• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១១៨ ដល់ ខេត្តចំនួន៦ ដែលប្រឈមនឹងខ្វះទឹកប្រើប្រាស់

នៅដើមឆ្នាំ២០២០​ គិតត្រឹមថ្ងៃទី​ ២២​ ខែកុម្ភៈ​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១១៨អណ្តូង គិតជាទឹកប្រាក់ចំនួន ២៥២.៩៦២ដុល្លារអាមេរិក (ពីរសែនប្រាំម៉ឺនពីរពាន់ប្រាំបួនរយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៦៣៤គ្រួសារ (ស្មេីនឹងមនុស្ស​ ១០.៥៩៩នាក់)​ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦​ ដែល​ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។    ក្នុងចំណោមអណ្តូងទាំង​ ១១៨អណ្តូងខាងលើនេះ​ មានអណ្តូងចំនួន​ ១៣អណ្តូងសម្រាប់ខេត្តមណ្ឌលគិរី, (ច្រើន​ទៀត…)

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានផ្ញើសារលិខិតជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០

គ្រួសារក្រីក្រនៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ហាក់ ឡេង តំណាងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសមាជិក សមាជិការ សហការជាមួយ អាជ្ញាធរ មូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារក្រីក្រ សរុបចំនួន ១៤គ្រួសារ នៅចំណុចព្រែកតានង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង

នៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី រួមជាមួយក្រុមការងារអនុសាខាស្រុកពាមរក៍ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំពោះសម្ភារៈគ្រឿងផ្ទះ ដែលបានប្រគល់ជូន (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិពងទឹក ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសុខទុក្ខ និងនាំយកមនុស្សធម៌ទៅផ្តល់ជូនគ្រួសារលោកស្រី សៀប ភ័ណ្ឌ អាយុ៤០ឆ្នាំ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ នៅភូមិពងទឹក សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។  ឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ជួបសវនាការជាមួយគណៈប្រតិភូ (ARCH)

កក្រក ៖ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និង សំណេះសំណាលការងារជាមួយគណៈប្រតិភូ គម្រោងពង្រឹងសម្ថភាពក្នុងតំបន់អាស៊ានស្តីពីការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ (ARCH) ដឹកនាំដោយ Mr. SHUICHI IKEDA ទីប្រឹក្សា JICA និង ARCH សរុបចំនួន ៩នាក់ នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ (ច្រើន​ទៀត…)

សិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា

កក្រក ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក គ្រីស្តូហ្វឺ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មាធិការសាខាទាំង ២៥ រាជធានីខេត្តក្រុមការងារកសាងយុទ្ធសាស្ត្រ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger

នៅព្រឹកថ្ងៃពុធទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការី បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។ តំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ការផ្តល់សម្ភារ នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែក (ច្រើន​ទៀត…)

យើងចូលរួមសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអបអរសាទរខួបលើកទី៦៥ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) និងដើម្បីអបអរខួប២១ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសហការី អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត ហសភាពសហព័ន្ធយុវជនកម្ពុជា សរុបជាង ៣២៥នាក់ ធ្វើពលកម្មសម្អាត (ច្រើន​ទៀត…)

កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាពមាតា ទារក និងកុមារ»

​ កក្រក​ ៖​ ដើម្បីអបអរទិវាជាតិសុខភាព​មាតា​ ទារក​ និងកុមារ​ ២១​ កុម្ភៈ​ ឆ្នាំ២០២០​ ខាងមុខនេះ​ នៅរសៀលថ្ងៃអង្គារ ទី ១៨​ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាព​មាតា​ ទារក​ និងកុមារ»​ ដែលកិច្ចសម្ភាសន៍នេះបាន​ប្រព្រឹត្តទៅ​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​។