• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក តាប់ ម៉ាឡៃ សមាជិក គណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១២គ្រួសារ ស្ថិតនៅភូមិត្រពាំងប្រិយ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោក តាប់ ម៉ាឡៃ សមាជិកគណៈក្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកថាឡាបរិវ៉ាតខេត្តស្ទឹងត្រែងទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី១០​ ខែ មិថុនា​ ឆ្នាំ២០២០ នេះ​ ឯកឧត្តម​ ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខាកា​កបាទ​ក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ បាននាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១១៥គ្រួសារ​ មកពីភូមិ​ ដូង​ និង​ភូមិ​កេះ​ ឃុំ​កាំងចាម​ ស្រុកថាឡា​បរិវ៉ាត​​ ខេត្តស្ទឹងត្រែង​។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក (ច្រើន​ទៀត…)

ប្រជាពលរដ្ឋទីទ័លក្រនៅស្រុកកោះញែកទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ សរុបចំនួន ៥១គ្រួសារ ស្ថិតនៅបរិវេណវត្តមណ្ឌលជលសារមហាសែនជ័យ(ហៅវត្តជីមៀត)ឃុំណងឃិលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

លោកយាយជរានៅភូមិទឹកហូតស្រុករលាប្អៀរ ទទួលអំណោយមនុស្ស

នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅ ចែកជូនលោកយាយជរា ឈ្មោះ កែ អេង (ចិញ្ចឹមចៅស្រី ២នាក់ ដែលត្រូវឪពុកម្ដាយរត់ចោលតាំងពីអាយុ ៤ឆ្នាំ) នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ។នាឱកាសពេលនោះ ឯកឧត្តម អម សុភា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

កុមារកំព្រានៅស្រុកបន្ទាយមាស ខេត្តកំពត ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ លោកជំទាវលាង ហៃជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តកំពត បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ខេត្តកំពត ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តអូរជុំ ( ហៅវត្តព្រៃទន្លេ ) ។នាឱកាសនោះ លោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ (ច្រើន​ទៀត…)

ពិធីប្រគល់អំណោយជូនប្រជាជនងាយរងគ្រោះនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះលោក សំ លាងទ្រី អនុប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េម៉ាយ សរុបចំនួន ៣២ គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរលោក សំ លាងទ្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជានិច្ច (ច្រើន​ទៀត…)

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៩ របស់កាកបាទក្រហមកម្ពុជា

នាល្ងាចថ្ងៃចន្ទ ទី០៨​ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៩​ របស់កាកបាទក្រហមកម្ពុជា​ ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌទាំង១៤​ ក្រោមវត្តមានលោក​ ជិន​ ប៊ុនធឿន នាយកប្រតិបត្តិសាខា​​ ដើម្បីឲ្យអនុសាខាទាំងអស់កាន់តែបានយល់ដឹងបន្ថែមពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា​ សម្រាប់ផ្សព្វផ្សាយបន្ត​ និងជាពិសេសទុកជាមូលដ្ឋានសម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់​ ។នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន បាននាំមកប្រសាសន៍របស់​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅឃុំឈើទាល ស្រុកស្វាយជ្រំ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី ៨ ខែ មិថុនា ឆ្នាំ ២០២០ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៦ គ្រួសារ ជនពិការ ១ នាក់ កុមារកំព្រា ១ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ៣ នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ៥ គ្រួសារ ជនចំណាកស្រុក ១ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ៣ គ្រួសារ ) សរុបចំនួន ២០ គ្រួសារ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកបារាយណ៍ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសីតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក ឃឹម ហ៊ុន អាយុ ៤៦ឆ្នាំ ជួបគ្រោះមហន្តរាយដោយភ្លើងឆេះផ្ទះ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ។ក្នុងឱកាសនោះដែរលោកស្រី បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំបានផ្តាំដល់គ្រួសាររងគ្រោះក៏ដូចជាប្រជាពលរដ្ឋ

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកក្រូចឆ្មារទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃ សៅរ៍ ទី ៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាបានចុះទៅសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់សាខាទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រាក់ចំនួន២២គ្រួសារ  (ធ្ងន់ធ្ងរ  ១៣គ្រួសារ  និងរងគ្រោះខ្លះៗ៩គ្រួសារ) នៅក្នុងភូមិឈូក និងភូមិរួមវិញឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រធានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខានិងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលលោកទាំងពីរតែងតែគិតគូរ (ច្រើន​ទៀត…)