• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គីភ័យ ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលអោយឆាបឆេះផ្ទះ០២ខ្នងធ្វើអំពីឈើប្រក់ហ្វីប្រូស៊ីម៉ង់ ក្រោយពីទទួលបានសេចក្តីរាយការណ៍ ភ្លាមៗ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ ឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមកការងារ សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងខេមរភូមិន្ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទ កញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា  បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា៥គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥គ្រួសារ សរុបចំនួន១០គ្រួសារ រស់នៅភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ។ នាឱកាសនោះ  លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង បានលុង ក្រុមកាកបាទក្រហមសង្កាត់កាចាញ  បាននាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ៦ គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ  កាលពីរសៀល ថ្ងៃទី ៩  ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០ នាទី បណ្ដាលឲ្យឆេះខូចខាតទាំងស្រុងចំនួន ៣ ខ្នងផ្ទះ ស្មើនឹង៦គ្រួសារ នៅភូមិ៤ សង្កាត់ កាចាញ ក្រុង បានលុង ខេត្តរតនគិរី។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅតំបន់កោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៣នាក់ ស្រ្តី ០៥នាក់ ទៅលើប្រជានេសាទ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ និងលោក ប៉ាន់ សារេត អនុប្រធានគណ:កិត្តិយសអនុសាខា ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារសព ឈ្មោះ ហួ វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាប មានជំងឺ និងបានលង់ទឹកប្រឡាយខាងមុខផ្ទះបណ្ដាលឱ្យស្លាប់។ មានប្រសាសន៍នាឱកាសនោះ លោកស្រីបានពាំនាំនូវ (ច្រើន​ទៀត…)

លោកស្រី ហេង សុវត្ថា ចុះសួរសុខទុក្ខចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ចាស់ជរា ១០គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារសរុបចំនួន២០គ្រួសាររស់នៅសង្កាត់ក្បាលកោះ។ក្នុងឱកាសនោះលោកស្រីប្រធានគណៈកម្មាធិការអនុសាខាបានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោករបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមន្ត្រីអមដំណើរបានចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងយុទ្ធនាការនេះមានចែកជូននូវឯកសារពាក់ព័ន្ធ ខិតបណ្ណ័នានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខជនមានពិការភាពនៅសមាគមតន្ត្រីសំនៀងជនពិការ)

នៅថ្ងៃចន្ទ ទី៨​ ខែកុម្ភៈ​ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី១៤​ ដល់ជនមានពិការភាពចំនួន​ ១៣៧នាក់​ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈជនមានពិការភាពភ្នែក​ (សមាគមតន្ត្រីសំនៀងជនពិការ)​ ដែលស្ថិតនៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​។ ក្នុងឱកាសនោះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីនឹករលឹក​ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់ថវិកាជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសងផ្ទះ

កក្រក ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានជួបសំណេះសំណាលនិងប្រគល់ថវិកា៥០ម៉ឺនដុល្លារអាមេរិក ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ពីធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរទឹកចិត្តមនុស្សធម៌ (ច្រើន​ទៀត…)

ពិធីប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសអាណត្តិទី៥របស់ខេត្តព្រៃវែង

នាសប្តាហ៍កន្លងទៅនេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសអាណត្តិទី៥(២០១៩-២០២៥) ចំនួន ៩រូប ក្រោមវត្តមានឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងឯកឧត្តម សួស អង្គារ៍ អនុប្រធានកិត្តិយសសាខា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ប្រធានសាលាដំបូង និងអយ្យការសាលាដំបូង ព្រះរាជអាជ្ញា សាខាគយ និងរដ្ឋាករខេត្ត តំណាងសភាពាណិជ្ជកម្ម (ច្រើន​ទៀត…)