• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ជូនដល់អង្គការគ្រួសារថ្មី អង្គការសង្គ្រោះជនអស់សង្ឃឹម

កក្រក៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកាលើកទី១២ ចំនួន ២០លានរៀល ជូនដល់អង្គការគ្រួសារថ្មី និងប្រគល់ថវិកាលើកទី១០ ចំនួន ២០លានរៀល ជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខនិងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (covid-19)នៅវិទ្យាល័យ ហ៊ុនសែន កោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ ៣រោច​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា​ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុ​ឃីម នាយកសាខា និងសហការី បានចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (covid-19) ជូនដល់សិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុនសែន កោះញែក មានសិស្សសរុបចំនួន ៩០០នាក់ ដែលធ្វើឡើងនៅភូមិរង្សី ឃុំស្រែសង្គម​ ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

សាខា កក្រក ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ក្រុមគ្រួសារ ដែលរងគ្រោះដោយសារផ្ទុះមីន នៅ ឃុំថ្មដា ស្រុកវាលវែង

សាខា​ កក្រក​ ខេត្តពោធិ៍សាត់​៖ នៅព្រឹកថ្ងៃ​អង្គារ ទី​ ១០ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​​ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ ដឹកនាំដោយ លោក វ៉ាន់ ហ៊ាង ​នាយកប្រតិបត្តិសាខា តំណាង ឯ​កឧត្តម​បណ្ឌិត ​ម៉ៅ ធនិន​​ ប្រធានគណៈកម្មាធិការសាខា ​និងមន្រ្តីសាខា បានចុះសួរសុខទុក្ខ​ និងនាំយកអំណេាយមនុស្សធម៌ ជូនដល់ក្រុមគ្រួសារលោក សយ ង៉ែត អាយុ១៨​ឆ្នាំ ដែលរងគ្រោះដោយសារផ្ទុះមីន កាលពីថ្ងៃទី​ ៨ ខែ​មីនា​ ឆ្នាំ​២០២០ កន្លងទៅ ស្ថិតនៅ ភូមិឯកភាព​ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ (ច្រើន​ទៀត…)

ផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួត (covid-19)នៅស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ទី ១០ ខែមីនា​ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុ​ឃីម នាយកសាខា និងសហការី បានចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (covid-19) ជូនដល់សិស្សានុសិស្ស កុមារា កុមារី មកពីសាលាបឋមសិក្សាចំនួន៣ មានសិស្សសរុបចំនួន ១៣០នាក់ (ស្រី ៧៣នាក់) ដែលធ្វើឡើងនៅភូមិចំនួន៣ ឃុំចំនួន២ ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

ពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពី ក្រុមហ៊ុន Hayashida Japan Agriculture

នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពីលោក Dr. Nabeshima Katsuhito នាយកក្រុមហ៊ុន Hayashida Japan Agriculture ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា តំណាងក្រុមហ៊ុន និងមន្ត្រី-បុគ្គលិកក្រុមប្រតិបត្តិសាខាមួយចំនួន នៅទីស្នាក់ការសាខា ។ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចុះអប់រំសុវត្ថិភាពចរាចរណ៍ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

នាព្រឹកថ្ងៃអង្គារ ទី​១០ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីប្រតិបត្តិសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក ប្រាក់ វិចិត្រ តំណាងប្រធានគណៈកម្មាធិការអនុសាខា និងសហការី បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១៩នាក់ ដោយមានការចូលរួម មន្ត្រីនគរបាលចរាចរណ៍ ៦នាក់ យុវជនសសយក ២០នាក់ បានចុះអប់រំសុវត្ថិភាពចរាចរណ៍នៅចណុចគល់ស្ពានត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក

នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មួយចំនួនឧត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

អប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២៨នាក់ ស្រី ៥នាក់ និងដោយមានការដឹកនាំផ្ទាល់ពីមន្ត្រីសាខា ១នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែង គឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ ) និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ សាខាបានធ្វើរៀងរាល់ថ្ងៃអាទិត្យ (ច្រើន​ទៀត…)

ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅខណ្ឌដូនពេញ ទទួលអំណោយមនុស្សធម៌

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៧​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៤៥គ្រួសារ កាលពីវេលាម៉ោង​១១យប់​ ថ្ងៃទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ ស្ថិតនៅភូមិ១២​ សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ ។ (ច្រើន​ទៀត…)

ផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នេះលោក ហេង រតនា មន្ត្រីប្រតិបត្តិសាខា បានចុះផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤️️ សន្តិភាព និង️ កាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរខួបទី ១៥៧ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាត្បែងមានជ័យ ដែលមានសិស្សចូល រួមសរុប ៣២ នាក់ ស្រី ១៩នាក់ ។ (ច្រើន​ទៀត…)