• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុងស្រុកចំនួន៣ក្នុងខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី១ ខែ មិថុនា ឆ្នាំ២០២០ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ ចំនួន ២៥ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ៦ ខ្នង មធ្យម ១៣ ខ្នង និងខូចខាតស្រាល ៦ ខ្នង ក្នុងស្រុកស្វាយទាប ១២ ខ្នង កំពង់រោទិ៍ ១១ ខ្នង រំដួល ១ ខ្នង ក្រុងស្វាយរៀង ១ ខ្នង ។ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាពីសប្បុរសជនមកពីមន្ទីររ៉ែ និងថាមពលខេត្ត

នៅព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោកស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មា ធិការសាខាបានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២០ ពីសប្បុរសជន មន្ត្រីរាជការ មន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប ។ មានប្រសាសន៍នាឱកាសនោះ លោកមាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប បានលើកឡើងថា ថវិកាដែលមន្ទីរ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់ សប្បុរជន (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកគិរីសាគរទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

ថ្ងៃអាទិត្យ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន៣៣ គ្រួសារ ស្ថិតនៅ វត្តព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។នាឱកាសនោះ ឯកឧត្តម លី សារ៉េត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅភូមិរង្សីទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ដែលបង្កឱ្យមានការខូចខាតផ្ទះសំបែង និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន (ច្រើន​ទៀត…)

យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តចូលរួមដាំនឹងកប់គ្រាប់ត្នោតតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង

នាថ្ងៃសៅរ៍ ទី៣០ខែឧសភាឆ្នាំ២០២០យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចំនួន១៥នាក់ បានចូលរួមដាំនឹងកប់គ្រាប់ត្នោត ចំនួន១០០,០០០គ្រាប់ ដែលជាដើមរុក្ខជាតិមួយប្រភេទតំណាងនៃអត្តសញ្ញាណជាតិសាសន៍ខ្មែរ នៅក្នុងភូមិសាស្រ្តតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាពីសប្បុរសជន

នៅព្រឹកថ្ងៃសុក្រ ទី ២៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីសប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប និងមន្ត្រីរាជការមន្ទីរសុខាភិបាល ខេត្តសៀមរាប ។ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមម្ពុជា ខេត្តសៀមរាបបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ សប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប (ច្រើន​ទៀត…)

ប្រជាជនចាស់ជរាទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ លោក ម៉េង ហាក់ ប្រធានកិត្តិយសអនុសាខា ស្រុកទឹកផុស រួមដំណើរដោយមន្ត្រីអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ទៅជូន គ្រួសារចាស់ជរាគ្មានទីពឹង ចំនួន ២គ្រួសារ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ក្នុងនោះផងដែរ លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស ដែលតែងតែយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជាម៉ាស៊ីនអេធីអឹម អង្ករ ចំនួន ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ

នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជាម៉ាស៊ីនអេធីអឹម អង្ករ ចំនួន ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងដែនដីរាជធានីភ្នំពេញ។ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះ និងបង្គន់អនាម័យជូនប្រជាជនទីទ័លក្រ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ និងបង្គន់អនាម័យ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់សង្កសី ជាអំណោយ របស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ និងជនពិការ នៅស្រុកពោធិ៍រៀង(ផ្ទះ ២ខ្នង និងបង្គន់ ១)។នាឱកាសនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ។

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅភូមិឬស្សីស្រុក ខេត្តកំពង់ស្ពឺទទួលអំណោយកាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ស្ថិតនៅភូមិឬស្សីស្រុក ឃុំ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោកវេជ្ជ. អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)