
ស្រ្តីទីទ័លក្ររើសអេតចាយសម្រាលកូនលើរ៉ឺម៉កទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងឱកាសចុះសួរសុខទុក្ខ ស្ត្រីទីទ័លក្រឈ្មោះ លន់ រាជនី អាយុ ២១ឆ្នាំ ជាអ្នករើសអេតចាយជាមួយម្តាយចាស់ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌច្បារអំពៅ។ ស្ត្រីនេះ ទទួលបានការជួយសម្រាលលើរ៉ឺម៉កកង់បី នៅវេលាម៉ោង ១ម៉១៥នាទីរសៀល ដោយពេទ្យឆ្មប យិន រមនី និងបានបញ្ជូនមកសម្រាកថែទាំក្រោយសម្រាលនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ ពេលនេះ ម្តាយនិងទារក មានសុខភាពល្អប្រសើរ។
(ច្រើនទៀត…)
អនុសាខាកក្រកខណ្ឌ៧ មករា ទទួលទេយ្យទានពីវត្តចំនួន៣នៅរាជធានីភ្នំពេញ
សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧នេះ នៅវត្តសំពៅមាស ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយ លោក លីម សុភា ប្រធានកិត្តិយសអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចំនួន៩មុខ និងថវិកាចំនួន៦.០០០.០០០រៀល ពីវត្តចំនួន៣រួមមាន៖ វត្តសំពៅមាស វត្តមង្គលវ័ន និងវត្តព្រះពុទ្ធមានបុណ្យ ។
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជាផ្តល់ថវិកាមួយចំនួន ជូន លោក យូ ឌីស្កូ ដែលមានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ
កក្រក ៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូន លោក យូ ឌីស្កូ អាយុ ៣៩ឆ្នាំ ជាពិធីករ និងជាតារាសម្តែង ដែលមានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរឈានដល់ការផ្លាស់ប្តូរតម្រងនោម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជាជួបប្រជុំ ប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ី-អាគ្នេយ៍កម្ពុជា
កក្រក ៖ នៅព្រឹកទី ៦ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជនចំនួន ២៩នាក់ នៃសមាគមនាវាយុវជនអាស៊ី-អាគ្នេយ៍កម្ពុជា ចូលជួបសំណេះសំណាល សម្តែងការគួរសម ដើម្បីសុំអនុសាសន៍ និងដំបូន្មានមួយចំនួន មុនពេលចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ី-អាគ្នេយ៍ និងជប៉ុន លើកទី ៤៤ ចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជាប្រជុំផ្សព្វផ្សាយពីលក្ខខណ្ឌការងារថ្មីនៅខេត្តត្បូងឃ្មុំ
សាខាកក្រក ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយលក្ខខណ្ឌការងារថ្មី របស់កាកបាទក្រហមកម្ពុជា និងប្រាក់បំពេញបេសកកម្មក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជាប្រជុំផ្សព្វផ្សាយពីលក្ខខណ្ឌការងារថ្មីនៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី ០៥ តុលា ឆ្នាំ ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យមានបើកការប្រជុំផ្សព្វផ្សាយពីលក្ខខណ្ឌការងារថ្មី របស់កាកបាទក្រហមកម្ពុជាដោយមានការចូលរួមពីសំណាក់ឯកឧត្តមសមកុសល នាយកនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជានិងឯកឧត្តម លីសារី ប្រធានគណៈកម្មាធិការសាខាព្រមទាំងលោកជំទាវឆាន់ចន្ទសោភា អនុប្រធានគណៈកម្មាធិការសាខាជាមួយអនុសាខា៩ ស្រុកក្រុងក្រុមប្រតិបត្តិសាខា។
គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺ សំដៅឲ្យមន្រ្តី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាជ្រួតជ្រាបពីដំណើរការ និងសម្រួលការបំពេញភារកិច្ចមនុស្សធម៌ឲ្យបានកាន់តែមានប្រសិទ្ធភាព។

កាកបាទក្រហមកម្ពុជាចូលរួម អបអរ សាទរ “ទិវា មនុស្ស ចាស់កម្ពុជា និងទិវា មនុស្សចាស់ អន្តរជាតិ
កក្រក ៖ ដើម្បីចូលរួម អបអរសាទរ “ទិវាមនុស្ស ចាស់កម្ពុជា និងទិវា មនុស្សចាស់អន្តរជាតិ ១ តុលា” និងដើម្បីផ្តល់ឱកាសដល់មន្ត្រី-បុគ្គលិកជើងចាស់ និងអ្នកបន្តវេន បានជួបជុំគ្នា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងនោះ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស
(ច្រើនទៀត…)
ពិធីចុះបឋមសិលាសាងសង់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី មានអញ្ជើញចូលរួមពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ដែលមានទីតាំងស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ តាមប្លង់ អគារនេះមានក្រលាផ្ទៃ ១៣៦ម៉ែត្រការ៉េ ត្រូវសាងសង់លើផ្ទៃដីទំហំ ២,០៣០ម៉ែត្រការ៉េ សាងសង់ឡើងដើម្បីបម្រើការងារមនុស្សធម៌ ដល់ជនរងគ្រោះ និងងាយរងគ្រោះនៅមូលដ្ឋាន។
(ច្រើនទៀត…)
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលទេយ្យទានពីព្រះចៅអធិការវត្តចេតិយថ្មី
សាខាកក្រកខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះតេជគុណ ភោគ ជ័យរិទ្ធិ ព្រះចៅអធិការវត្តចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ។
ក្នុងឱកាសនោះ ព្រះអង្ដមានសង្ឃដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម កម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ អំណោយ មនុស្សធម៌ រួមមាន គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយ ចំនួន ជូនបុរសពោះម៉ាយ ឈ្មោះ ម៉ម ហេង អាយុ ៤៨ឆ្នាំ ដែលជួបទុក្ខផ្ទួនៗគ្នា ដោយត្រូវ ភរិយា ទើបស្លាប់ ចោលបាន ៥ខែ ហើយ បានរងគ្រោះ ដោយ ភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក
(ច្រើនទៀត…)