• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋខ្វះខាតជីវភាពនៅក្រុងកំពង់ចាម ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ឯកឧត្តមអនុប្រធាន លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខា  លោកនាយកសាខា មន្ត្រីក្រុមប្រតិបត្តិ ក្រុមការងារកាកបាទក្រហមកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្ត និង ថ្នាក់ដឹកនាំអនុសាខា ក្រុង បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព ដោយវិបត្តិកូវីដ ១៩ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំនួន ៩៨ គ្រួសារ មកពី (ច្រើន​ទៀត…)

យុទ្ធនាការគាំទ្រទិវាអន្តរជាតិសុវត្ថិភាពអ៊ីនធឺណិត និងលើកកម្ពស់សីលធម៌ ដើម្បីសុវត្ថិភាពសង្គមនៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ទី​ ០៦ ខែ​ កុម្ភៈ ឆ្នាំ​ ២០២១នេះ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE)​ បានបន្តប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិសុវត្ថិភាពអ៊ីនធឺណិត និងលើកកម្ពស់សីលធម៌ ដើម្បីសុវត្ថិភាពសង្គម​ ក្រោមវត្តមាន លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ​ និងលោក ខឹម វ៉ាន់ដូ តំណាងអង្គការសកម្មភាពដើម្បីកុមារ​ ។ មានវត្តមានចូលរួមនាឱកាសនោះរួមមាន​ អាណាព្យាបាល​ កុមារ យុវវ័យ​​ សរុបចំនួន​ ១២០នាក់​ (ពេលព្រឹក៦០នាក់​ និងពេលល្ងាច៦០នាក់)​។ ដែលកម្មវិធីបានប្រព្រឹត្តទៅនៅ (ច្រើន​ទៀត…)

ចាស់ឥតទីពឹងរស់នៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ទទួលអំណោយពី កាកបាទក្រហមកម្ពុជា

ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់អំណោយនាថ្ងៃសៅរ៍ ទី​ ៦​ ខែកុម្ភៈ​​ ឆ្នាំ​២០២១នេះ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ព្រមជាមួយនឹងការគិតគូរពីសុខភាព​ និងជីវភាព​រស់នៅរបស់លោកតាលោកយាយ​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។ ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានលេីកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់សូមថែទាំសុខភាពឱ្យបានល្អ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល​ ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩​។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខកុមារអង្គការអាហ្វេស៊ីបកម្ពុជា

នៅថ្ងៃសុក្រ​ ទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចុះសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលជាលើកទី៣​ ដល់កុមារី-យុវនារីចំនួន ១២៨នាក់​ និងបុគ្គលិកចំនួន ៣១នាក់ នៅមណ្ឌលស្តារនីតិសម្បទាអាហ្វេស៊ីបទុំឌី​ នៃអង្គការអាហ្វេស៊ីបកម្ពុជា ដែលស្ថិតនៅផ្លូវបេតុងព្រៃស​ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ក្នុងឱកាសនោះ​ កាកបាទក្រហមកម្ពុជា​ ក៏បានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ សម្រាប់ឆមាសទី១​ ជាមូលប្បទានបត្រចំនួន ១៥លានរៀល ដល់អង្គការអាហ្វេស៊ីបកម្ពុជា​ ផងដែរ។ (ច្រើន​ទៀត…)

កិច្ចប្រជុំលើកទី១ ក្រុមការងារខ្លឹមសារ ព័ត៌មាន ផ្សព្វផ្សាយ រដ្ឋបាល ហិរញ្ញកិច្ច និងពិធីការ ដើម្បីត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

កក្រក​ ៖​ នៅរសៀលថ្ងៃសុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមការងារខ្លឹមសារ ព័ត៌មាន ផ្សព្វផ្សាយ រដ្ឋបាល ហិរញ្ញកិច្ច និងពិធីការ ដើម្បីត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ (ច្រើន​ទៀត…)

គ្រួសាររស់នៅជាមួយមេរោគអេដស៍នៅសង្កាត់ស្មាច់មានជ័យខេត្តកោះកុងទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រីប្រធានក្រុមការងារបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំ ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ចំនួន ០២នាក់ រស់នៅសង្កាត់ស្មាច់មានជ័យ០១នាក់ និងសង្កាត់ស្ទឹងវែង ០១នាក់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខានិងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកសំពៅលូននិងស្រុកបវេល

នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកចំនួន២គឺ ស្រុកសំពៅលូន និងស្រុកបវេល សរុបចំនួន៣៥៨នាក់ក្នុងនោះគណៈកម្មាធិការអនុសាខាស្រុកចំនួន២៤រូប មន្រ្តីប្រចាំការអនុសាខាចំនួន៦រូប និង ក្រុមកាកបាទក្រហមចំនួន១៤ឃុំ សរុប៥៦នាក់និងអ្នកស្មគ្រ័ចិត្តភូមិ ១៣៦ភូមិ សរុប២៧២នាក់ នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន ស្រុកបវេល ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា  ពិធីនេះបានប្រារព្ធនៅសាលប្រជុំសាលាស្រុកទាំង២ខាងលើ។ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីប្រតិបត្តិសាខា អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមនៅរាជធានីភ្នំពេញ

នាថ្ងៃព្រហស្បតិ៍ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញចូលរួមក្នុងការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីប្រតិបត្តិសាខា អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ ​អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម វគ្គនេះមានរយៈពេលពីរថ្ងៃ និងមានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ ។មានមតិបេីកវគ្គនាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ

នៅរសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកាគណៈ កម្មាធិការសាខានិងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២គ្រួសារ នៅភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ នៅក្នុងឱកាសនោះ លោកជំទាវ ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ ក្នុងសង្កាត់អូទ្បាំពិក

នាល្ងាចថ្ងៃពុធ​ ទី​០៣​ ខែ​កុម្ភៈ ឆ្នាំ​២០២១នេះ​ នៅសាលាសង្កាត់អូទ្បាំពិក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌបឹងកេងកង ដឹកនាំដោយ លោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ដែលបានជ្រើសរើសមកពីភូមិនានា ក្នុងសង្កាត់អូទ្បាំពិក​។នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការ យកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)