• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកឈូ ដឹកនាំដោយ លោក នាក់ សុវណ្ណារី ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ២៤គ្រួសារ ស្ថិតនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។នាឱកាសនោះ លោកប្រធានកិត្តិយស បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសំដែងនូវសោកស្តាយ ពីសំណាក់ឯកឧត្តមជាវ តាយ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់អំណោយជាលើកទី៨ ជូនអង្គការលើកស្ទួយប្រជាពលរដ្ឋនៅខណ្ឌមានជ័យ

ក្នុងស្ថានភាពដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩​ នៅថ្ងៃព្រហស្បតិ៍​ ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​ជាលេីកទី​ ៨​ (គិតចាប់តាំងពីឆ្នាំ២០១៤)​ ជូន​អង្គការលេីកស្ទួយប្រជាពលដ្ឋ​ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់កុមារ​ និងសិស្សានុសិស្សចំនួន​ ១,៣៧១នាក់​ ដែលជាបន្ទុករបស់អង្គការ​ ក្នុងឆ្នាំ២០២០នេះ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក រស់ សុខន នាយករងសាខា និងមានការនិមន្តចូលរួមពីកញ្ញា ឃាង មករា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បូងឃ្មុំ បានចុះទៅសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៤គ្រួសារដែលរស់នៅភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។  ចំណែកឯ១គ្រួសារទៀតជាជនពិការមានជីវភាពខ្វះខាត ដែលរស់នៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោកនាយករងសាខា បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបងបានទទួលអំណោយមនុស្សធម៌

នារសៀល​ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ​លោក កង ប៊ន អនុប្រធានអចិន្រ្តៃយ៍សាខា និងមានការនិមន្តចូលរួមពីព្រះសង្ឃវត្តរ៉ុមស៊ប្រសិទ្ធីរាមហៅ​សមសាន្ត បាននិមន្តនិងអញ្ចើ​ញ ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពល​រដ្ឋ ដែលមានជីវភាពខ្វះខាត​ សរុបចំនួន៥ គ្រួសារ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ប្រតិភូសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ​កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ (ច្រើន​ទៀត…)

កិច្ចប្រជុំស្តីពីសកម្មភាពការងារមនុស្សធម៌ ស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅខណ្ឌមានជ័យ

នាព្រឹកថ្ងៃពុធ ទី​២២ ខែកក្កដា ឆ្នាំ២០២០នេះ​ នៅសាលប្រជុំសាលាខណ្ឌមានជ័យ មានរៀបចំកិច្ចប្រជុំស្តីពីសកម្មភាពការងារមនុស្សធម៌​ ព្រមទាំងផ្សព្វផ្សាយណែនាំស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ ជាមួយយុវជនកាកបាទ​ក្រហមកម្ពុជា និងយុវជន​កាយរិទ្ធ សរុបចំនួន៦៣នាក់ ក្រោមវត្តមានលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខា និងលោក ឌី រ័ត្នខេមារុណ ​ប្រធានគណៈកម្មាធិការអនុសាខា​ ។នាឱកាសនោះ លោក ពេជ្រ កែវមុនី​​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ​ពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកទឹកផុស បានទទួលអំណោយមនុស្សធម៌

ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលអោយរបើកដំបូលផ្ទះ និងរលំផ្ទះដល់ដី ចំនួន២គ្រួសារ ស្ថិតនៅភូមិភ្នំតាឱស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ឯកឧត្តម សៀត គឹមលៀង ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយ ចំពោះការខូចខាត ព្រមទាំងវត្ថុ មានតម្លៃដែលបាត់បង់ក្នុងគ្រោះថ្នាក់ខ្យល់កន្ត្រាក់នេះ ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះនៅឃុំឈើខ្មៅ ស្រុកកោះធំ បានទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ដើម្បីប្រគល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៧៧គ្រួសារ នៅក្នុងបរិវេណវត្តត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ សូមបញ្ជាក់ជូនផងដែរថា កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ មានបាតុភូតធម្មជាតិខ្យល់កន្រ្តាក់មួយបានបោកបក់វាយប្រហារមកលើភូមិឋានរបស់ប្រជាពលរដ្ឋចំនួន៨ភូមិ នៃឃុំឈើខ្មៅ និងឃុំសំពៅពូន ស្រុកកោះធំ ។ គ្រោះធម្មជាតិនេះ បានបង្ក (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកចំការលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាតំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤គ្រួសារ នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង៥ និង៣០ នាទី  ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បណ្តាលអោយរបើកដំបូលសង្កសីផ្ទះ ចំនួន ៤ខ្នង ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អ៊ុន ចាន់ដា (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងបាវិត ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០  ចំនួន២០ខ្នង  ក្នុងនោះខូចខាតទាំងស្រុង ២ ខ្នង មធ្យម២ខ្នង និង ខូចខាតស្រាល១៦ ខ្នង នៅសង្កាត់ច្រកម្ទេស ២ គ្រួសារ និងសង្កាត់ព្រៃអង្គុញ ១៨ គ្រួសារ ក្រុងបាវិត ។ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុករំដួលទទួលអំណោយមនុស្សធម៌

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួល ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ ចំនួន ១៧ ខ្នង មកពី ២ ឃុំ ក្នុងស្រុករំដួល គឺឃុំធ្មា និងឃុំកំពង់អំពិល ខូចខាតមធ្យម ៦ ខ្នង និងខូចខាតស្រាល ១១ ខ្នង ។ (ច្រើន​ទៀត…)