• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពតចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ និងកន្ត្រាក់នៅស្រុកដំណាក់ចង្អើរ

នៅព្រឹកថ្ងៃអាទិត្យ ៣កើត  ខែអាស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់នៅស្រុកដំណាក់ចង្អើរសរុប ១២ គ្រួសារ ។ ក្នងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងយកចិត្តទុកដាក់ ចំពោះសុខទុក្ខ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពតចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២នាក់ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១២នាក់ (ស្រី ០៦នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៦នាក់ សរុបចំនួន ២២នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំ កម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចូលរួមរំលែកទុក្ខគ្រួសាររងគ្រោះដោយលង់ទឹកនៅឃុំកោះស្តេច ស្រុកគីរីសាគរ

នៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី  ១៩  ខែកញ្ញា  ឆ្នាំ២០២០នេះ  លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង  បានចាត់ឱ្យ  លោក ឈួន យ៉ាដា  នាយកប្រតិបត្តិសាខា  ដឹកនាំក្រុមប្រតិបត្តិសាខា  សហការជាមួយ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកបូទុមសាគរ រួមជាមួយអាជ្ញាធរមូលដ្ឋាន  បាននាំយកសម្ភារ និងថវិកា មួយចំនួនចូលរួមរំលែកទុក្ខ គ្រួសារសព រងគ្រោះ ២ នាក់ បងប្អូនដែលបានស្លាប់ដោយសារ មកលេងឆ្នេរសមុទ្រ នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចូលរួមបុណ្យសពដោយរន្ទះបាញ់នៅស្រុករុក្ខគីរី

នៅថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ២០២០ ឯឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោក កង ប៊ន អនុប្រធានអចិន្រ្តៃយ៍   លោក  សួស សុភក្ភ្រ  ហេរញ្ញឹកគណៈកម្មាធិការសាខាដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារសពប្រជាពលរដ្ឋស្លាប់ដោយបាតុភូតរន្ទៈបាញ់បណ្តាលអោយបាត់បង់ប្រជាពលរដ្ឋចំនួន៦នាក់កាលពីល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ខណៈកំពុងជួបជុំគ្នាហូបបាយជុំគ្នាស្ថិតនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគីរីខេត្តបាត់ដំបង។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩

នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយក្រុមការងារ អនុសាខាក្រុងព្រះសីហនុ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចំនួន ២១នាក់  បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ពុទ្ធបរិស័ទចំណុះជើងវត្ត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩

នៅព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេនទី១៤នៃពិធីបុណ្យដាក់បិណ្ឌ ដើម្បីពង្រឹង និងលើកម្ពស់សុវត្ថិភាពចរាចរ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  បានចាត់ឱ្យក្រុមប្រតិបត្តិសាខាដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីវិធីបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងចូលទៅសាលាខេត្តត្បូងឃ្មុំ  (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩

នៅថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៣វត្ត ( វត្តអូរត្រេះ វត្តឥន្ទញាណ និងវត្តជោតញាណ  ) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

រសៀលថ្ងៃអង្គារ ១៣រោច រោចខែភទ្របទ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២០ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៧នាក់ ស្រី ៥នាក់ ដឹកនាំដោយអ្នកគ្រូទីប្រឹក្សា នៃវិទ្យាល័យ ហ៊ុនសែនសៀមរាប ក្រុងសៀមរាប សហការជាមួយក្រុមតន្ត្រីយុវជនពិការ បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព អមដោយចំរៀងសុវត្ដិភាពចរាចរណ៍ ដល់សិស្សានុសិស្ស តាមថ្នាក់រៀនដែលទើបចូលរៀននាសប្តាហ៍កន្លងទៅនេះ ដែលមានយុវសិស្សចូលរួមសរុបចំនួន ៤១នាក់ ស្រី ៣២នាក់។សកម្មភាពខាងលើនេះមានគោលបំណងចូលរួមគោរពច្បាប់ចរាចរណ៍

(ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអនាម័យទឹកស្អាតក្នុងគ្រាអាសន្នរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

នៅថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយសហគមន៍ស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន” ជូនដល់ប្រជាពលរដ្ឋ ដែលដឹកនាំដោយមន្ត្រីទទួលបន្ទុកគម្រោង និងមានការចូលរួមពីមន្ត្រីប្រចាំការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០៣នាក់ ស្រី ៧៣នាក់ ស្ថិតនៅស្រុកពោធិ៍រៀង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២០ (ច្រើន​ទៀត…)