• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនអ្នកស្រី យិន សុភាពកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

កក្រក​ ៖​ នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី​ ១៦​ ខែមេសា​ ឆ្នាំ​២០២០នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​​ បានជួបសំណេះសំណាល​សួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌សម្រាលការ​លំបាកជូនអ្នកស្រី​ យិន​ សុភាព​ អាយុ៥៧ឆ្នាំ​ ​មានជីវភាពលំបាក​ កំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​​ រាជធានីភ្នំពេញ។លោក​ សុខ​ សាង​ ត្រូវជាកូនប្រសា ដែលមកទទួល​អំណោយ​នាឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅសង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល ក្រុងកំពត

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន៥៣ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១២៤ នាក់ ស្រី៨៩នាក់ នៅសង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។នាឱកាសនោះ លោកនាយកប្រតិបត្តិសាខា (ច្រើន​ទៀត…)

កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារទូរទស្សន៍ហង្សមាស និងទូរទស្សន៍ CNC ស្តីពី «យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩

កក្រក​ ៖​ នៅថ្ងៃព្រហស្បតិ៍​ ទី ១៦​ ខែមេសា​ ឆ្នាំ២០២០នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ​ទូរទស្សន៍ហង្សមាស​ និងទូរទស្សន៍​ CNC ស្តីពី​ «យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ និងដំណេីរការនៃការកៀរគររកមូលនិធិ​ របស់កាកបាទក្រហមកម្ពុជា»។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលអំណោយមនុស្សធម៌ពីសប្បុរសជន

នៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក តាំង សុខឃី និងលោកមេធាវី សេក ពៅ នូវអង្ករចំនួន ២តោន ត្រីខកំប៉ុង ២០កេស និងទឹកអាល់កុល៣០០លីត្រ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។លោក តាំង សុខធី បានសន្យា លោកនឹងបន្តការជួយឧបត្ថម្ភនូវសម្ភារអំណោយដល់សាខា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺផ្លូវកូវីដ-១៩ជាបន្តទៀត នៅថ្ងៃខាងមុខ ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ នៅស្រុកក្រឡាញ់

នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកាពីលោកឆាន សុគីម និងលោកស្រី ឡេង ធារ៉ា ។នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានថ្លែងអំណរគុណចំពោះលោកឆាន សុគីម និងលោកស្រី ឡេង ធារ៉ា ដែលបាននាំយកថវិកាមកចូលរួមជួយសាងសង់អាគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត។ ហើយលោក ឆាន សុគីម និងលោកស្រី ឡេង ធារ៉ា តែងតែចូលរួមជាមួយ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ នៅស្រុកក្រឡាញ់

នៅព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោកលី គឹមហេង ប្រធានការិយាល័យសុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាស្ដីពី“របៀប លាងសម្អាតដៃជាមួយទឹកនិងសាប៊ូដើម្បីបង្ការ ជំងឺកូវីដ១៩”និង“វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩”ដល់លោក លោកស្រី មេភូមិ អនុភូមិនិងសមាជិកភូមិ ចំនួន៥ភូមិក្នុងឃុំស្នួលស្រុកក្រឡាញ់ខេត្តសៀមរាបដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង៧០នាក់។ ការអប់រំផ្សព្វផ្សាយនេះធ្វើឡើងក្នងគោលបំណង (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសួរសុខទុក្ខ ប្រជាជនងាយរងគ្រោះនៅឃុំចំការហ្លួង ស្រុកកំពង់សីលា

នៅព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន និងជនពិការ សរុបចំនួន១៨គ្រួសារ រស់នៅក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។នាឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរសួរសុខទុក្ខពលករចំណាកស្រុក

នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ បានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនពលករដែលមកពីចំណាកស្រុក ០៣គ្រួសារ នៅភូមិទ័ពត្បែង ឃុំពង្រ, នៅភូមិស្វាយចេក ឃុំស្វាយជ្រុំ, និងនៅភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដើម្បីពិនិត្យតាមដានពីការស្នាក់នៅដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃ។ក្នុងនោះផងដែរលោកប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្ដមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខានិងឯកឧត្ដមអម សុភា ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចជាកាល (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិបេង ស្រុកមេមត់ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោក រស់ សុខន នាយករងសាខា តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់លោក វ៉ែន ស្រេង ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។នាឱកាសនោះ លោកនាយករង បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ឈ្មោះ សេវ វង់ អាយុ ៥៤ ឆ្នាំ រស់នៅភូមិត្រពាំងធ្លកខាងត្បូង ឃុំចន្ត្រី ស្រុករមាសហែក ។ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបាន បំផ្លាញលំនៅដ្ឋាន ទ្រព្យសម្បត្តិ (ច្រើន​ទៀត…)