
ចាស់ជរាគ្មានទីពឹង ជនពិការសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះទទួលអំណោយមនុស្សធម៌
សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧នេះ នៅវត្ត វាលស្បូវ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខារាជធានីភ្នំពេញ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២១០គ្រួសារ រស់នៅសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
(ច្រើនទៀត…)
អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាដែលកំពុងសម្រាកពេទ្យទទួលអំណោយសង្រ្គោះ
សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ចុះសាកសួរសុខទុក្ខ និងផ្តល់ជូន លោក ច័ន្ទ គឹមអឿន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងសម្រាកពេទ្យ។
(ច្រើនទៀត…)
យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យជាំក្សាន្តលើកដីចាក់តាមផ្លូវដែលមានចង្ហុកភក់ជ្រាំ
សាខាកក្រកខេត្តព្រះវិហារ:កាលពីព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១៧ នេះលោក វ៉ា ម៉ៅ ប្រធានកិត្តិយសក្លឹប និងលោកគ្រូទីប្រឹក្សាយុវជន បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យជាំក្សាន្តចំនួន ៩៥នាក់ស្រី៦៦នាក់ ធ្វើសកម្មភាពលើកដីចាក់តាមផ្លូវដែលមានចង្ហុកភក់ជ្រាំតាមបណ្តោយផ្លូវពីភូមិទៅសាលារៀន ស្ថិតនៅក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសម្រួលដល់ការធ្វើ ដំណើរទៅមកសិស្ស គ្រូ រួមទាំងប្រជា ពលរដ្ឋក្នុងស្រុកផងដែរ ។

កាកបាទក្រហមកម្ពុជាយកអំណោយមនុស្សធម៌ជូន លោក យូ តារាវុធដែលមានជំងឺធ្ងន់ធ្ងរងើបពុំរួច
កក្រក ៖ នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវ ឃួន សុដារី អនុ ប្រធានកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា រួមមានគ្រឿងបរិភោគ ផ្លែឈើ ទឹកដោះគោ និងថវិកាមួយចំនួនជូន លោក យូ តារាវុធ អាយុ ៦៤ឆ្នាំ អនុប្រធាននាយកដ្ឋាននិពន្ធកាសែតប្រជាជន ដែលមានជំងឺធ្ងន់ធ្ងរងើបពុំរួច កំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
(ច្រើនទៀត…)
យុទ្ធនាការកំចាត់ជំងឺគ្រុនឈាម នៅខេត្តព្រះសីហនុ
សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបិទផ្សព្វផ្សាយក្រោយពីបានធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ យល់ដឹងការការពារជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែត ដែលមានមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមណ្ឌលសុខភាពវាលរេញ ដែលបានចុះដាក់អាបែត និងផ្សព្វផ្សាយ ដែលមានរយះពេល៥ថ្ងៃមកហើយ ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧នេះបានដោយជោគជ័យ ។
(ច្រើនទៀត…)
ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៣៤ដល់គ្រួសារទីទ័លក្រនៅភូមិត្រពាំងត្រល់ខេត្តសៀមរាប
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧នេះ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី៣៤ ដែលផ្ដួចផ្ដើមដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ផ្ទះនេះមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារលោក យុង ជា អាយុ៣៥ឆ្នាំ មានភរិយាឈ្មោះ នង សុឃន់ អាយុ ៣៣ឆ្នាំ មានកូន៣នាក់ (ស្រី១នាក់) គ្រួសារទីទ័លក្រ បច្ចុប្បន្នស៊ីឈ្នួលគេដើម្បីទ្រទ្រង់ជីវគ្រួសារ រស់នៅភូមិត្រពាំងត្រល់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជា ទទួលអំណោយចង្កៀងប្រើពន្លឺព្រះអាទិត្យ ពី សហព័ន្ធអន្តរជាតិ ប្រចាំនៅកម្ពុជា
នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការ ស្តីទី កាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលអំណោយចង្កៀងប្រើពន្លឺព្រះអាទិត្យចំនួន ៩០គ្រឿង ពីតំណាងសហព័ន្ធអន្តរជាតិ ប្រចាំនៅកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
(ច្រើនទៀត…)
សាខាកក្រក រាជធានីភ្នំពេញបើកវគ្គបណ្តុះបណ្តាល “សុខភាពសហគមន៍មូលដ្ឋានការថែទាំការស្តាប់ឮ”
សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាល “សុខភាពសហគមន៍មូលដ្ឋានការថែទាំការស្តាប់ឮ” រយៈពេល២ថ្ងៃ ជូនដល់មន្ត្រីប្រតិបត្តិសាខា ក្រុមការងារសហភាពសហពន័្ធយុវជនកម្ពុជាមកពីខេត្តចំនួន៦ ក្រុមការងារមូលនិធិស្តារឃី អ្នកស្មគ្រ័ចិត្ត អ្នកជម្ងឺ សរុបចំនួន៥៣នាក់ ក្រោមអធិបតីភាព លោកជំទាវ មុំ សណ្តាប់ ហេរញ្ញឹកគណៈកម្មាធិការសាខា ។ ដែលវគ្គបណ្តុះបណ្តាលនេះដំណើរការបាន ក្រោមកិច្ចសហប្រតិបត្តិការរវាងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងសហភាពសហពន័្ធយុវជនកម្ពុជា ជាមួយមូលនិធិស្តារឃីសហរដ្ឋអាមេរិក ។
(ច្រើនទៀត…)
កាកបាទក្រហមកម្ពុជាផ្តល់ថវិកា និងគ្រឿងឧបភោគ-បរិភោគដល់ លោក អ៊ុក រីជែម
កក្រក ៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនដល់ លោក អ៊ុក រីជែម អាយុ ២៧ឆ្នាំ ដែលមិនអាចមានពេលទៅប្រកបរបរបានដោយត្រូវនៅថែទាំភរិយាមានជំងឺគ្រុនចាញ់ និងធ្លាក់ឈាម បន្ទាប់ពីទើបសម្រាលកូនបាន ២០ថ្ងៃ កំពុងសម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
(ច្រើនទៀត…)
ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នៅក្នុងឃុំផាត់សណ្ដាយទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ចំនួន ៥១៦ គ្រួសារ ដែលរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
(ច្រើនទៀត…)