
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមាររងគ្រោះដោយសារគ្រាប់មីន
នារសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមាររងគ្រោះដោយសារគ្រាប់មីនចំនួន២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីម្សិលមិញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យរងគ្រោះមនុស្ស៤នាក់ (កុមារ៣នាក់ ក្នុងស្លាប់ម្នាក់)៖ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់កុំព្យួទ័រយួរដៃជូនយុវជនក្រីក្រ កែវ ពន្លឺ ជាអតីតសិស្សឆ្នើមនិទ្ទេស A
នៅទីស្នាក់ការកណ្តាល នាថ្ងៃចន្ទ ទី ២៧ ខែកក្កដា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់កុំព្យួទ័រយួរដៃ ១គ្រឿង ជូនយុវជន កែវ ពន្លឺ ជាអតីតសិស្សឆ្នើមនិទ្ទេស A ក្នុងឆ្នាំ២០១៩ បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ក្នុងពេលប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងកោតសរសើរចំពោះ យុវជន កែវ ពន្លឺ (ច្រើនទៀត…)

គ្រួសារសពកុមារដែលស្លាប់ដោយផ្ទុះគ្រាប់ នៅស្រុកជាំក្សាន្តទទួលអំណោយពីកាកបាទក្រហមកម្ពុជា
សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ នេះ លោកជំទាវ ចឹក ហេង អនុប្រធាននអចិន្ត្រៃយ៍គណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកអំណោយមនុស្សធម៌ចូល រួមរំលែកទុក្ខគ្រួសារសពកុមារ ស្មាន ម៉ា អាយុ ៥ ឆ្នាំ ដែលទទួលមរណភាពដោយសារផ្ទុះគ្រាប់ កាលពីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ (ច្រើនទៀត…)

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបងបានទទួលអំណោយមនុស្សធម៌
នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខា បានចាត់លោក កង ប៊ន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនលោកស្រី គង់ សាបាន អាយុ៥៩ឆ្នាំ មានបន្ទុកគ្រួសារចំនួន៩នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុងជាប្រភេទផ្ទះឈើ បណ្តាលមកឆ្លងចរន្តអគ្គិសនីកាលពីវេលាម៉ោង១៨ៈ៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ច្រើនទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅក្រុងកំពត
នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ១១នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៥នាក់ សរុបចំនួន ២៤នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំនុចផ្លូវកែងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។ (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំថវិកាជូនមន្ទីរពេទ្យបង្អែកខេត្ត
នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាមួយចំនួន ២០,០១០(ពីរម៉ឺនដប់)ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យនេះសម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ ដើម្បីដាក់ជូននៅក្នុងអគារនៃមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាល។ (ច្រើនទៀត…)

គ្រួសារងាយរងគ្រោះនៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ទួលអំណោយពីកាកបាទក្រហមកម្ពុជា
នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកជំទាវលាង ហៃជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ទៅផ្តល់ជូនងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ១៤៣ គ្រួសារ នៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តរកា ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ (ច្រើនទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារទទួលអំណោយពីកាកបាទក្រហមកម្ពុជា
នៅថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០លោក សឿង សុជាតិ ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ រស់នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើនទៀត…)

បើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់កន្សែង និងបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧ នៃចលនា និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ២០នាក់ ក្នុងនោះស្រីចំនួន១៤ ជាសិស្សសិក្សានៅអនុវិទ្យាល័យអូរស្វាយ ក្រោមវត្តមាន លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខា រួមជាមួយលោក ស្វាយ ពុទ្ធារ៉ា អភិបាលស្រុកស្តីទីស្រុកបុរីអូរស្វាយសែនជ័យ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកាគ្រឿងបរិភោគ និងសម្ភារដល់កុមារីឡាស់ម៉ាវី លីយ៉ា
ដោយក្តីអាណិតអាសូរចំពោះកុមារីអាយុ ៥ឆ្នាំ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកាំបិតឆូតផ្ទៃមុខ ក ច្រមុះ និងដៃនោះ នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយឪពុកម្តាយ កុមារី ឡាស់ម៉ាវី លីយ៉ា អាយុ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យកុមារជាតិ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន ៥លានរៀល គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រាលការលំបាក និងការព្យាបាល។ (ច្រើនទៀត…)