• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកានិងគ្រឿងឧបភោគបរិភោគ ដើម្បីជួយចិញ្ចឹមកុមារកំព្រារបស់លោកតាហ្វុយហ្សូ

នៅថ្ងៃព្រហស្បតិ៍​ ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​បានចាត់ឱ្យ​លោកជំទាវ​ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរង ទី១​ កាកបាទក្រហមកម្ពុជា​ជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​លោក​ ស៊ូ​ សាវ៉ាង​ (ហៅលោកតា​ ហ្វុយ​ ហ្សូ)​ និងភរិយា ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន​ ដេីម្បីជួយសម្រាលការលំបាក​ក្នុងជីវភាពរស់នៅ​ ដែលត្រូវចិញ្ចឹមកុមារកំព្រាចំនួន​ ១២នាក់​ ក្នុងបន្ទុក។ក្នុងឱកាសនោះ​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្រោមវត្តមាន ឯកឧត្តម  ងួន  រតនៈ អនុប្រធាន កិត្តិយសសាខា ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការនិងមានការអញ្ចើញចូលរួមមានពីសំណាក់សមាជិកសមាជិកា គណៈកម្មា ធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន២៥រូប។ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅផ្សារសាមគ្គីទីរួមខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា  ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ដែលមានកម្លាំងចូលរួមសរុប១១នាក់ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅផ្សារសាមគ្គីទីរួមខេត្តកំពត បានចំនួន១៦៦នាក់។ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

នាល្ងាចថ្ងៃពុធ​ ទី២៩ ខែ​កក្កដា ឆ្នាំ​២០២០នេះ​ លោក ឌី រត្ន័ខេមារុណ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង៩គ្រួសារ ជនពិការ១គ្រួសារ​ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន២០គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី៣​ ។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង

ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ទៀង សុគន្ធ នាយកសាខា និងសហការី បានចុះប្រគល់លំនៅឋានចំនួន ១ខ្នង សង់ពីបេតុងប្រក់ស័ង្គសីមានទំហំ (៤ម៉ែត្រ x ៥ម៉ែត្រ ) ដោយចំណាយថវិកាសាងសង់សរុប ៣,៥០០ ដុល្លារសហរដ្ឋអាមេរិក ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះគ្រួសារទីទ័លក្រឈ្មោះ អ៊ីម អឿន អាយុ ៦៣ ឆ្នាំ រស់នៅជាមួយប្រពន្ធ មានជំងឺប្រចាំកាយដូចគ្នា ក្នុងភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀបរាបទទួលអំណោយពីសប្បុរសជន

នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខាតំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈ កម្មាធិការសាខាបានជួបសំណេះសំណាលនិងទទួលអំណោយអបអរខួបលើកទី១៥៧ទិវាពិភព លោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោកវរសេនីយ៍ត្រី ជ័យ សុភារ័ត្ន នាយរងការិយាស័យវិស្វកម្ម កងពលតូចថ្មើរជើងលេខ៤១ និងលោកស្រី ស៊ុក ចិន្តា ព្រមទាំងកូនៗ ។ក្នុងឱកាសនោះ លោកវរសេនីត្រីយ៍ បានឱ្យដឹងថា អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះជួយសាងសង់ផ្ទះជូនគ្រួសារស្ត្រីមេម៉ាយរស់នៅជាមួយមេរោគអេដស៍នៅភូមិ១ ឃុំពាមក្រសោប

នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បាន ដឹកនាំកម្លាំងអ្នក ស្ម័គ្រចិត្ត យុវជនកក្រក រួមជាមួយអាជ្ញាធរមូលដ្ឋាន បាន ចុះជួយសាងសង់ផ្ទះជាអំណោយរបស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនគ្រួសារស្ត្រីមេម៉ាយរស់នៅជាមួយមេរោគអេដស៍ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិតចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សូ សយ ប្រធានគណៈកម្មាធិការអនុសាខាក្រុង  បាវិត បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០  ចំនួន៣ខ្នង  ក្នុងនោះខូចខាតទាំងស្រុង១ ខ្នង និងខូចខាតស្រាល២ ខ្នង នៅសង្កាត់បាទី ក្រុងបាវិត ។ក្នុងឱកាសនោះលោកស្រី សូ សយ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយ អនាម័យទឹកស្អាត នៅក្នុងស្រុកទឹកឈូ ខេត្តកំពត

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែ កក្កដា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា សហការជាមួយក្រុមការងារអនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន កាកបាទក្រហមកម្ពុជា  ដឹកនាំអ្នកស្ម័ចិត្តចុះផ្សព្វផ្សាយអំពីអនាម័យទឹកស្អាត និងកាត់បន្ថយហានិភ័យជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត  ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០នាក់ ស្រី២៥នាក់ ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែតនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ

នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានដឹកនាំអ្នកស្មគ្រ័ចិត្ត អាជ្ញាធរដែនដី បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែតនៅក្នុងស្រុកកំពង់សីលាចំនួន ៤ឃុំ ដែលមាន១៤ ភូមិ មានចំនួនខ្នងផ្ទះ៣៩៣៥ ខ្នងផ្ទះ ប្រើកម្លាំងអ្នកស្ម័គ្រចិត្ត ៥៩នាក់ ស្រ្តី ១២នាក់ ។នៅក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជម្ងឺគ្រុនឈាម និងជំងឺឈីកគន់ហ្គន់យ៉ា(Chikunngunya)ដែលហៅថាជំងឺគ្រុនឈីក(ដែលក្រសួងសុខាភិបាលជូនព័ត៌មានស្តីពីការផ្ទុះឡើងនៅខេត្តបន្ទាយមានជ័យ)ដែលអាចឆ្លងតាមរយៈ មូសខ្លាញីខាំ ដោយការដាក់អាបែតឲ្យគ្រប់ខ្នងផ្ទះ (ច្រើន​ទៀត…)