• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
ព័ត៌មានថ្មីៗ

គ្រួសារងាយរងគ្រោះនៅស្រុកជុំគីរី ខេត្តកំពត បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពតបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០ គ្រួសារ ក្នុងនោះមកពីស្រុកឈូក ៥០គ្រួសារ និងស្រុកជុំគីរី៥០គ្រួសារ ពិធីនេះរៀបចំធ្វើឡើងនៅវត្តអង្គឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត ។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកជាំក្សាន្តទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបានយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ១៥គ្រួសារ(ធ្លាក់ពីជើងតាង៣ របើកដំបូលទាំងស្រុង៣ របើកម្ខាង៩) ដែលបណ្តាលមកពីខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមសោកស្តាយជា មួយបងប្អូនដែលរងគ្រោះ

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកបវេល ខេត្តបាត់ដំបងទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអាទិត្យទី២៦ខែមេសាឆ្នាំ២០២០ឯកឧត្ដមព្រួញ រិទ្ធថាសមាជិកគណៈកម្មាធិការសាខានិងសហការីបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១២គ្រួសារធ្ងន់ចំនួន៣គ្រួសាររស់ក្នុងភូមិចំនួន៥នៃព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបងដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២០។មានប្រសាសន៍នាឱកាសក្នុងនាម ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ឯកឧត្ដមពួ្រញ រិទ្ធថា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកកំពង់ស្វាយទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែ មេសា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៩គ្រួសារ ក្នុងឃុំចំនួន៣ រួមមាន ឃុំនីពេជ ចំនួន១៤គ្រួសារ ឃុំដំរីស្លាប់ចំនួន ៥គ្រួសារ ឃុំសាន់គរចំនួន១០គ្រួសារ ដែលរស់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្នុងឱកាសនោះឯកឧត្ដម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ជាមួយការគិតគូរ

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកស្នួលទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកគណៈកម្មាធិការសាខាខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១០គ្រួសារ នៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងភូមិរូងស្រុកត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅព្រឹកសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន ១៣គ្រួសារ នៅក្នុងភូមិរូង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធាន បានផ្តាំផ្ញើសុំឱ្យបងប្អូនទាំងអស់ថែទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខគ្រួសារដែលមានកូនតូចបានលង់ទឹកស្លាប់ នៅភូមិអង្គក្រូច ឃុំបូរីជលសារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនតូចបានលង់ទឹកស្លាប់ ២ នាក់ស្ថិតនៅក្នុងភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០។ក្នុងឱកាសនោះឯកឧត្តម បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្ទឹងត្រែង

នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាល និងប្រគល់អំណោយជា អាល់កុល បណ្ណប្រកាសតូចធំ Poster ជូនអនុសាខាក្រុង/ស្រុកទាំង៦ ជូនស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលសាលាខេត្ត ជាអាល់កុល ស្រោមដៃ និងម៉ាស់ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ អប់រំអនាម័យ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីត១៩ ឃុំសេដា ស្រុកលំផាត់

នៅ ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីត១៩ នៅក្នុង ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។មានមតិសំណេះសំណាលជាមួយក្រុមការងារសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត នាឱកាសនោះ ឯកឧត្តម គិត ទ្រី បានពាំនាំប្រសាសន៍របស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះ មន្ត្រី-បុគ្គលិក សាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព (ច្រើន​ទៀត…)

កិច្ចប្រជុំគណៈកម្មាធិការសាខា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី១ និងទិសដៅបន្តនៅខេត្តកំពង់ចាម

នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំគណៈកម្មាធិការសាខា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន ហេរញ្ញឹក លេខាធិការ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។អង្គប្រជុំ បានស្តាប់នូវរបាយការណ៍ របស់លោក ទូច ឆៃ នាយកប្រតិបត្តិសាខា

(ច្រើន​ទៀត…)