• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាខា ដែលមាន លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន២៤គ្រួសារ រស់នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ

នៅល្ងាចថ្ងៃចន្ទ ទី ០៦​ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ ដែលមាន​ លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌដូនពេញ​ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន២៤​គ្រួសារ រស់នៅសង្កាត់ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូន (ច្រើន​ទៀត…)

ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

នៅរសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកយាយ រស់ សុផាត អាយុ ៨៦ឆ្នាំ ចាស់ជរាគ្មានទីពឹង ហើយមានជីវភាពខ្វះ ខាតរស់នៅជាមួយកូនប្រុស មានជំងឺប្រចាំកាយ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរឯកឧត្តម នាយកប្រតិបត្តិសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាសៀមរាបជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ក្នុងស្រុកបន្ទាយស្រី

នៅរសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន២ក្នុងស្រុកបន្ទាយស្រីគឺ មណ្ឌលសុខភាព បន្ទាយស្រី និង ព្រះដាក់ ដែលមណ្ឌលសុខភាពខាងលើមានការខ្វះខាតអាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុងការបំពេញការងារ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី(Covid-19)ដោយលោកជំទាវបាននាំយកអាល់កុល ដែលទទួលបានពីកាកបាទក្រហមកម្ពុជា និងម៉ាស់មួយចំនួន (ច្រើន​ទៀត…)

ផ្សព្វផ្សាយសេចក្តីណែនាំអំពីវិធានការបង្ការជម្ងឺកូវីដ១៩ដល់ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ នៅស្រុកសំឡូត និងរតនមណ្ឌល

ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ស្របពេលដែលបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងប្រឈមមុខជាមួយរីករាលដាលអំពីជំងឺកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានជំរុញលើកទឹកចិត្ត ដល់អនុសាខាស្រុក ក្រុង ក្រុមកាកបាទក្រហមឃុំ នូវវិធានការពារជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់វីរុសមួយនេះដោយបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយព្យាយាម (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ

នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ២៨នាក់ បន្តចុះអប់រំក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់ ខិត្តប័ណ្ណ ចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល សាប៊ូ ម៉ាស (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបានចុះសួរសុខទុក្ខបុរសជនជាតិខ្មែរ ១នាក់ ដែលមានជំងឺកូវីដ-១៩ ( COVID-19 ) ហើយបានជាសះស្បើយ

រសៀលថ្ងៃអាទិត្យទី០៥ ខែមេសាឆ្នាំ២០២០ឯកឧត្ដមគង់ សោភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ផ្តល់ជូនដល់បុរសជនជាតិខ្មែរ ១នាក់ ដែលមានជំងឺកូវីដ-១៩ ( COVID-19 ) ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះកន្លងមក ត្រូវបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យឲ្យចេញទៅលំនៅដ្ឋានវិញ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ពិធីនេះបានប្រព្រឹត្តនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនតាខ្មៅ (ច្រើន​ទៀត…)

សាខាកាក បាទក្រហមកម្ពុជាខេត្តសៀមរាបជួបសំណេះសំណាលសួរសុខទុក្ខ អនុសាខាកក្រក.ស្រុកជីក្រែង និងក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព

នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ លោក ណម ពិសិដ្ឋ ហេរញ្ញឹកគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អនុសាខាកក្រក.ស្រុកជីក្រែង និងក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន ៤មាន៖
១- មណ្ឌលសុខភាព កំពង់ក្តី ស្រុកជីក្រែង
២- មណ្ឌលសុខភាព គោកធ្លកក្រោម ស្រុកជីក្រែង
៣- មណ្ឌលសុខភាព កៀនសង្កែ ស្រុកសូទ្រនិគម (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានជីវភាពខ្វះខាត ក្នុងសង្កាត់ចាក់អង្រែក្រោម

នាថ្ងៃសៅរ៍ ទី​ ០៤​ ខែ​ មេសា ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​ ដឹកនាំដោយ លោក ឌី រត្ន័ខេមារុណ ប្រធានគណៈកម្មាធិការ​អនុសាខា​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​​​ទៅផ្តល់ជូនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានជីវភាពខ្វះខាត​ សរុបចំនួន២០គ្រួសារ រស់នៅភូមិចំនួន៨ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ។មានប្រសាសន៍ទៅកាន់លោកតា​លោកយាយ​ បងប្អូននាឱកាសនេះ លោក ឌី រត្ន័ខេមារុណ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រគល់សម្ភារៈនិងថវិកាអនុសាខាស្រុកចិត្របុរី ដើម្បីចុះសួរសុខទុក្ខដល់គ្រួសារងាយរងគ្រោះបំផុត

នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បាននាំយកអំណោយជាសម្ភារៈនិងថវិកា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចិត្របុរី ដើម្បីរៀបចំបែងចែកក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ សរុបចំនួន១៤០គ្រួសារ ក្នុងឃុំទាំង១០ ក្នុងស្រុកចិត្របុរី ខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគាត់ មិនសូវបានធ្វើដំណើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា

នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ ដែលមាន​ លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាពនិងជានាយិកាអគារផ្កាម្លិះចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានចំនួន២០​ ក្នុងភូមិ៥ និងភូមិបុរីកីទ្បាសង្កាត់វាលវង់ ​ ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមកុំមានការព្រួយបារម្ភ ត្រូវគិតគូរជានិច្ចពីសុខភាពអនាម័យ​ (ច្រើន​ទៀត…)