• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្រោមវត្តមាន លោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា លោក លោកស្រី (ច្រើន​ទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅស្រុកលើកដែក

កក្រក ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០​ នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល  កាកបាទក្រហមកម្ពុជា បានរៀបចំទិវាជាតិសុខភាពមាតា​ ទារក និងកុមារ​ ២១​ កុម្ភៈ​ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពរលអនាគត” ក្រោមវត្តមាន ឯកឧត្ដម អ៊ុក​ ដាមរី​ សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក លោកស្រីមន្ត្រីទីស្នាក់ការកណ្ដាល អជ្ញាធរមូលដ្ឋាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជានិស្សិត (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន អ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកកោះធំ ខេត្តកណ្តាល

កក្រក​ ៖​ ដើម្បីអបអរទិវាជាតិសុខភាព​មាតា​ ទារក​ និងកុមារ​ ២១​ កុម្ភៈ​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «សុខភាពកុមារកម្ពុជានាពេលអនាគត»​ នៅថ្ងៃចន្ទ​ ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយជូនស្ត្រីមានផ្ទៃពោះ​ស្ត្រីទើបសម្រាលកូន​ អ្នកជំងឺ​ និងបុគ្គលិកពេទ្ (ច្រើន​ទៀត…)

លោកជំទាវ ហឹង ណារី វ៉ាថន ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ

សាខា កក្រក ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៣៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខា និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនគ្រួសារអតីតយុទ្ធជន សរុបចំនួន ៣៩គ្រួសារកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ (ច្រើន​ទៀត…)

អបអរសាទរទិវាជាតិសុខភាពមាតា កុមារ និង ទារក

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ស ចេង អនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកជំទាវ ចឹក ហេង អនុ ប្រធានអចិន្ត្រៃយ៍សាខាខេត្ត និងក្រុមការងារបាននាំយកសម្ភារ និងថវិកាចុះសាកសុខ ទុក្ខស្រ្តីឆ្លង ទន្លេ និងស្រ្តីមានផ្ទៃពោះរងចាំសម្រាល ចំនួន ២៥ នាក់ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ។   ក្នុងឱកាសប្រារព្វ ទិវាជាតិ សុខភាពមាតា ទារក  និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ “សុខភាពកុមារកម្ពុជានាពេលអនាគត ” លោកជំទាវ ស ចេង អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារមានប្រសាសន៍ថា​ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៧ខ្នង ស្មើនឹង ៧គ្រួសារ សមាជិក ២៩នាក់ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ និងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបទួលទំពូង ស្តុបចេនឡា ស្តុបណានជីង ស្តុបដេអិន​ និងស្តុបទេពផន ។ (ច្រើន​ទៀត…)

លោកជំទាវ ទាង អេង ទៀសីហា ជួបសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ និងទើបសម្រាលបុត្ររួចនៅតាមមណ្ឌលសុខភាព

សាខា កក្រក ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្ត្រីមានផ្ទៃពោះ និងទើបសម្រាលបុត្ររួចនៅតាមមណ្ឌលសុខភាព និងជនត្រូវចោទ ជនជាប់ចោទ ព្រមទាំងពិរុទ្ធជន ជាស្ត្រីមានកូនតូចតាម និងស្ត្រីមានផ្ទៃពោះនៅពន្ធនាគារខេត្ត សរុបចំនួន៨០នាក់ រួមមាន៖ (ច្រើន​ទៀត…)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១១៨ ដល់ ខេត្តចំនួន៦ ដែលប្រឈមនឹងខ្វះទឹកប្រើប្រាស់

នៅដើមឆ្នាំ២០២០​ គិតត្រឹមថ្ងៃទី​ ២២​ ខែកុម្ភៈ​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១១៨អណ្តូង គិតជាទឹកប្រាក់ចំនួន ២៥២.៩៦២ដុល្លារអាមេរិក (ពីរសែនប្រាំម៉ឺនពីរពាន់ប្រាំបួនរយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៦៣៤គ្រួសារ (ស្មេីនឹងមនុស្ស​ ១០.៥៩៩នាក់)​ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦​ ដែល​ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។    ក្នុងចំណោមអណ្តូងទាំង​ ១១៨អណ្តូងខាងលើនេះ​ មានអណ្តូងចំនួន​ ១៣អណ្តូងសម្រាប់ខេត្តមណ្ឌលគិរី, (ច្រើន​ទៀត…)

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានផ្ញើសារលិខិតជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០