• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សកម្មភាពអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅសង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

នារសៀលថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក លី សុភា សមាជិកគណៈកម្មាធិការសាខា លោក ស៊ឹម ប្រិម សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា អនុសាខា កក្រក ក្រុងកំពង់ឆ្នាំង បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ សង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ ទទួអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៩៤គ្រួសារ នៅក្នុងនោះសង្កាត់លេខ០១ ចំនួន ៦៤គ្រួសារ សង្កាត់លេខ២ ចំនួន ០៣គ្រួសារ សង្កាត់លេខ៣ ចំនួន ០៣គ្រួសារ និងសង្កាត់លេខ៤ ចំនួន ២៤គ្រួសារ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ជាមួយគ្នានោះ លោកនាយកសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំទួលសុភី ស្រុកអូររាំងឪ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២១ នេះ  បន្ទាប់ពីទទួលព័ត៌មានបានពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ រាយការណ៍ភ្លាម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និង លោកស្រី សេង សុខឃីម ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ ដឹកនាំកម្លាំងការងារ ព្រមទាំងសហការីចុះទៅសាកសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៤គ្រួសារ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងអាជីវករផ្សារស្រុកកូនមុំ ខេត្តរតនគិរី

ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ មន្ត្រីប្រតិបត្តិសាខា អនុសាខាស្រុកកូនមុំ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប១៦ នាក់ ស្រី៧ នាក់ ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ភូមិ៣ និងអាជីវករផ្សារស្រុកកូនមុំ ខេត្តរតនគិរី ។នៅក្នុងសកម្មភាពផ្សព្វផ្សាយនេះផងដែរ សាខាបានប្រើប្រាស់សម្ភារផ្សព្វផ្សាយមាន៖ រថយន្តចាក់មេក្រូផ្សាយសារសម្លេងអប់រំ ១គ្រឿង ចាក់ផ្សាយនូវពីវិធានការចត្តាឡីស័ក ពីវិធានការការពារ និងរក្សាអនាម័យ របស់ក្រសួងសុខាភិបាល (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅសង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១

នាព្រឹកថ្ងៃអង្គារ ទី​៣០​ ខែ​មីនា ឆ្នាំ​២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា​ តំណាងលោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​ជាគ្រឿងឧបភោគបរិភោគទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន៣០គ្រួសារ ស្ថិតនៅសង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១​ ។នាឱកាសនោះ​ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ពិធីប្រគល់-ទទួលថវិកាពីសប្បុរសជន របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី រៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន និងម៉ាស់មួយចំនួន ពីសប្បុរសជន ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៑ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តំណាងលោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជាសមាជិក គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជីវករជាច្រើនរូប ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

នៅថ្ងៃ៣០ ខែមីនា ឆ្នាំ ២០២១ នេះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមសង្កាត់ស្មាច់មានជ័យ សហការជាមួយ អាជ្ញាធរសង្កាត់ស្មាច់មានជ័យ ក្រុងខមេរភូមិន្ទ សរុបចំនួន ១៩ នាក់ ស្រី ១០ នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្រុមការងារបានផ្សព្វផ្សាយដល់គ្រួសារចំនួន ៣១១ គ្រួសារស្មើហ្នឹង ៦៣៤ នាក់ស្រី ៣០៣នាក់ ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករផ្សារដងទង់ ផ្សារភូមិ៤ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃ២៩ ខែមីនា ឆ្នាំ ២០២១ នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា យុវជនកាកបាទក្រហម ក្រុមការងារកាកបាទក្រហមសង្កាត់ដងទង់ ស្ទឹងវែង សហការជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងខមេរភូមិន្ទ ប្រជាការពារ សរុបចំនួន ៥០ នាក់ ស្រី ២២ នាក់ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃចន្ទទី២៩ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋពីសំំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក កែវ ផល នាយករងប្រតិបត្តិសាខា និងមន្ត្រីសាខា មន្ត្រីអនុសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា សរុបចំនួន ១៤នាក់ ស្រី ៩នាក់ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ និងអាជីវករលក់ដូរក្នុងផ្សារតាំងក្រសាំងក្នុងស្រុកសន្ទុក ដែលមានអ្នកចូលរួមចំនួន២៤៩ នាក់ ស្រី១៧២នាក់ ។ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក វន ស៊ីផា ប្រធានកិត្តិយសអនុសាខា កក្រក ស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សៀត គឹមលៀង បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)