• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារជំងឺកូវីដ ១៩នៅស្រុកកញ្ជៀច

នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឃោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិចំនួន ១០ ក្នុងឃុំថ្មពូន និងឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច បានចំនួន ១៦៥ខ្នងផ្ទះ ស្មើនឹង ១៦៥គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៦៣៤នាក់ ស្រី ៣៥៧នាក់

(ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារជំងឺកូវីដ ១៩នៅស្រុកបូទុមសាគរ

ថ្ងៃទី១៣ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ​នៅតាមសហគមន៍ជនបទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ លោកស្រី អ៊ិន សុភី អនុប្រធានគណៈកម្មាធិការ អនុសាខាស្រុកកោះកុង លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការ អនុសាខាស្រុកបូទុមសាគរ សហការជាមួយអាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព បានដឹកនាំអ្នក ស្ម័គ្រចិត្តភូមិ យុវជនកាកបាទក្រហម បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាក្រចេះ

សាខា កក្រក ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការីបានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុបចំនួន៦០គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកឆ្លូង ដែលពិធីនេះរៀបចំឡើងនៅបរិវេណអគារអនុសាខាកាកបាទក្រហកម្ពុជាស្រុកឆ្លូង ។មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកក្រ ខណ្ឌច្បារអំពៅ រួមដំណើរដោយលោកស្រី ហេង សុវត្ថា ប្រធានអនុសាខា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៣០គ្រួសារ មកពីសង្កាត់ព្រែកប្រា នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ផ្តល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែ អាសាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទ អាហ្រ្វីដេស ចំនួន១៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន២៧៥ គ្រួសារ (ស្មើនឹងមនុស្ស១០៥៨ នាក់) រស់នៅភូមិចំនួន១៤ ក្នុងឃុំចំនួន ៤រួមមាន ឃុំរុងរឿង៥ ចំនួន អណ្តូង ឃុំរំដោះ ៤ចំនួនអណ្តូង ឃុំរមទម ចំនួន៣អណ្តូង ឃុំរមណីយ៍ចំនួន៥អណ្តូង នៃស្រុករវៀង ខេត្តព្រះវិហារ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ  លូ ប្រធានគណៈកម្មាធិការសាខា  និងលោកជំទាវ សមាជិក សមាជិកា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយពិកាត្រូវទទួលផ្ទះសាខាដែលមានលេខរៀងទី០៥៦  និងអ្នកផ្ទុកមេរោគអេដស៍  គ្រួសារត្រូវរន្ទះបាញ់ស្លាប់ សរុបចំនួន២៤៥គ្រួសារ ក្នុងឃុំ ចំនួន ១០ស្មើនិង ៧៥ភូមិ ចែកចេញជាពី ទីតាំងក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។ក្នុងឱកាសនោះឯកឧត្ដម សុខ លូ  បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសំរោងទង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ២២៨គ្រួសារ ស្ថិតនៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រធាន គណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវទទួលអំណោយពីសប្បុរសជន

សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥  ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខណ្ឌឬស្សីកែវ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយ ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខា បានទទួលអំណោយជាថវិកា ចំនួន៥០០$ ( ប្រាំរយដុល្លារសហរដ្ឋអាមេរិក )  ពីលោក ចាន់ គឹមយឿន និងភរិយា ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរគុណចំពោះលោក ចាន់ គឹមយឿន និងក្រុមគ្រួសារ  ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវថវិកាទាំងនេះ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅសង្កាត់កាកាប២ រាជធានីភ្នំពេញបានទទួលអំណោយមនុស្សធម៌

សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥  ខែកក្កដា ឆ្នាំ២០២០នេះ នៅវត្តតាំងក្រសាំងខាងជើង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា  ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ូច ប៊ុនថុល សមាជិកប្រចាំការអនុសាខា រួមជាមួយនឹងព្រះសីលធម្មគុណ គឹម ធួង ព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង បានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ សរុបចំនួន៣៨គ្រួសារ មកពីសង្កាត់កាកាបទី២  ។ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកចិត្របុរី ខេត្តក្រចេះ បានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តក្រចេះ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការីបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយ គ្រួសារមានជីវភាពខ្វះខាត និងកុមារកំព្រា សរុប ២០ គ្រួសារ នៅឃុំថ្មគ្រែ និងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ (ច្រើន​ទៀត…)