• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះ នៅភូមិអង្គស្វាយ ឃុំប្រសូត្រ

នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២០ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនិងសហការីបាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារ ងាយរងគ្រោះ(ចាស់ជារា និងស្ត្រីមេម៉ាយ)ចំនួន១១ គ្រួសារ នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ។ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ទទួលទេយ្យទាន ពីព្រះចៅអធិការវត្តញាណរង្សី

នាល្ងាចថ្ងៃចន្ទ​ ទី​ ៣០ ខែ មីនា ឆ្នាំ ២០២០នេះ​​ នៅវត្តញាណរង្សី ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌប្ញស្សីកែវបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សី ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខាបានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។ ជាការឆ្លើយតប ព្រះមង្គលរក្ខិតបណ្ឌិត (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ ២០២០នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ចែកសាប៊ូសម្រាប់លាងដៃ និងផ្តល់អំណោយមនុស្សធម៌ដល់ ចាស់ជរាគ្មានទីពឹង ស្រី្តមេម៉ាយកូនច្រើន និងពលករដែល ចំណាកស្រុកហើយបានវិលត្រឡប់មកពីប្រទេសថៃ មានចំនួនសរុប១៩គ្រួសារ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន ៨គ្រួសារ និងឃុំកកោះ ស្រុកសន្ទុក ចំនួន១១គ្រួសារ ក្នុងខេត្តកំពង់ធំ។ឯកឧត្តម បានមានប្រសាសន៍ណែនាំនូវវិធានការអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា សៀមរាប សួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព

នៅព្រឹកថ្ងៃចន្ទ ទី ៣០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលមួយចំនួនដូចជា៖

១- មណ្ឌលសុខភាព ចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់
២- មណ្ឌលសុខភាព សែនសុខ ឃុំសែនសុខ ស្រុកក្រឡាញ់
៣- មណ្ឌលសុខភាព ចាឈូក ឃុំចាឈូក ស្រុកអង្គរជុំ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩នៅស្រុករវៀង

នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក អ៊ុំ សុភឿន ប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង និងក្រុមការងារ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅភូមិកំពត សង្កែរូង ថ្កែង ឃុំរហ័ស ភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។សាខាខេត្តបានចែក​សាប៊ូ​ Protect ដល់​ដៃ​ប្រជាពលរដ្ឋ​ និងបិទ​Poster​ ស្តី​ពី​វិធី​កាត់​បន្ថយ​ហានិ ភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដល់ជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ និងតូបលក់ឥវ៉ាន់ ដែល​សាខា​បាន​ទទួលបាន​ពី​កាកបាទក្រហមកម្ពុជា​ និងបានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមា​ន​អត្ថន័យ​អប់រំ​​ដូច​ខាងក្រោម​៖ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩នៅស្រុកកំចាយមារ

នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក យុវជនកក្រក និងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទប័ណ្ឌផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅស្រុកកញ្រ្ចៀច កំចាយមារ កំពង់ត្របែក (ច្រើន​ទៀត…)

ពិធីប្រគល់អំណោយមនុស្សធម៌របស់សាខាកក្រកខេត្តកំពត ជូនដល់អនុសាខាកក្រកទាំង៨ ក្រុង ស្រុក

នាព្រឹកថ្ងៃចន្ទ ទី៣០ ខែ  មីនា ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាកំពត បានរៀបចំពិធីប្រគល់អង្ករ អាល់កុល សាប៊ូដុសខ្លួន  និងខិតប័ណ្ណ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុកទាំង៨ នៅក្នុងបរិវេណសាលាខេត្តកំពត។  សម្ភារៈដែលអនុសាខានីមួយៗទទួលបានរួមមាន ៖

១.អនុសាខាកក្រក ក្រុងកំពត អង្ករ១២០គីឡូក្រាម អាល់កុល (ច្រើន​ទៀត…)

ការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២០ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្ត និងសហការី បានចុះសួរសុខទុក និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងទៅចំនួន២០ គ្រួសារ រស់នៅក្នុងឃុំចំនួន ៤គឺឃុំបួរ ឃុំបារាំងធ្លាក់ ឃុំពេជ្រចិន្តានិងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដដំបង ដែលរងគ្រោះកាលពីថ្ងៃទី២០​-២៦ ខែមីនាឆ្នាំ២០២០​កន្លងទៅ ។ ដែលពិធីប្រារព្វធ្វើនៅសាលាឃុំបួរស្រុកភ្នំព្រឹក។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរួមជាមួយសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ចំនួន ១៦២គ្រួសារ នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ក្រុងកំពត

នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីប្រតិបត្តិសាខា ដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះអប់រំ ផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការកែសម្រួល អនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧ ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅតាមទីសាធារណៈ និងតាមខ្នងផ្ទះស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន (ច្រើន​ទៀត…)