• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

កម្មករកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅក្នុងតំបន់លឿងទុំ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ទទួលអំណោយមនុស្សធម៌

នាថ្ងៃអាទិត្យ ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​​​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ បានបន្តចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនដល់​ប្រជាពលរដ្ឋ​ កម្មករ កម្មការិនី​ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន១៤០០គ្រួសារទៀត​ នៅក្នុងតំបន់លឿងទុំ​ ស្ថិតក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ (ដែលថ្ងៃម្សិលមិញចែកជូនបានចំនួន១៤០០គ្រួសារ និងថ្ងៃនេះ​ចែកជូន១៤០០គ្រួសារទៀត​ ព្រមទាំងបន្តចែកជូនជាបន្តបន្ទាប់ទៀតរហូតសរុបចំនួន៧.៩៨៨គ្រួសារ​ ​) ។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក ឈួន ចាន់ណា ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមដំណើរដោយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ១ខ្នង និងរបើកដំបូលផ្ទះ ៨ខ្នង កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។ ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក ឈួន ចាន់ណា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

កម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយមនុស្សធម៌

​ នាល្ងាចថ្ងៃសៅរ៍ ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​​​ ឯកឧត្តម ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឲ្យលោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ បន្តចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនដល់​ប្រជាពលរដ្ឋ​ កម្មករ កម្មការិនី​ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ជំហានទី២​ ចំនួន៧០០គ្រួសារទៀត​ នៅក្នុងតំបន់លឿងទុំ​ ស្ថិតក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់ស្វាយ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនទៅជូនដល់ជនរងគ្រោះដោយខ្យល់កន្រ្ទាក់ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ កាលពីថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២១ ដែលកំពុសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ។ក្នុងឱកាសនោះដែរ លោកំទាវ អនុប្រធានបានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើរសួរសុខទុក្ខ ពីសំណាកឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកមណ្ឌលសីមា ទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសាចាស់ជរារងាយរងគ្រោះ គ្រួសាររស់នៅជាមួយមេរោគអេដស៍ គ្រួសារស្ត្រីទើបសម្រាលកូន ជួបការលំបាក សរុប ០៧គ្រួសារ រស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះកំពុងធ្វើចត្តាឡីស័ក នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ០៣គ្រួសារ រស់នៅភូមិ០៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលថវិកាពីសប្បុរសជន

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ។ មូលនិធិដែលទទួលបានពីលោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ថវិកាចំនួន ៦.០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង តាមសេចក្តីប្រកាសព័ត៌មាន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅខណ្ឌច្បារអំពៅទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅវត្តនិរោធរង្សី​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន១៤២គ្រួសារ មកពីភូមិចំនួន៦ ក្នុងសង្កាត់និរោធ ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ទទួលថវិកាសម្រាប់ប្រតិបត្តិការមនុស្សធម៌

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ។ នេះជាការឧបត្ថម្ភថវិកាជាលើកទី ១១ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខណ្ឌទួលគោកទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃព្រហស្បតិ៍​ ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១នេះ លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក និងដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ម៉ាន់ ឈឿន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ទឹកល្អក់ទី២ ។ ក្នុងឱកាសនោះ​ លោក ឯក ឃុនដឿន និង ឯកឧត្តម ម៉ាន់ ឈឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ (ច្រើន​ទៀត…)