
កាកបាទក្រហមកម្ពុជាផ្តល់ថវិកាសម្រាប់ខួងអណ្តូងទឹកស្អាតនៅស្រុកថាឡាបរិវ៉ាត់ និង ស្រុកកូនមុំ
កក្រក ៖ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣៣.៤៦៨ដុល្លារ (បីម៉ឺនបីពាន់បួនរយហុកសិបប្រាំបីដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន ៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ១៣៥គ្រួសារ ស្មើ
(ច្រើនទៀត…)
ប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង
សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៦ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ឈួន ទូច ប៊ុតគឹមស៊ាន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី ព្រមទាំងសប្បុរសជន អញ្ចើញមកពីសហរដ្ឋ អាមេរិច បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ក្នុងឃុំចំនួន២ គឺឃុំឈើទាល ១០ គ្រួសារ ឃុំតាគ្រាម ចំនួន១០ គ្រួសារ ស្រុកបាណន់ ខេត្តបាត់ដំបង ។
(ច្រើនទៀត…)
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចូលរួមមរណៈទុក្ខគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍
សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ចូលរួមរំលែក មរណៈទុក្ខចំពោះគ្រួសារ លោក មាស ពៅ មានទីលំនៅ
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជាជួបប្រជុំជាមួយ គណៈប្រតិភូកាកបាទក្រហមហ្វាំងឡង់
កក្រក ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបប្រជុំជាមួយ គណៈប្រតិភូកាកបាទក្រហមហ្វាំងឡង់ ដែលដឹកនាំដោយ លោក Toni Jokinen ប្រធានកម្មវិធីអន្តរជាតិនៃកាកបាទក្រហមហ្វាំងឡង់ ។ គោលបំណងរបស់ គណៈប្រតិភូ គឺដើម្បីពិនិត្យការអភិវឌ្ឍន៍គម្រោងពាក់កណ្តាលអណត្តិ និងទិសដៅបន្ត ។ គណៈប្រតិភូនឹងចុះពិនិត្យគម្រាង គ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តកំពង់ចាម និង គម្រោងសុខភាព នៅខេត្តត្បូងឃ្មុំ។

បុរសពិការភ្នែកទាំងសងខាង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់លោក ឃឹម នភាល័យ អាយ ៣៩ឆ្នាំ ពិការភ្នែកទាំងសងខាង (ដោយសារជំងឺកញ្ជ្រឹលតាំងពីអាយុ៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម) បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ មានមុខរបរជាអ្នកចម្រៀងតាម ហាង នៅក្នុងក្រុងសៀមរាប ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
(ច្រើនទៀត…)
កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំកាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ នៅប្រទេសវៀតណាម
គណៈប្រតិភូកាកបាទក្រហមកម្ពុជាដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំកាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
(ច្រើនទៀត…)
ប្រជាជនរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំស្រអែមទទូលអំណោយពីអនុសាខាស្រុកជាំក្សាន្ត
សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ លោក ហែម ថុន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកជាំក្សាន្ត បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ២ គ្រួសារ ដោយសារខ្យល់កន្ទ្រាក់បណ្តាលអោយរលំផ្ទះកាលពី
(ច្រើនទៀត…)
ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ដែលស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ (ជាប់សាលាស្រុក) ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមអ្នកឧកញ៉ា
(ច្រើនទៀត…)
ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅភូមិនិមិត្តទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងឱកាសចុះសួរសុខទុក្ខគ្រួសារលោក ប៉ាល់ សេដ្ឋា អាយុ ៦៥ឆ្នាំ អតីតចៅសង្កាត់និមិត្ត ដែលមានប្រពន្ធនិងកូនក្នុងបន្ទុកគ្រួសារ ៩នាក់ ហើយបានទទួលរងគ្រោះភ្លើងឆេះផ្ទះបណ្តាលឱ្យបាត់បងទ្រព្យសម្បត្តិ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិនិមិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
(ច្រើនទៀត…)
លោកស្រី ប៉ូ ស្រីគង់មានជំងឺរលាកលំពែង ដុំក្នុងថ្លើមទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនលោកស្រី ប៉ូ ស្រីគង់ មានជំងឺរលាកលំពែង ដុំក្នុងថ្លើម និងពោះវៀនដុះខ្នែង ដែលទើបបានវះកាត់ព្យាបាលរួចនៅមន្ទីរពេទ្យសហគមន៍នៃក្តីសង្ឃឹម ឬពេទ្យសម្តេចឪ រាជធានីភ្នំពេញ។
(ច្រើនទៀត…)