• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

យុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមប្រដាប់រំពងសំឡេង ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅស្រុកចិត្របុរី

នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមប្រដាប់រំពងសំឡេង ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ក្រោមជំនួយឧបត្ថម្ភជាថវិកាដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន៩១នាក់ ស្រី៦៥នាក់ សរុបចំនួន៥៨ខ្នងផ្ទះ នៅក្នុងភូមិមានជ័យ និងភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ក្នុងការចុះអប់រំផ្សព្វផ្សាយនេះមន្រ្តីសាខាបានចែកសាប៊ូ អាល់កុលហ្សែល បិទPoster ប្រើប្រាស់ (ច្រើន​ទៀត…)

សមាជិកដែលមានជំងឺប្រចាំកាយទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាថ្ងៃអង្គារ ទី​១៩ ខែ​ឧសភា ឆ្នាំ២០២០នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក សោម ចន្ត្រា នាយករងសាខា​ និងជាលេខាធិការមូលនិធិសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកថវិការបស់មូលនិធិទៅជួយឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពសមាជិកដែលបានទទួលមរណភាពចំនួន១គ្រួសារ​ នៅខណ្ឌមានជ័យ និងសមាជិក​ សមាជិកាមានជំងឺចំនួន២នាក់ រស់នៅខណ្ឌច្បារអំពៅ រួមមាន៖ ទី១- ក្រុមគ្រួសារសពលោក សៀង សាយន្ត័ ជួយឧបត្ថម្ភថវិកាចំនួន១លានរៀល រស់នៅសង្កាត់ចាក់អង្រែក្រោម។ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការពារការរាតត្បាតជំងឺកូវីដ ១៩ នៅស្រុក កំពង់រោទិ៍

នៅថ្ងៃអង្គារ ទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ លោក សរ វណ្ណា នាយកសាខា សហការជាមួយអនុសាខាស្រុកកំពង់រោទិ៍ និងអ្នកស្ម័គ្រចិត្តភូមិ ឃុំ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ បិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន ២៦១ នាក់ ស្រី ១៦១ នាក់ស្មើនឹង ៩៣ ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិញរ និងភូមិត្រពាំងត្រាវ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ នៅស្រុក ស៊ីធរកណ្តាល

នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិគោករកា និងភូមិបឹងជ័រ ក្នុងឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល បានចំនួន ៣០ខ្នងផ្ទះ ស្មើនឹង ៣០គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៥នាក់ ស្រី ៧៨នាក់ ក្រោមការឧបត្ថម្ភថវិកា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះស្រុកកំពង់ត្រាចទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

នាព្រឹកថ្ងៃចន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០ គ្រួសារ ក្នុងនោះមកពីស្រុកកំពង់ត្រាច ៥០គ្រួសារ និងស្រុកដងទង់ ៥០គ្រួសារ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ពិធីអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នៅស្រុក កណ្តាលស្ទឹង

ថ្ងៃចន្ទ ទី១៨ ខែ​ ឧសភា ឆ្នាំ​២០២០​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ភូមិចំនួន២ ក្រុមកាកបាទក្រហមកម្ពុជាឃុំបាគូ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ចំនួន​២ភូមិ​គឺ៖ ភូមិ​វាលកណ្តោល និងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានប្រើប្រាស៎ប្រដាប់​បំពង​សំឡេង​ចាក់​ផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះនៅស្រុកសង្កែ

នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចុះសាកសួរសុខទុក្ខ​និង ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋចាស់ជរា ស្ត្រីមេម៉ាយ ដែលមានជីវភាពខ្វះខាត​សរុបចំនួន៤៦គ្រួសាររស់នៅក្នុងភូមិចំនួន៤នៃឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន (ច្រើន​ទៀត…)

អនុសាខាស្រុកបន្ទាយអំពិលចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ឃិន ញាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យបានចុះសហការជាមួយអនុសាខាស្រុកបន្ទាយអំពិល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ សរុបចំនួន ៤៤គ្រួសារ កាលពីល្ងាចថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០ នៅក្នុង ១៨ភូមិ ៣ឃុំ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ក្នុងឱកាសនោះដែរ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់ ឯកឧត្ដម គន់ គីម (ច្រើន​ទៀត…)

ពិធីសម្ពោធអណ្ដូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្រែឈូក ស្រុកកែវសីមា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ​២០២០ ​ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខាខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអណ្ដូងទឹកស្អាត ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ​ប្រើប្រាស់មកពីភូមិរណែង និងភូមិព្រះ ដែលមានប្រជាជនសរុបចំនួន ៤៣៥គ្រួសារ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ​មួយចំនួន ចែកជូនប្រជាពលរដ្ឋ​ សរុបចំនួន ៤៣គ្រួសារពិធីនេះ ប្រព្រឹត្តទៅនៅក្នុងភូមិរណែងក្នុង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

លោកស្រី ហេង សុវត្ថា ចុះសួរសុខទុក្ខ ចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ព្រែកឯង

នាល្ងាចថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣​ ខែ ឧសភា ឆ្នាំ ២០២០​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ព្រែកឯង ។ ក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)