​ទៀត…)

កម្មកររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករបើកបរក្នុងល្បឿនលឿនជែងគ្នាគ្មានការប្រុងប្រយ័ត្នបណ្តាលឲ្យក្រឡាប់ទៅម្ខាងថ្នល់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យកម្មកររបួស សរុបចំនួន ៥៨ នាក់ ធ្ងន់ ៧ នាក់ មធ្យម ៣ ស្រាល ៤៨ នាក់ ។ នៅថ្ងៃដដែលនោះដែរ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកថវិកាមួយចំនួនចុះសួរសុខទុក្ខដល់កម្មករ កម្មការនីដែលកំពុងសម្រាក (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសស្យ និងវិក្រឹតការ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសស្យ និងវិក្រឹតការខេត្តសៀមរាប ដែលកំពុងមមាញឹកក្នុងការទទួល ពិនិត្យតាមដានសុខភាពប្រជាពលករដែលវិលត្រលប់មកពីប្រទេសក្រៅវិញ ហើយត្រូវធ្វើចត្តាលីស័កនៅទីនេះ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត (ច្រើន​ទៀត…)

វគ្គពង្រឹងសមត្ថភាពការងារគ្រប់គ្រងតាមអនុសាខាក្រុង ស្រុកទាំង ១៣ របស់ខេត្តព្រៃវែង តាមប្រព័ន្ធអនឡាញកម្មវិធីZOOM

នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំវគ្គពង្រឹងសមត្ថភាពការងារគ្រប់គ្រងតាមអនុសាខាក្រុង ស្រុកទាំង ១៣ តាមប្រព័ន្ធអនឡាញកម្មវិធីZOOM ក្រោមការដឹកនាំ និងសម្របសម្រួលវគ្គដោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត ដែលមានការអញ្ជើញចូលរួមពីក្រុមប្រតិបត្តសាខា គណៈកម្មាធិការអនុសាខា និងមន្ត្រីប្រចាំការអនុសាខា សរុបអ្នកចូលរួមចំនួន ៥៨នាក់។ នាឱកាសបើកវគ្គ លោកស្រីនាយិកាសាខាខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិកាសាខា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះព្រឹត្តិការណ៍២០កុម្ភៈ (ច្រើន​ទៀត…)