• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមាររងគ្រោះដោយសារគ្រាប់មីន

នារសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមាររងគ្រោះដោយសារគ្រាប់មីនចំនួន២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីម្សិលមិញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យរងគ្រោះមនុស្ស៤នាក់ (កុមារ៣នាក់ ក្នុងស្លាប់ម្នាក់)៖ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់កុំព្យួទ័រយួរដៃជូនយុវជនក្រីក្រ កែវ ពន្លឺ ជាអតីតសិស្សឆ្នើមនិទ្ទេស A

នៅទីស្នាក់ការកណ្តាល នាថ្ងៃចន្ទ ទី ២៧ ខែកក្កដា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់កុំព្យួទ័រយួរដៃ ១គ្រឿង ជូនយុវជន កែវ ពន្លឺ ជាអតីតសិស្សឆ្នើមនិទ្ទេស A ក្នុងឆ្នាំ២០១៩ បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ក្នុងពេលប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងកោតសរសើរចំពោះ យុវជន កែវ ពន្លឺ (ច្រើន​ទៀត…)

គ្រួសារសពកុមារដែលស្លាប់ដោយផ្ទុះគ្រាប់ នៅស្រុកជាំក្សាន្តទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ នេះ លោកជំទាវ ចឹក ហេង អនុប្រធាននអចិន្ត្រៃយ៍គណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកអំណោយមនុស្សធម៌ចូល រួមរំលែកទុក្ខគ្រួសារសពកុមារ ស្មាន ម៉ា អាយុ ៥ ឆ្នាំ ដែលទទួលមរណភាពដោយសារផ្ទុះគ្រាប់ កាលពីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបងបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខា បានចាត់លោក កង  ប៊ន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនលោកស្រី គង់ សាបាន អាយុ៥៩ឆ្នាំ មានបន្ទុកគ្រួសារចំនួន៩នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុងជាប្រភេទផ្ទះឈើ បណ្តាលមកឆ្លងចរន្តអគ្គិសនីកាលពីវេលាម៉ោង១៨ៈ៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅក្រុងកំពត

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ១១នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៥នាក់ សរុបចំនួន ២៤នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំនុចផ្លូវកែងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំថវិកាជូនមន្ទីរពេទ្យបង្អែកខេត្ត

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាមួយចំនួន ២០,០១០(ពីរម៉ឺនដប់)ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យនេះសម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ ដើម្បីដាក់ជូននៅក្នុងអគារនៃមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាល។ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ទួលអំណោយពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកជំទាវលាង ហៃជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ទៅផ្តល់ជូនងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ១៤៣ គ្រួសារ នៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តរកា ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០លោក សឿង សុជាតិ​ ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ រស់នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

បើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត​ ខែស្រាពណ៍​​ ឆ្នាំជូត​ ទោស័ក​​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២០​ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់កន្សែង និងបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧ នៃចលនា និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាចំ​នួន​ ២០​នាក់​ ក្នុងនោះ​ស្រីចំនួន១៤​ ជាសិស្ស​សិក្សា​នៅអនុវិទ្យា​ល័យ​អូរស្វាយ​ ក្រោមវត្តមាន លោក​ សាយ​ ព្រលឹង​ នាយក​ប្រតិបត្តិ​សាខា​ រួមជា​មួយ​លោក​ ស្វាយ​ ពុទ្ធា​រ៉ា​ អភិបាល​ស្រុក​ស្តី​ទីស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកាគ្រឿងបរិភោគ និងសម្ភារដល់កុមារីឡាស់ម៉ាវី លីយ៉ា

ដោយក្តីអាណិតអាសូរ​ចំពោះកុមារី​អាយុ​ ៥ឆ្នាំ​ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយ​កាំបិតឆូតផ្ទៃមុខ​ ក​ ច្រមុះ​ និងដៃ​នោះ​ នៅថ្ងៃព្រហស្បតិ៍​ ទី ២៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ ជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ឪពុក​ម្តាយ​ កុមារី​ ឡាស់​ម៉ាវី​ លីយ៉ា​ អាយុ​ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួស​នៅមន្ទីរពេទ្យកុមារជាតិ​ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ គ្រឿងបរិភោគ​ និងសម្ភារប្រើប្រាស់មួយចំនួន​ ដើម្បីជួយសម្រាលការលំបាក​ និងការព្យាបាល។ (ច្រើន​ទៀត…)