• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ

នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែ មីនា ឆ្នាំ២០២១ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរ ដោយឯកឧត្តមអនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា  ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០ គ្រួសារ ក្នុងនោះមកពីឃុំថ្មី៣០ គ្រួសារ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន ៥៤គ្រួសារ (ស្មេីនឹង ១៧៤នាក់, ស្រី​ ៩២នាក់) ស្ថិតនៅភូមិចំនួន៣ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ នេះ ដែលជាជំងឺមួយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភជាខ្លាំង (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោក មុំ ក្រឹង នាយកប្រតិបត្តិសាខា និងមន្ត្រីអនុសាខា ព្រមទាំងអាជ្ញាធរភូមិ ឃុំ បានចុះសួរសុខទុក្ខ ជួយជួសជុលផ្ទះ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២គ្រួសារ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។នាឱកាសនោះ លោកនាយក បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកនិងចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅនៅ ក្រុងស្ទឹងត្រែង

នៅថ្ងៃសុក្រ​ ទី២៦​ ខែមីនា​ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា​ រួម​នឹង​យុវជន​ស្ម័គ្រ​ចិត្ត​ ដឹក​នាំ​ដោយ​លោក​នាយក​ប្រតិបត្តិ​សាខា​ ចុះផ្សព្វផ្សាយអប់រំ​អំពី​វិធានការ​ ៣កុំ​ ៣ការពារ​​ ២ចូលរួម​​ ស្តីពី​ការ​ទុប​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ ១៩ ។ ក្រុម​ផ្សព្វផ្សាយ​បែងចែក​ជា​២ក្រុម​ ក្នុង​ខេត្តស្ទឹងត្រែង​រួម​មាន​៖

– ក្រុម​ទី​១​ នៅភូមិកាំងដីស សង្កាត់ព្រះបាត​ក្រុង​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅនៅ ក្រុងតាខ្មៅ និងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង

នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានណែនាំឲ្យក្រុមប្រតិបត្តិសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា សរុប ៦នាក់ ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅតាមដងផ្លូវសាធារណៈ និងនៅតាមទីប្រជុំជនក្នុងសង្កាត់រកាខ្ពស់ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ។ នៅក្នុងសកម្មភាពផ្សព្វផ្សាយនេះផងដែរ សាខាបានប្រើប្រាស់សម្ភារផ្សព្វផ្សាយមាន៖ មីក្រូបំពងសម្លេង ១គ្រឿង ដោយប្រើប្រាស់មធ្យោបាយម៉ូតូកង់៣ចល័ត (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា បានចុះអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តតាមការណែនាំ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ យកអំណោយមនុស្សធម៌ជូនអង្គការបណ្តាញបេះដូងតែមួយនៃជនពិការអាស៊ី

នាល្ងាចថ្ងៃសុក្រ ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់អង្គការបណ្តាញបេះដូងតែមួយនៃជនពិការអាស៊ីស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងថា៖​ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងនៅគ្រប់ពេលវេលា ពិសេសបងប្អូនជនពិការ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងអាជីវករស្រុកប្រាសាទសំបូរ

នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក កែវ ផល នាយករងប្រតិបត្តិសាខា និងមន្ត្រីសាខា មន្ត្រីអនុសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមសរុបចំនួន ១៥នាក់ ស្រី ៨នាក់ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ និងអាជីវករលក់ដូរក្នុងផ្សារសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក និងផ្សារកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ដែលមានអ្នកចូលរួមចំនួន ៥៤៦នាក់ ស្រី៣៦៣ នាក់ ។ (ច្រើន​ទៀត…)

ផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះភូមិដីឡូតិ៍ ភូមិលំផាត់ និងអាជីវករផ្សារស្រុកលំផាត់

ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន ឯកឧត្តម ថង សាវុន ជាប្រធាន បានចាត់ លោកឌឹម ណាត នាយកសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខាយុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត ដោយមានការចូលរួមពី អនុសាខាស្រុកលំផាត់ អាជ្ញាធរស្រុកនិងកម្លាំងប្រដាប់អាវុធ សរុប ១៩ នាក់ ស្រី ៣ នាក់ ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះភូមិដីឡូតិ៍ ភូមិលំផាត់ និងអាជីវករផ្សារស្រុកលំផាត់ ខេត្តរតនគិរី ។ នៅក្នុងសកម្មភាពផ្សព្វផ្សាយនេះផងដែរ សាខាបានប្រើប្រាស់សម្ភារផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយ អប់រំស្ដីពីជំងឺកូវីដ-១៩ ជូនដល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ លោក លី គឹមហេង ប្រធានការិយាល័យសុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះផ្សព្វផ្សាយ និងនាំយកឯកសារអប់រំស្ដីពីជំងឺកូវីដ-១៩ ជូនដល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង សរុបអ្នកចូលរួមចំនួន ៧នាក់ ស្រី៣នាក់។ ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងជាមូលដ្ឋានអំពី បច្ចុប្បន្នភាពជំងឺកូវី-១៩ វិធានការការពារខ្លួនពីជំងឺកូវីដ-១៩ យល់ដឹងពីករណីសង្ស័យជំងឺកូវីដ-១៩ និងការរស់នៅធម្មតា តាមបែបគន្លងថ្មី (ច្រើន​ទៀត…)