• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩

សាខា កក្រក ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅតាមទីសាធារណៈ និងតាមខ្នងផ្ទះ បានចំនួន ៥៦ខ្នងផ្ទះ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំដែលមានអ្នកចូលរួមសរុប ៨នាក់ ស្រី៤នាក់ ក្នុងនោះក្រុមប្រតិបត្តិសាខាចំនួន៥នាក់អ្នកស្ម័គ្រចិត្តចំនួន៣នាក់។ នាឱកាសនេះមន្រ្តីសាខាក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩

នារសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ លោកនាយក សរ សៀងហៀង នាយក សាខាកាកបាទក្រមកម្ពុជា ខេត្តឧត្តរមានជ័យ និងក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជាមួយមណ្ឌលសុខភាពដូនកែនក្រុងសំរោង អាជ្ញាធរដែនដី បានចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ តាមទីសាធារណៈ ក្នុងផ្សារសំរោង និងតាមខ្នងផ្ទះមួយចំនួនស្ថិតនៅក្នុងក្រុងសំរោងដែលមានអ្នកចូលរួមចំនួន២៦នាក់។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលអំណោយជាអាល់កុលចំនួន ១០,០០០លីត្រ ពី ក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD

កក្រក​ ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល​ និងទទួលអំណោយជាអាល់កុលចំនួន ១០,០០០លីត្រ ពី លោក ទៀ ចាង តំណាងលោក លី បាក់ឡេង (SAMBOON SOKJAROUENKRAISRY) ប្រធានក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារអនាម័យនិងថវិកា ពីសប្បុរសជន

នៅថ្ងៃពុធ ០២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជួបសំណេះ​សំណាលនិងទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារអនាម័យនិងថវិកា ពីសប្បុរសជនជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត សម្រាប់យុទ្ធាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំខេត្តកំពត។ក្នុងពិធីនេះសំណេះសំណាលនេះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅ ខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០នេះ ​ដឹកនាំដោយ លោក​ទេព រ៉ុម នាយករងប្រតិបត្តិសាខា និងមន្រ្តី​ប្រតិបត្តិ​សាខា បានធ្វើ​ការចុះអប់រំផ្សព្វផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅជុំវិញផ្សា​រធំថ្មី ផ្សារភួពុយ និងភូមិកោះជុំ ឃុំដងរុង ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​។​ក្នុងឱកាសនោះដែរលោក ទេព រ៉ុម នាយករងប្រតិបត្តិសាខា​ បានអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារ និងនៅតាមភូមិ ឱ្យចូលរួមបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅ ក្រុងព្រះសីហនុ

នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមគួច ចំរើនប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ២៥នាក់ នៅក្នុងសង្កាត់លេខ ១ សង្កាត់លេខ ៣និងសង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់បដាសម្រាប់ចងដែលមានខ្លឹមសារចំនួនបួន និងPosterសម្រាប់បិទចំនួនមួយសារ៖ (ច្រើន​ទៀត…)

ការផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) ជូនដល់ពលករខ្មែរទើបមកពីប្រទេសថៃ

នារសៀលថ្ងៃអង្គារ ទី ២៤ខែមីនាឆ្នាំ ២០ ២០នេះ សាខាកាកបាទក្រ​ហមកម្ពុជា បាត់ដំបង បានសហកាជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំ ផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) ជូនដល់ អាជ្ញាធរភូមិ សង្កាត់និងប្រជាពលរដ្ឋដែលជាពលករខ្មែរទើបមកពីប្រទេសថៃ ក្នុងបរិវេនសាលាបឋម​សិក្សាតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ក្រោមវត្តមាន ឯកឧត្តម វឿង ប៊ុនរ៉េត អនុប្រធានគណៈកម្មាធិការសាខាតំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ដោយមានការចូលរួមពី លោក លោកស្រីគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគពីសប្បុរសជនចិន

នៅរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួល ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ១គ្រឿង ពី លោក​ វូ​ហុងហ្វូ​ សប្បុរសជនចិន​កំពុងបំពេញ​ការងារនៅខេត្តព្រះសីហនុ​ តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលពីធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។នៅក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាក្រែកសួរសុខទុក្ខលោកយាយ ឃឹម ម៉ៃ ដែលពិការជើង និងមានជំងឺប្រចាំកាយនៅភូមិផ្សារកណ្ដោលជ្រុំ

នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ លោក ហ៊ឹម ហ៊ុន នាយករងសាខា តំណាងឯកឧត្តមបណ្ឌិតប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ និងលោក នៅ សំអឿន អនុប្រធានគណ:កម្មាធិការអនុសាខា កក្រក ស្រុកពញាក្រែក ព្រមទាំងក្រុមការងារបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកយាយ ឃឹម ម៉ៃ ដែលពិការជើង ព្រមទាំងមានជំងឺប្រចាំកាយរស់នៅភូមិផ្សារកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។   នៅក្នុងឱកាសនោះ លោកនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពី (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរចុះសួរសុខទុក្ខ គ្រួសារចាស់ជរា ជួបការលំបាក ជនងាយរងគ្រោះនៅភូមិប្រៃ ឃុំអណ្ដូងទឹក

នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ហាក់ ឡេង តំណាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ រួមជាមួយលោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារចាស់ជរា ជួបការលំបាក ជនងាយរងគ្រោះ ចំនួន០៩គ្រួសារ ស្ថិតនៅភូមិប្រៃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។  លោកប្រធានអនុសាខា ណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារ (ច្រើន​ទៀត…)