• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិលសួរសុខទុក្ខគ្រួសារងាយរងគ្រោះនៅឃុំជីខលើ

នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ លោកស្រីទួន ហាទីម៉ា អនុប្រធានគណៈកម្មាធិការ អនុសាខាកក្រក ស្រុកស្រែអំបិល និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន១០០គ្រួសារ ស្ថិតនៅ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។នាឱកាសនោះលោកស្រី បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារសួរសុខទុក្ខកងកម្លាំងប្រចាំការនៅព្រំប្រទល់ គ្រូពេទ្យនៅមណ្ឌលសុខភាពនិងពិនិត្យអណ្តូង

នៅព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខកងកម្លាំងប្រចាំការនៅព្រំប្រទល់ព្រះវិហារ កំពង់ធំ និងបន្តចុះសាកសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាព ភ្នំដែក និងពិនិត្យអណ្តូងដែលជាអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់នៅស្រុករវៀង ជំហានទី២ ក្នុងឆ្នាំ ២០២០។នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋក្រីក្រនៅឃុំព្រៃខ្ពស់ ស្រុកបវេល

ថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ឯកឧត្តម បណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មា​ធិការ​សាខា និងសហការីបានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនប្រជាពលរដ្ឋក្រីក្រខ្លាំងប្រឈមដាចដាច់ស្បៀងចំនួន៤៣គ្រួសារ រស់នៅភូមិទាំង១០នៃ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិត ប៊ុតគឹមស៊ាន បានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីប្រគេនទេយ្យទានជូនដល់ព្រះសង្ឃ ចំនួន ៣០វត្ត

នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តមឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា ព្រមជាមួយសហការី បានអញ្ជើញនិមន្តព្រះសង្ឃ និងប្រគេនទេយ្យទានមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ព្រះសង្ឃ ចំនួន ៣០វត្ត ហើយពិធីនេះដែរ ប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។ឆ្លៀតក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យ នៅក្រុងខេមរភូមិន្ទ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃច័ន្ទទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកក្រកកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអនុសាខាកក្រក ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារ ក្នុងនោះខូចខាតទាំងស្រុងចំនួន ១គ្រួសារ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាបានពាំនាំនូវការចូលរួមសោកស្តាយជាមួយ បងប្អូនម្ចាស់ផ្ទះដែលរងគ្រោះ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនប្រគល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន កាលថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កំពុងខ្វះប្រភពទឹកស្អាតប្រើប្រាស់ ។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា ពុកម៉ែបងប្អូនទាំងអស់ ពិសេសបានផ្តាំផ្ញើអោយពុកម៉ែបងប្អូន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារទទួលថវិកា ពីសប្បុរសជនសម្រាប់សាងសង់អាគារអនុសាខាស្រុកគូលេន

នៅព្រឹកថ្ងៃទី១៣ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកា ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងក្រុម ការងារ ។នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងក្រុមការងារដែលបាននាំយកថវិកាមកចូលរួម (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិជប់រំដែង ឃុំកន្ទួត ស្រុកស្វាយលើ

នៅព្រឹកថ្ងៃអាទិត្យ ទី១២ខែមេសាឆ្នាំ២០២០ លោកង៉ូវសេងកាក់សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិជប់រំដែង ឃុំកន្ទួត ស្រុកស្វាយលើ ចំនួន១៩គ្រួសារ (រលំ៦ខ្នង របើកដំបូល ១៣ខ្នង)។មានប្រសាសន៍នាឱកាសនោះ លោក ង៉ូវ សេងកាក់ សមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ លោកជំទាវទាង អេង ទៀសីហាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញជួបសំណេះ សំណាលនិងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ ចំនួន៣៧គ្រួសារ មកពីឃុំតាសៀម (របើកដំបូល ៣៥ខ្នង) និងឃុំកន្ទួត(រលំ ១ខ្នង និងរបើកដំបូល ១ខ្នង)។អំណោយមនុស្សធម៌ដែលបានផ្ដល់ និងប្រគេនជូនមានគ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកនៅភូមិទី ៦ ឃុំស្វាយឃ្លាំង

នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា កក្រក ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងក្រុមប្រតិបត្តិអនុសាខា កក្រក ស្រុកក្រូចឆ្មារ ព្រមទាំងក្រុម កក្រក ឃុំ និងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយទៅជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន ២គ្រួសារ នៅភូមិទី ៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។នាឱកាសនោះ ឯកឧត្តមអនុប្រធានកិត្តិយសបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)