• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

អគ្គិសនីកម្ពុជាឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានទទួលអំណោយវិភាគទាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ។លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភថវិកា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅឃុំបាក់ខ្លង ខេត្តកោះកុងបានទទួលអំណោយមនុស្សធម៌

នៅថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកក្រក ស្រុកមណ្ឌលសីមា បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនគ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន១០ គ្រួសារ ស្ថិតនៅ ភូមិនាងកុក (ភូមិកម្មករ) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។នាឱកាសនោះលោកប្រាក់ វិចិត្រ  បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនាំយកថវិការបស់មូលនិធិជួយឧបត្ថម្ភជូនលោកស្រី សឿ សៀប ដែលមានជំងឺពុកឆ្អឹង និងវះភ្នែក

នាថ្ងៃចន្ទ ទី​០៤​ ខែ​ឧសភា ឆ្នាំ​ ២០២០នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងជាអនុប្រធានគណៈកម្មាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកថវិការបស់មូលនិធិចំនួន៤សែនរៀល​ ទៅជួយឧបត្ថម្ភជូនដល់លោកស្រី សឿ សៀប ជាសមាជិកាមូលនិធិដែលមានជំងឺពុកឆ្អឹង និងវះភ្នែក បច្ចុប្បន្នរស់នៅភូមិចំការឪទ្បឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។នាឱកាសនោះ លោក​ស្រីអនុប្រធានគណៈកម្មាធិការមូលនិធិ បានពាំនាំនូវការផ្តាំផ្ញើ

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះមកពីស្រុកទឹកឈូ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកំពត ជួបសំណេះសំណាលសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០ គ្រួសារ ក្នុងនោះមកពីស្រុកទឹកឈូ ៥០គ្រួសារ និងក្រុងកំពត៥០គ្រួសារ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកទឹកឈូ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។នាឱកាសនោះ ឯកឧត្តម បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកបន្ទាយមាសទទួលអំណោយពមនុស្សធម៌

នារសៀលថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមជឹង ផល្លា អនុប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤៣ គ្រួសារ មកពីភូមិចំនួន៥ នៅក្នុងឃុំត្នោតចុងស្រង់ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តក្រាំងទឹកស្ថិតក្នុងភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។នាឱកាសនោះ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកបវេលនិងបាណន់ ទទួលអំណោយពមនុស្សធម៌

ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ន ទៅចែកជូនដល់ប្រជាពលរដ្ឋរង ក្រីក្រ ចាស់ជរាចំនួន ១៥១គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៤២គ្រួសារ សរុប១៩៣គ្រួសារ ក្នុងស្រុកចំនួន ២គឺស្រុកបវេលចំនួន ៦ឃុំ មាន៤២គ្រួសារនិងឃុំភ្នំសំពៅចំនួន១៥១គ្រួសារ នៅក្នុងបរិវេណវត្តភ្នំសំពៅ ឃុំភ្នំសំពៅស្រុកបាណន់ និងសាលាបឋមសិក្សាព្រះសំណាងឃុំបឹងប្រាំ ស្រុកវេល។មានប្រសាសន៍សំណេះសំណាល ឯកឧត្តម អ៊ុយ រី បាននាំមក (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ឆ្លងជំងឺកូវីដ១៩ នៅក្រុងសែនមនោរម្យ

នៅរសៀល​ថ្ងៃសៅរ៍​ ទី២ ខែឧសភា​ ឆ្នាំ​២០២០ ក្រុមការងារ​ប្រតិបត្តិ​សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីអំពីវិធានការណ៍បង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី COVID-19 ដែលមានការឧបត្ថម្ភគាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ជូនដល់ប្រជាពលរដ្ឋ​សរុបចំនួន ៦៩ខ្នងផ្ទះ (ស្មើនឹង ២៧៣នាក់, ស្រី ១២៨នាក់)​។ ពិធីនេះដែរ ប្រព្រឹត្តទៅនៅក្នុងភូមិចំនួន៣ សង្កាត់សុខដុម ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​។​យុទ្ធនាការ​ផ្សព្សាយផ្សាយនេះ​ធ្វើឡើង​ក្នុងគោលបំណង ដើម្បី​ទប់ស្កាត់ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ឆ្លងជំងឺកូវីដ១៩ នៅស្រុកស្អាង ខេត្តកណ្តាល

នៅថ្ងៃសៅរ៍ ទី០២ ខែ​ឧសភា ឆ្នាំ​២០២០​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ភូមិ ចំនួន​ ៤នាក់​ ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ចំនួន​២ភូមិ​គឺ៖ ភូមិ​ឫស្សីជ្រោយ និងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងាររបានប្រើប្រាស៎ប្រដាប់​បំពង​សំឡេង​ចាក់​ផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​តាមរយៈម៉ូតូ , អ្នក​ស្ម័គ្រចិត្តកាកបាទក្រហម បានចែកប័ណ្ណប្រកាស និងបិទផ្ទាំងរូប

(ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ឆ្លងជំងឺកូវីដ១៩ នៅក្រុងស្វាយរៀង

នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ លោក ជួន ចាន់ឫទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុងស្វាយរៀងនិងអ្នកស្ម័គ្រចិត្តភូមិ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់និងបង្រៀនពីរបៀបលាងដៃឱ្យបានត្រឹមត្រូវនិងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូបិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន ១៤៧ នាក់ ស្រី ៦២ នាក់ស្មើនឹង ៣៩ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិថ្មី និងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅឃុំថ្មសទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង ជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគមនុស្សធម៌ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន១០០គ្រួសារ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ (ច្រើន​ទៀត…)