• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងសហការី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មាយុ និងថ្វាយព្រះពរ ជូនព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងព្រះជន្មាយុគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅវត្តសិលាមុនីមានជ័យ(ហៅវត្តភ្នំទ្រព្យ) ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅក្នុងវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ដោយបានការអញ្ជើញចូលរួម ពីឯកឧត្តម ណាប់ ប៊ុន ហេង អនុប្រធានកិត្តិយសសាខា ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ


នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៤យាងចូល៨៥ព្រះវស្សា ត្រូវបានប្រារព្ធឡើង នៅក្តីត្នោត ស្ថិតឃុំស្រែថ្មី ស្រុករលាប្អៀរ  ក្រោមវត្តមានឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងលោកជំទាវ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានកិត្តិយស ឯកឧត្តមលោកជំទាវ ប្រធាន អនុប្រធានគណ:កម្មាធិការសាខា ឯកឧត្តម  លោកជំទាវ ប្រធាន (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះជូនចាស់ជរាគ្មានទីពឹងនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា  រួមជាមួយ នឹងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ផ្ទះមនុស្សធម៌ចំនួន ១ខ្នង សង់អំពីឈើ ដំបូលស័ង្កសី ជញ្ជាំងឈើ ដែលមា នទំហំ បណ្ដោយ ៦,៥០ម៉ែត្រ x ទទឹង ៥ម៉ែត្រ ជូនដល់លោកយាយ ហង្ស ឆៃលី អាយុ ៧៨ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាតខ្លាំង ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

លោក គង់ ញ៉ឹល ជាសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅទទួលមូលនិធិសហសង្គ្រោះ

សាខា កក្រក រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងជាអនុប្រធានគណៈកម្មាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ  និងនាំយកថវិការបស់មូលនិធិចំនួន៤សែនរៀល  ទៅជួយឧបត្ថម្ភជូនដល់លោក គង់ ញ៉ឹល ជាសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ  និងជាសមាជិកមូលនិធិដែលមានជំងឺឈាមកកក្នុងខួរក្បាល មានទីលំនៅភូមិព្រែកសំរោង ឃុំតាខ្មៅ ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន និងបានរួមបញ្ចូលការផ្សព្វផ្សាយសន្លឹកបត់ស្តីពីការធ្វើចំណាកស្រុកសុវត្ថិភាព ដើម្បីការពារគ្រួសារអ្នក ការពារខ្លួនអ្នក និងការពារអនាគតអ្នក និងអប់រំផ្សព្វផ្សាយ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តកំពង់ឆ្នាំង  នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងបានយកអំណោយមនុស្សធម៌សាខាចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជួបការលំបាក ចំនួន៤៦ គ្រួសារ នៅភូមិថ្នល់កែង,និង ភូមិព្រៃជ្រៅ (ឃុំក្បាលទឹក ស្រុកទឹកផុស) ។នាឱកាសពេលនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ (ច្រើន​ទៀត…)

កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

ថ្ងៃអង្គារ ទី១៦ ខែ​មិថុនា ឆ្នាំ​២០២០​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ភូមិចំនួន២ ,ក្រុមកាកបាទក្រហមកម្ពុជាឃុំបែកចាន និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល សរុបចំនួន ៧នាក់ ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ចំនួន​២ភូមិ​គឺ៖ ភូមិ​ព្រៃសំរោង និងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់មីក្រូ​ ១គ្រឿងចាក់​ផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ

កក្រក​ ៖​ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា របស់​ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​១៨ ខែមិថុនាឆ្នាំ២០២០ ខាងមុខនេះ​ នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ខេត្តរតនគីរីទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តរតនគិរី៖ នៅព្រឹក ថ្ងៃ ចន្ទ ១០ រោច ខែ ជេស្ឋ ឆ្នាំជូតព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគីរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥១ គ្រួសារ ពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាល្បាំងពីរ ចំនួន២១ គ្រួសារ សាលាឃុំបាតាង ចំនួន១០ គ្រួសារ ហើយអនុសាខាបន្តចុះសួរសុខទុក្ខនៅឃុំជ័យឧត្តម ១០ គ្រួសារ និងឃុំ កាឡែង ១០ គ្រួសារ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ (ច្រើន​ទៀត…)