• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង សរុបចំនួន ១.២៣៧គ្រួសារ មកពី ៤ឃុំ (ឃុំសំរ៉ុង ឃុំទួលទទឹង ឃុំអណ្តូងថ្ម និងឃុំព្រៃនប់) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅក្នុងឃុំស្នឹង ខេត្តបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ ពុធ៥កើត ខែ កក្តិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទឹកជំនន់រហ័សចំនួន ២៥០ គ្រួសារ ដែលមកពី ១០ភូមិ ក្នុងឃុំស្នឹង នៃស្រុកបាណន់ ខេត្តបាត់ដំបង។នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ០៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ប្រធានកិត្តិយសសាខា និងឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តកណ្តាល ៖នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ០២គ្រួសារ និងគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ ១នាក់ នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកគាស់ក្រឡ ទទួលអំណោយមនុស្សធម៌របស់ កាកបាទក្រហកម្ពុជា

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានយកទៅចែកជូនដោយផ្ទាល់ដៃប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន១១៥គ្រួសារ រស់នៅក្នុងភូមិចំនួន២នៃឃុំហប ស្រុកគាស់ក្រឡ   ខេត្តបាត់ដំបង ដើម្បីជួយសម្រាលនូវការលំបាក ក្នុងស្ថានភាពដែលពួកគាត់កំពុងតែជួបនឹងគ្រោះទឹកជំនន់នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលថវិកាពីក្រុមហ៊ុន Manhattan International Co.,Ltd. (Manhattan SEZ)

ក្រុមហ៊ុន Manhattan International Co.,Ltd. (Manhattan SEZ) ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Manhattan International Co.,Ltd. (Manhattan SEZ) ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ (ច្រើន​ទៀត…)

ព្រះភិក្ខុកុសលធម្មោប៉ិន សុវណ្ណ គង់នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅឧបត្ថម្ភថវិកា ដល់កាកបាទក្រហមកម្ពុជា

ព្រះភិក្ខុកុសលធម្មោ ប៉ិន​ សុវណ្ណ ឧបត្ថម្ភថវិកា ២លានរៀល រួមជាមួយអង្ករ មុង ភួយ និងកន្ទេលមួយចំនួនទៀត ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះ ព្រះភិក្ខុកុសលធម្មោ ប៉ិន​ សុវណ្ណ គង់នៅកុដិលេខ៤ វត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល (ពីរលានរៀល) អង្ករ ៥០បាវ មុង១០០ ភួយ១០០ និងកន្ទេលចំនួន១០០ ដល់កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ឡុង សុវណ្ណ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៩ គ្រួសារ(ជនពិការ ២ គ្រួសារ ចាស់ជរា២ គ្រួសារ ស្រ្តីម៉េម៉ាយខ្វះខាត ១ គ្រួសារ គ្រួសារមានជីវភាពខ្វះខាតមានកូនច្រើន៤ គ្រួសារ) នៅភូមិដំណាក់ និងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈ កម្មាធិការសាខា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ច្បារអំពៅទី២

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៩ ខែ​ តុលា ឆ្នាំ​ ២០២០នេះ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ​ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា​ ប្រធានកិត្តិយសអនុសាខា​ ដោយមានការចូលរួមជាកិត្តិយសពីលោកជំទាវ​ ឡោក​ ខេង​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន១៤០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី២ ។ នាឱកាសនោះ​ ក្រុមការងារអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន ៣នាក់ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ០៨នាក់) និងទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៤នាក់ សរុបចំនួន ២៤នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។ (ច្រើន​ទៀត…)