• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

កិច្ចប្រជុំបូក សរុបការ ងារយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ:នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧ លោក រ៉ាត់ សោភា  អនុប្រធាន គណ:កម្មាធិការ សាខា កាកបាទក្រហម កម្ពុជា ខេត្តព្រះវិហារ​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីបិទ​កិច្ចប្រជុំបូក​ សរុបការ ងារ​យុវជន​កាកបាទក្រហម​កម្ពុជា ក្នុងរយ:ពេល ១០ ខែ (មករា-តុលា ២០១៧) និងលើក​ទិសដៅ​កាងារឆ្នាំ ២០១៨ ដែលមាន​ការចូលរួម​ពី ក្រុមប្រតិបត្តិ​សាខា មន្ត្រីទំនាក់ទំនង​ការងារ​យុវជន

(ច្រើន​ទៀត…)

ការជួបជុំគ្នាឡើងវិញបន្ទាប់ពីបែកគ្នាអស់រយៈពេល៤៤ឆ្នាំ

ទប់ទឹកភ្នែក​មិនបាន​ពេលជួបជុំ​ បង-ប្អូន​ មីង​ ក្មួយ​ ក្រោយបែកគ្នា​ ៤៤ឆ្នាំ​ ដោយសារ​សង្គ្រាម​ …!! ក្តីសង្ឃឹមនៃការ​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៤៤ឆ្នាំ​ បានក្លាយជា​ការពិតហើយ​ ដែលនេះ​ជាករណី​ជួបជុំគ្រួសារឡើងវិញ​ក្រោយការ​និរាសព្រាត់ប្រាស​ដោយសារ​សង្គ្រាមស៊ីវិល​ពីអតីតកាល​ ក្នុងវ័យ​ ១៣ឆ្នាំ​ និងបងប្រុស​ដែលមានអាយុ​ ៣២ឆ្នាំ​ ក្នុងឆ្នាំ១៩៧៣។

(ច្រើន​ទៀត…)

ចាស់ជរាឥតទីពឹងនៅឃុំផ្អាវទទួលអំណោយពីសាខាកក្រក ខេត្តឧត្តរមានជ័យ

សាខាកក្រកឧត្តរមានជ័យ​ ៖​ នៅរសៀលថ្ងៃទី​ ១១​ ខែ​តុលា​ ឆ្នាំ ២០១៧​ នេះ លោក​ សរ​ សៀងហៀង​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូន​ចាស់ជរា​ឥតទីពឹងចំនួន​ ៤នាក់​ រស់នៅភូមិច្រោក​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ​។

(ច្រើន​ទៀត…)

យុវជនកាក បាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្តធ្វើយុទ្ធនាការសម្អាតបរិស្ថាន

សាខាកក្រកខេត្តព្រះវិហារ: ព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៧ នេះលោក វ៉ា ម៉ៅ ប្រធាន​កិត្តិយស​ក្លឹប និងទីប្រឹក្សាយុវជន​កាកបាទ​ក្រហម ​ ប្រចាំវិទ្យល័យ ស្រុកជាំក្សាន្ត បានដឹកនាំ​យុវជន ចំនួន ៧៥នាក់ ស្រី៥៣ ធ្វើ​យុទ្ធនាការ ដើរ​រើសសំរាម ​នៅតាមដង​ផ្លូវសាធាណ: ទីប្រជុំជន​ នៅជុំវិញផ្សារ មណ្ឌលសុខភាព និងសាលា​ស្រុកជាំក្សាន្ត ​ស្ថិតនៅ​ក្នុង ស្រុក​ជាំក្សាន្ត ​ខេត្តព្រះវិហារ។

(ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះបំផុតនៅឃុំព្រៃក្មេងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ​ ដឹកនាំ ​ដោយលោកស្រី​ អោម ចន្នា នាយិកា​សាខា និងសហការី ​បានអញ្ជេីញ​ចុះសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ចែកជូន​ដល់គ្រួសារ​ងាយរងគ្រោះ​បំផុតចំនួន ៤គ្រួសារ ស្ថិតនៅភូមិ​ជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំអំណោយចែកជូនកុមាររស់នៅជាមួយមេរោគអេដស៍

សាខាកក្រកខេត្តកំពត ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយលោក​វេជ្ជ.កែវ សុផាន់ នាយកសាខា ​និងសហការី បាននាំយក​កង់ សំលៀកបំពាក់ និងសម្ភារសិក្សា ជាអំណោយ​របស់សប្បុរសជន​មកពី​ប្រទេសអូស្រ្តាលី តាមរយៈ​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ទៅចែកជូន​ដល់កុមារ​ដែលរងគ្រោះ​ដោយសារ​មេរោគអេដស៍ និងជំងឺអេដស៍​ចំនួន ៩នាក់ ស្ថិតនៅ​ស្រុកឈូក​ ខេត្តកំពត។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនាំអំណោយចែកជូនប្រជាជនងាយរងគ្រោះ ឃុំមហាឫស្សី

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ ឯកឧត្តម តុង សេង ប្រធាន​គណៈកម្មាធិការ​សាខា ​និងសហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះចំនួន ៥២គ្រួសារ មកពីភូមិចំនួន១៧ (ទីកន្លែងចែកនៅវត្តអង្គតាព្រះ) ឃុំមហា​ឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

(ច្រើន​ទៀត…)

ប្រជាជនចាស់ជរា និងជនពិកា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១០ ខែ​ តុលា​ ឆ្នាំ ២០១៧នេះ នៅ​វត្តនន្ទមុនី ​សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ ​ដឹកនាំដោយ​ ឯកឧត្តម​ ប៉ា​ សុជាតិវង្ស ​សមាជិកគណៈកម្មាធិការ​កណ្តាលកាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​សាខា​រាជធានីភ្នំពេញ ​បានចុះសាកសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​ទៅចែកជូន​ដល់​ចាស់ជរា​គ្មានទីពឹង​ ជនពិការ​ ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាតចំនួន​២០០គ្រួសារ រស់នៅ​ក្នុងខណ្ឌមានជ័យ ។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រជុំបូកសរុបរបាយការណ៌ត្រីមាសទី៣ ឆ្នាំ ២០១៧

សាខាកក្រកខេត្តព្រះវិហារ: នៅរសៀលថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៧ នេះ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៌ត្រីមាសទី៣ ឆ្នាំ ២០១៧ និងលើកទិសដៅផែនការត្រីមាសទី៤បន្ត ក្រោមវត្តមាន លោក រ៉ាត់ សោភា អនុប្រធានគណ:កម្មាធិការសាខា នៅសាលាប្រជុំសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ។

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះ ដោយសារទឹកជំនន់ក្នុងស្រុកស្ទោងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្ដល់អំណោយ​មនុស្សធម៌​ជូនគ្រួសាររងគ្រោះ ដោយសារ​ទឹកជំនន់​ចំនួន ៧៤៩គ្រួសារ ដែលរស់​នៅក្នុង​ឃុំចំនួន ៨ នៃ​ស្រុកស្ទោង ខេត្តកំពង់ធំ។

(ច្រើន​ទៀត…)