• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

ពិធីអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នៅស្រុក កណ្តាលស្ទឹង

ថ្ងៃចន្ទ ទី១៨ ខែ​ ឧសភា ឆ្នាំ​២០២០​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ភូមិចំនួន២ ក្រុមកាកបាទក្រហមកម្ពុជាឃុំបាគូ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ចំនួន​២ភូមិ​គឺ៖ ភូមិ​វាលកណ្តោល និងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានប្រើប្រាស៎ប្រដាប់​បំពង​សំឡេង​ចាក់​ផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះនៅស្រុកសង្កែ

នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចុះសាកសួរសុខទុក្ខ​និង ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋចាស់ជរា ស្ត្រីមេម៉ាយ ដែលមានជីវភាពខ្វះខាត​សរុបចំនួន៤៦គ្រួសាររស់នៅក្នុងភូមិចំនួន៤នៃឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន (ច្រើន​ទៀត…)

អនុសាខាស្រុកបន្ទាយអំពិលចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ឃិន ញាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យបានចុះសហការជាមួយអនុសាខាស្រុកបន្ទាយអំពិល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ សរុបចំនួន ៤៤គ្រួសារ កាលពីល្ងាចថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០ នៅក្នុង ១៨ភូមិ ៣ឃុំ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ក្នុងឱកាសនោះដែរ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់ ឯកឧត្ដម គន់ គីម (ច្រើន​ទៀត…)

ពិធីសម្ពោធអណ្ដូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្រែឈូក ស្រុកកែវសីមា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ​២០២០ ​ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខាខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអណ្ដូងទឹកស្អាត ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ​ប្រើប្រាស់មកពីភូមិរណែង និងភូមិព្រះ ដែលមានប្រជាជនសរុបចំនួន ៤៣៥គ្រួសារ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ​មួយចំនួន ចែកជូនប្រជាពលរដ្ឋ​ សរុបចំនួន ៤៣គ្រួសារពិធីនេះ ប្រព្រឹត្តទៅនៅក្នុងភូមិរណែងក្នុង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

លោកស្រី ហេង សុវត្ថា ចុះសួរសុខទុក្ខ ចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ព្រែកឯង

នាល្ងាចថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣​ ខែ ឧសភា ឆ្នាំ ២០២០​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ព្រែកឯង ។ ក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចុះពិនិត្យបច្ចេកទេសការសាងសង់អណ្ដូងស្នប់នៅស្រុកចំនួន២

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា  ឆ្នាំ២០២០នេះ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែង  រួមជាមួយមន្រ្តីបានចុះពិនិត្យបច្ចេកទេស  តាមដានដំណើរការសាងសង់អណ្ដូងស្នប់របស់ ក្រុមហ៊ុន ដែលទទួលម៉ៅការបន្តពីសាខាជំហានទី២  ឆ្នាំ២០២០  ចំនួន១៤អណ្តូងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង  ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និង ខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់រួមមានស្រុកសៀមប៉ាងចំនួន៦អណ្តូងនិងស្រុកថាឡាបរិវ៉ាត់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ប៉ៃលិន និងអូរតាវ៉ៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ លោកស្រីពេញ ម៉ូយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន សមាជិក សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីប្រតិបតិ្ត បាននាំយកគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតនៅសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ចំនួន ៥ គ្រួសារ ។នាឱកាសនោះលោកស្រីប្រធានអនុសាខាក្រុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលថវិកាពីសប្បុរសជនពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តមសន្តិបណ្ឌិត  សុខ  ផល   ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននាំយកថវិកាសប្បុរសជនពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបចំនួនប្រាក់រៀល ៣៩,៣៥០,០០០រៀលនិងប្រាក់ដុល្លារ២០,៥៨០ដុល្លារជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធានការ ការពារជំងឺឆ្លងកូវីដ១៩ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមកែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហម​ អនុសាខាស្រុកដំណាក់ចង្អើ អ្នកស្ម័គ្រចិត្តកាកាបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយចាក់មេក្រូ  និងអប់រំផ្ទាល់ទៅតាមខ្នងផ្ទះ ស្តីពីវិធានការ ការពារជំងឺឆ្លងកូវីដ១៩ នៅទីប្រជុំជនផ្សារពងទឹក,ផ្សារបំបែកបួនភូមិចំការបី(ភ្នំវល្លិ) ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ សរុបមានចំនួន ៦៩គ្រួសារ មានមនុស្សសរុបចំនួន ២៦៧នាក់ ក្នុងនោះឯកឧត្តមប្រធានក៏បាន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកជ័យសែន ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន៥០ គ្រួសារ ក្នុងឃុំស្អាង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” (ច្រើន​ទៀត…)