• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចូលរួមដាំដើមឈើ

នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៤រោច​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​៩​ ខែកក្កដា​​ ឆ្នាំ២០២០​ យុវជនកា​ក​បាទ​ក្រហម​កម្ពុជា​សាខាខេត្តស្ទឹងត្រែង​ ចំនួន​១៥​ ក្នុង​នោះស្រី​៨នាក់​ បានចូលរួម​​​ពិធីដាំកូនឈើ ចំនួន ៣០០ដើម្បីអបអរសាទរបុណ្យ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង​ ពីចំណុចព្រះរាជដំណាក់ស្ដេចរហូតដល់ស្ពានមេគង្គ ក្រោមវត្តមាន​របស់​ ឯកឧត្តម ម៉ុម សារឿន ប្រធាន​គណៈកម្មាធិការ​សាខា​ ព្រម​ទាំង​ឯកឧត្តម​ លោក​ជំទាវ​លោក​ លោកស្រី​ មន្រ្ដី​រាជការគ្រប់​អង្គ​ភាព​មន្ទីរ​​ ​ សរុប​ប្រមាណ​ ៣០០នាក់​ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតនៅតែបន្តកៀគររកមូលនិធិសម្រាប់សកម្មភាពមនុស្សធម៌

នារសៀលថ្ងៃព្រហស្បតិ៍ ០៤រោច ខែអាសាឍ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៩​ ខែ កក្កដា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំកៀរគររក និងបូកសរុបមូលនិធិដើម្បីអបអរសារទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា “​ ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា​ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំពីមន្ត្រីប្រតិបត្តិសាខា​​ សរុបចំនួន៨នាក់ (ស្រី៣នាក់) ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំម្រេចកំពត។ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកកំពង់រោរ៍ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ    ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ នេះបានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៣១ គ្រួសារ ជនពិការ ២ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ ស្ត្រីមេម៉ាយ ៦ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១៧ គ្រួសារ ) (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំចំបក់ ស្រុកភ្នំស្រួចទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវេជ្ជ.  អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០គ្រួសារ ស្ថិតនៅវត្តចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោកវេជ្ជ.អនុប្រធាន គណៈកម្មាធិការសាខាបានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការីករាលដាល និងការទប់ស្កាត់ជំងឺកូវីដ១៩ និងគ្រុនឈាមនៅខេត្តកែប

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព,ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចុះអប់រំផ្សព្វផ្សាយអំពីការីករាលដាល និងការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានអប់រំអំពីជំងឺគ្រុនឈាមដែលរដូវវស្សាបានឈានចូលមកដល់ ជូនដល់ប្រជាពលរដ្ឋនៅសហគន៍កសិករប្រើប្រាស់ទឹកទំនប់អូរថ្ម ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរនិងសហគមន៍កសិករប្រើប្រាស់ទឹកទំនប់អូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប សរុបមានចំនួន ៖ ៥៥ គ្រួសារ មានមនុស្សសរុបចំនួន៖ ១៥៧នាក់ ។  (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកអង្គរធំ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី ៧ ខែកក្កដា ឆ្នាំ២០២០ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៤០គ្រួសារ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប នៅបរិវេណសាលាបឋមសិក្សា ជប់តាត្រាវ។មានប្រសាសន៍នាឱកាសនោះ លោកឧកញ៉ា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅក្រុងក្រចេះបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុបចំនួន១០១គ្រួសារ មកពីសង្កាត់ទាំង៥ នៃក្រុងក្រចេះ ដែលពិធីនេះរៀបចំឡើងនៅបរិវេណអគារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ។មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រគល់អាវពោងជូនអនុសាខា

សាខាកក្រក ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិកា គណៈកម្មាធិការសាខា បានអញ្ជើញសំណេះសំណាលក្នុងពិធីប្រគល់ ទទួល អំណោយមនុស្សធម៌ជាអាវពោងសុវត្ដិភាព ចំនួន ២០០ អាវ សម្រាប់ប្រតិបត្តិករដែលពាក់ព័ន្ធ និងប្រតិបត្តិការលើផ្ទៃទឹក ត្រៀមបំរុងក្នុងរដូវវស្សា ទឹកជំនន់ ជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ ពេលគ្រោះទឹកជំនន់ ដែលក្នុងនោះរួមមាន ៖ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ​២០២០ ​ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៩ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តរតនគិរី ក្នុងស្រុកចំនួន៣គឺ ស្រុកអណ្តូងមាស ចំនួន១១ អណ្ដូង និងជួសជុល៤ ស្រុកបកែវ ចំនួន ២ អណ្ដូង និងស្រុកលំផាត់ ចំនួន ១៦ អណ្ដូង ដែលមានប្រជាជនសរុបចំនួន ១.២៨១ គ្រួសារ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ បានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពត ៖ នាថ្ងៃចន្ទ ០១រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២០ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ ដឹកនាំដោយ លោក កឹម បូណា ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១០គ្រួសារ ស្ថិតនៅឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។នាឱកាសនោះ លោកប្រធានកិត្តិយស បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ (ច្រើន​ទៀត…)