• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១,២៤៥គ្រួសារ រស់នៅខេត្តចំនួន៧ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ដើម្បីជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់​ក្នុងពេលថ្មីៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីទីស្នាក់ការកណ្តាល​ បែងចែកជា​ ៤មុខព្រួញ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​យកទៅចែកជូន ដើម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋសរុបចំនួន​ ១,២៤៥គ្រួសារ​ នៅតាមតំបន់រងគ្រោះនីមួយៗ។

(ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបងទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនដល់រងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន៤១គ្រួសារ រស់នៅក្នុងស្រុកគោលដៅចំនួន៣ រួមមានស្រុកថ្មគោលចំនួន៧គ្រួសារ ស្រុកកំរៀង ចំនួន១៨គ្រួសារ និងស្រុកសំពៅលូនចំនួន១៦គ្រួសារ។នាឱកាសនោះ ឯកឧត្តម យូ ឡាណា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកស្វាយទាប ខេត្តស្វាយរៀងបានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៦ គ្រួសារ ជនពិការ ៥ នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ៣ គ្រួសារ   និងគ្រួសារមានជីវភាពខ្វះខាត ៩ គ្រួសារ ) សរុបចំនួន ២៣ គ្រួសារ មកពីឃុំពពែត ១៤ គ្រួសារ និងឃុំមនោរម្យ ៩ គ្រួសារ ក្នុងស្រុកស្វាយទាប ។នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន២១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ រួមមានឃុំប្រម៉ោយ ឃុំក្រពើពីរ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។នាឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងឃុំព្រែកដំបងស្រុកមុខកំពូលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់សរុបចំនួនចំនួន៤៩៣គ្រួសារ នៅក្នុងឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។នាឱកាសនោះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំងអស់

(ច្រើន​ទៀត…)

កិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាការកៀគរថវិកាសម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០នៅខេត្តរតនគីរី

នាព្រឹកថ្ងៃព្រហស្បតិ៍  ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាការកៀគរថវិកា ដើម្បីចូលរួមអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ប្រព្រឹត្តទៅនៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាខា និងអនុសាខាក្រុងស្រុក សរុបចំនួន៤១ នាក់ ស្រី៧ នាក់។

(ច្រើន​ទៀត…)

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខលោកយាយគឹម លី អាយុ៩០ឆ្នាំ មានជំងឺពិការជើងទាំងសងខាងរស់នៅតែម្នាក់ឯងនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា

នាថ្ងៃព្រហស្បតិ៍ ទី២១  ខែ ឧសភា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខា បានចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកយាយ គឹម លី អាយុ៩០ឆ្នាំ មានជំងឺ ពិការជើងទាំងសងខាងរស់នៅតែម្នាក់ឯងដោយបានការជួយផ្តល់អាហារពីបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ។នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកឆែប ខេត្តព្រះវិហារទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខា  និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨ គ្រួសារ ក្នុងឃុំម្លូព្រៃមួយ៤៥ គ្រួសារ ឃុំម្លូព្រៃពីរ៣០ គ្រួសារ ឃុំសងហកែពីរ ៣៣ ស្រុកឆែប ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរឯកឧត្តមមាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាប្រគល់អាវ PPE ជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ

កក្រក ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសណេះសំណាល និងប្រគល់អាវ PPE ចំនួន ២០០ ជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងអាវ PPE ចំនួន ១០០ ជូនមណ្ឌលសុខភាពចាក់អង្រែ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការកោតសរសើរ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខសមាគមតន្ត្រីសំនៀងជនពិការនៅខណ្ឌព្រែកព្នៅ

នៅថ្ងៃពុធ​ ទី​ ២០​ ខែឧសភា​ ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ​ក្រុមការងារ​ដឹកនាំដោយ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី១៣ (គិតចាប់តាំងពីឆ្នាំ២០១៤រៀងមក)​ ដល់ជនពិការចំនួន ១០២គ្រួសារ និងបុគ្គលិកចំនួន ១៥នាក់ នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងឱកាសនោះ លោកជំទាវ​ អគ្គលេខាធិការ​រងទី១​ កាកបាទក្រហមកម្ពុជា​ បានថ្លែងពីការផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក​ (ច្រើន​ទៀត…)